- 2018-05-21 04:07:51
- ចំណេះដឹង
តិចនិករើស Laptop ឲ្យត្រូវចិត្ត សម្រាប់អ្នកសរសេរកម្មវិធី (Programmer)
- 2018-05-21 04:07:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិករើស Laptop ឲ្យត្រូវចិត្ត សម្រាប់អ្នកសរសេរកម្មវិធី (Programmer)
ចន្លោះមិនឃើញ
ការជ្រើសរើសទិញ Laptop ដ៏ត្រឹមត្រូវមួយសម្រាប់អ្នកសរសេរកម្មវិធី អាចថាជារឿងស្មុគស្មាញ។ Sabay លើកឡើងពី ៨ ចំណុចសម្រាប់ Programmerត្រូវគិតឲ្យបានដិតដល់មុនសម្រេចចិត្តរើសយក Laptop ម៉ូឌែលណាមួយ។
១.រួបរាង:
ក្រៅពីការសម្លឹងមើលតួខ្លួននិងទំហំ ត្រូវគិតដល់រន្ធដោតដែលត្រូវការប្រើប្រាស់ ជៀសវាងប្រភេទខ្លះមានរន្ធដោតតិច ពិបាកត្រូវទិញឧបករណ៍ជំនួយបន្ថែមទៀត។ បន្ថែមពីនេះនិយាយដល់ទំហំតួម៉ាស៊ីន ក៏ទាក់ទងទម្ងន់និងខ្នាតអេក្រង់ ប្រសិនណាអ្នកឧស្សាហ៍អង្គុយនៅមួយកន្លែង អាចរើសយកអេក្រង់ធំដល់ ១៥ អ៊ីញ ឬឧស្សាហ៍ផ្លាស់ទីតាំងញឹកញាប់ជម្រើស ១៣ ឬ ១៤ អ៊ីញ ក៏ល្មមបំផុតហើយ។
២.កម្រិតបង្ហាញអេក្រង់:
កម្រិតរូបភាពជះចេញពីអេក្រង់ជាកត្តាចាំបាច់មួយដែលអ្នកសរសេរកម្មវិធីត្រូវខ្វាយខ្វល់ ព្រោះត្រូវចំណាយពេលរាប់ម៉ោងអង្គុយនៅមុខអេក្រង់កុំព្យូទ័រ។ ជាមធ្យមកម្រិតអេក្រង់ Laptop បំពាក់មកនូវកម្រិត ១ ៣៦៦ x ៧៦៨ ភីកសែល ដែលមើលទៅពណ៌មិនជាសូវដិតល្អ ហើយសាច់រូបច្បាស់ក៏ពិបាកក្នុងការអាន។ ថ្វីបើត្រូវជៀសកម្រិតអេក្រង់ 4K ដែលមានតម្លៃថ្លៃនិងស៊ីថ្មខ្លាំង អ្នកក៏អាចរើសយកត្រឹមកម្រិត Full HD ១ ៩២០ x ១ ០៨០ ភីកសែល ជារួមកុំឲ្យតូចជាងនេះឲ្យសោះ។
៣.CPU:
អង្គគណនា CPU ជាទូទៅអ្នកត្រូវលៃលករើសឲ្យបានត្រឹម Intel Core i5 ឬ i7 ដែលមានល្បឿន 3GHz ឬខ្ពស់ជាងនេះ។
៤.RAM:
ចាំបាច់ត្រូវរំលងទំហំ RAM 4GB បើតាមអ្នកជំនាញណែនាំ យ៉ាងតិចបំផុតក៏យកឲ្យបានដល់ 8GB។ ដូចជាកម្មវិធី Elctron ដែលទាមទារទំហំ RAM ធំ បើមានថវិកាច្រើនក៏អាចចំណាយដល់ 16GB កាន់តែប្រសើរ។
៥.អង្គផ្ទុក:
បច្ចុប្បន្នគេនិយមបំផុតអង្គផ្ទុកប្រភេទ SSD ព្រោះធ្វើឲ្យដំណើរការម៉ាស៊ីនរត់លឿនបានល្អ មិនថាតែដំណើរការ OS ការ Compile កូដ និងដំណើរការបើកកម្មវិធីជាដើម។ ធុនល្មមត្រឹម 256GB ឬដល់ 512GB និង 1TB កាន់តែប្រសើរ ប៉ុន្តែរាងអស់លុយក្រាស់បន្តិច។
៦.ក្តារចុច (Keyboard):
នេះពុំមានការកំណត់ឬជម្រើសអ្វីឡើយ ធាតុពិតផ្អែកលើការសាកល្បងរបស់អ្នកផ្ទាល់ មុនពេលសម្រេចចិត្តទិញ។ ចំណុចពិសេសគឺក្តារចុចភ្លឺភ្លើង Back-lit ដែលមានប្រយោជន៍សម្រាប់ធ្វើការពេលយប់។
៧.ថាមពលថ្ម:
តាមអ្នកជំនាញបានណែនាំឲ្យរើសយក Laptop មានថាមពលថ្មយ៉ាងតិច ៦ ម៉ោង ប៉ុន្តែកុំជឿជាក់លើការបញ្ជាក់ពីក្រដាសរបស់ក្រុមហ៊ុនពេក យល់ល្អគួរស្រាវជ្រាវមើលតាមគេហទំព័រឬអ្នកប្រើប្រាស់ពិតប្រាកដណាមួយ។
៨.ប្រព័ន្ធប្រតិបត្តិ:
ត្រង់ប្រព័ន្ធប្រតិបត្តិក៏សម្រេចលើអ្នកប្រើផ្ទាល់ ដោយ Windows ក៏មានច្រើនជម្រើសនៃការសរសេរកូដ ខុសពី macOS ដែលមានការកំណត់នៃម៉ាស៊ីន Macbook ផ្ទាល់។ ប៉ុន្តែផ្អែកតាមមតិភាគច្រើន រាល់អ្នកសរសេរកម្មវិធីនិយមរើសយកពួក Macbook ច្រើនជាង Windows។
ប្រភព: https://medium.freecodecamp.org/how-to-choose-a-laptop-for-programming-a9e36f8b4cfe
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: