- 2018-05-09 05:13:35
- ចំណេះដឹង
តើទិញរថយន្ត ចាត់ទុកជាការវិនិយោគដែរឬទេ?
- 2018-05-09 05:13:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើទិញរថយន្ត ចាត់ទុកជាការវិនិយោគដែរឬទេ?
ចន្លោះមិនឃើញ
មានមនុស្សមួយចំនួន បានទិញរថយន្តទំនើបៗ ហើយចាត់ទុកថាជាការវិនិយោគមួយ តែមិនទាំងស្រុងនោះទេ។
រថយន្តថ្មី មិនអាចធានាតម្លៃនៅដដែល ឬកើនតម្លៃនោះទេ ជាធម្មតាតិច ឬច្រើនតម្លៃនឹងធ្លាក់ចុះ ដោយអាចប៉ះទង្គិច ខូចសមាសធាតុណាមួយ ត្រូវការថែទាំ ឬ ជួសជុល។
រថយន្តជាបំណងប្រាថ្នារបស់មនុស្សទូទៅ ជាពិសេសអ្នកមានគ្រួសារ តែការហៅវាជាការវិនិយោគ ដូចជាមិនទាន់សមស្របនោះទេ។ បើត្រូវការរថយន្តថ្មី គួរសន្សំថវិកាទិញម៉ូដែលថ្មីជាមួយនឹងគុណភាពល្អ និងមិនសូវស៊ីសាំង អាចជួយសន្សំសំចៃពេលប្រើប្រាស់រយៈពេលយូរ។
ពេលទិញរថយន្តគួរគិតថា នេះមិនមែនជាការវិនិយោគនោះទេ ដោយហានិភ័យនៃការបាត់បង់តម្លៃខ្ពស់ អាចប៉ះទង្គិចខូចខាត ស្ទើរតែគ្រប់នាទី ពេលចរាចរណ៍លើដងផ្លូវ ឬសូម្បីតែចតក្រោមដើមឈើ។
គួរប្រាកដថា បានចំណាយពេលគ្រប់គ្រាន់ស្វែងរករថយន្តចូលចិត្ត និងមានលទ្ធភាពក្នុងការប្រើប្រាស់ (សម្រាប់ចាក់សាំង សេវាថែទាំ ថវិកាបម្រុងជួសជុល)។ បើមិនអាចទ្រាំមើលការវិនិយោគនេះបាត់បង់តម្លៃ ឬខាត ខណៈដាក់ចោលនៅយានដ្ឋានមិនប្រើរយៈពេលយូរ ការវិនិយោគនេះមិនមែនសម្រាប់អ្នកនោះទេ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ