• 2018-05-22 08:17:54
  • ផលិតផលថ្មី

Razer ចេញ​ធុង​ GPU ថ្មី​សម្រាប់​ដោត​ជា​មួយ​ Laptop តម្លៃ​​ត្រឹម​ ២៩៩ ដុល្លារ​

  • 2018-05-22 08:17:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Razer ក្រុមហ៊ុន​ជំនាញ​​លើ​ការ​ផលិត​គ្រឿង​បន្លាស់​កុំព្យូទ័រ​បាន​បញ្ចេញ​លក់​ផលិតផល​ថ្មី​ ដែល​ជា​ ធុង​សម្រាប់​ដាក់​ GPU ដើម្បី​ភ្ជាប់​​ជា​មួយ​កុំព្យូទ័រ​យួរ​ដៃ​ ​ជួយ​ឲ្យ​មាន​ក្រាហ្វិក​ខ្លាំង​ដូច​ជា​កុំព្យូទ័រ​លើ​តុ​ដែរ។

ធុង​ GPU ម៉ូដែល​ថ្មី​នេះ​មាន​ឈ្មោះ​ថា​ Core X ​មាន​តម្លៃ​ ២៩៩ ដុល្លារ មាន​រន្ធ​សម្រាប់​ដាក់​ GPU បាន​ដល់​ទៅ​ ៣ ហើយ​អាច​ត​ភ្ជាប់​ជា​មួយ​ Laptop តាម​រយៈ​រន្ធ​ Thunderbolt 3។ ធុង​ GPU ​នេះ​មិន​ត្រឹម​តែ​​អាច​ទ្រាំទ្រ​នឹង​កុំព្យូទ័រ​របស់​ Razer នោះ​ទេ ប៉ុន្តែ​ក៏​អាច​ប្រើ​ជា​មួយ​កុំព្យូទ័រ​ Windows និង​​ Mac របស់​ Apple ដែល​ប្រើ​ GPU ម៉ាក​ AMD បាន​ទៀត​ផង។

ធុង​ GPU នេះ​បង្កើត​ឡើង​សម្រាប់​អ្នក​ចូល​ចិត្ត​ប្រើ​កុំព្យូទ័រ​យួរ​ដៃ​មាន​កម្រាស់​ស្ដើង​ ប៉ុន្តែ​ចង់​បាន​​ក្រាហ្វិក​សមត្ថភាព​ខ្លាំង​សម្រាប់​ការ​ឌីហ្សាញ​ និង​ការ​លេង​ហ្គេម​ជា​ដើម។

ក្រៅ​ពី​ Razer មាន​ក្រុមហ៊ុន​ដទៃ​ក៏​បាន​ផលិត​ផលិតផល​ដូច​គ្នា​នេះ​ដែរ រួម​មាន​ Graphics Amplifier របស់​ Alienware (ប៉ុន្តែ​អាច​ប្រើ​បាន​ជា​មួយ​តែ​កុំព្យូទ័រ​ Alienware) និង​ Omen Accelerator របស់​ HP ដែល​មាន​តម្លៃ​ ២៥០ ដុល្លារ៕

ប្រភព៖ engadget ប្រែ​សម្រួល៖ សុខហេង

មតិយោបល់