• 2018-05-21 02:16:30
  • ផលិតផលថ្មី

ទូរសព្ទ​ Samsung ប្រើ​សុទ្ធ​អេក្រង់​ Super AMOLED តម្លៃ​មិន​ដល់​ ២០០ ដុល្លារ

  • 2018-05-21 02:16:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្មាតហ្វូន​ត្រកូល​ Galaxy J ​ចំនួន​ ៤ ម៉ូដែល​ ដែល​គេ​រំពឹង​ថា​ Samsung នឹង​ប្រកាស​ចេញ​នៅ​ចុង​ខែ​នេះ​ បាន​លេច​ចេញ​រូបរាង​ម្ដងមួយៗ​ ហើយ ដោយ​ដំបូង​គេ​នេះ​គឺ​ Galaxy J4 ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​បំផុត។

ត្បិត​ថា​ Galaxy J4 នេះ​នៅ​មិន​ទាន់​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ ប៉ុន្តែ​មាន​ហាង​លក់​រាយ​នៅ​អ៊ុយក្រែន​បាន​ដាក់​លក់​ស្មាតហ្វូន​នេះ​បាត់​ទៅ​ហើយ ដោយ​លក់​ក្នុង​តម្លៃ​ប្រមាណ​ជា​ ១៨៥ ដុល្លារ។

លក្ខណៈ​សម្បត្តិ​របស់​ J4 ក៏​ត្រូវ​បាន​បង្ហាញ​ផង​ដែរ​ ដោយ​មាន​បំពាក់​នូវ​អេក្រង់​ Super AMOLED ទំហំ​ ៥,៥ អ៊ីញ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ HD។ មាន​បំពាក់​ដោយ​បន្ទះ​ឈីប​ Exynos 7570 ដែល​មាន​ RAM ទំហំ​ ២ GB និង អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ១៦ GB ហើយ​មាន​កន្លែង​សម្រាប់​ដាក់​មេមូរី​កាត។

កាមេរ៉ា​ខាង​ក្រោយ​មាន​កម្រិត​ ១៣ MP និង​កាមេរ៉ា​ខាង​មុខ​មាន​កម្រិត ៥ MP។ ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 8.0 Oreo និង​មាន​ថ្ម​ទំហំ​ ៣០០០ mAh៕​​

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់