- 2018-03-12 03:56:53
- ចំណេះដឹង
ចែកឲ្យដាច់ Ultrabook និង Laptop ខុសគ្នាបែបណា
- 2018-03-12 03:56:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចែកឲ្យដាច់ Ultrabook និង Laptop ខុសគ្នាបែបណា
ចន្លោះមិនឃើញ
Ultrabook មានកម្រាស់ស្តើង ស្រាល ដំណើរការលឿន ហើយក្រុមហ៊ុន Intel លើកឡើងថា Device នេះអាចនឹងពេញនិយមជាង Laptop ធម្មតា។ ខណៈ Laptop ធម្មតា នៅមានប្រើព្រោងព្រាត តែមិនប្រាកដនោះទេ ពេលអនាគតដោយសារកំណើន Ultrabook ផ្តល់ជម្រើសច្រើនជាងនេះ។
Laptop ធម្មតា មានច្រើនទម្រង់រូបរាង និងទំហំ ដោយអាចមានអេក្រង់ពី ១០ ទៅ ២០ អ៊ីង ខណៈទម្ងន់អាចពី ០.៩ ទៅ ៨គីឡូក្រាម បំពាក់ដោយ Hardware និង មុខងារច្រើនជម្រើស។ ចំណែកឯ Ultrabook អាចថាជាសាច់ញាតិរបស់ Laptop ប៉ុណ្ណោះ។
បច្ចុប្បន្ន Laptop អេក្រង់ ១៥.៦ អ៊ីង មានការនិយមភាគច្រើន ងាយស្រួលក្នុងការបំពេញការងារទូទៅ ដូចជា ប្រើអ៊ីនធឺណិត ជជែកកម្សាន្តជាមួយមិត្តភក្ដិ ស្តាប់តន្ត្រី មើលវីដេអូ លេងហ្គេម និងការងារមួយចំនួនទៀត ប៉ុន្តែក៏ត្រូវតែមានទម្ងន់ស្រាល ងាយយកតាមខ្លួន ពេលត្រូវការប្រើខាងក្រៅផងដែរ។
Ultrabook មើលទៅដូចនឹង Notebook ធម្មតា គ្រាន់តែតម្រូវមានលក្ខខណ្ឌជាក់លាក់ខ្លះ ឲ្យសមនឹងឈ្មោះ។ Ultrabook ត្រូវការមានកម្រាស់ស្តើង ១៨ មីលីម៉ែត្រ ឬតិចជាងនេះ ជាមួយអេក្រង់ ១៤ អ៊ីង និង ២៣ មីលីម៉ែត្រ ជាមួយអេក្រង់ ធំជាងនេះ, បង្កើតលើ ULV Hardware Platform និងប្រើ Storage ល្បឿនលឿនដូចជា SSDs ហើយអាចដំណើរការបានយ៉ាងតិច ៥ ម៉ោង ពេលសាកប្រើមួយដង។ មួយវិញទៀត អាចប្រើបច្ចេកវិទ្យារបស់ Intel មួយចំនួនដូចជា Anti-Theft ឬ Identity Protection Technology សម្រាប់សុវត្ថិភាព។
Ultrabook និង Laptop ធម្មតា មានរូបរាង ក៏ដូចជាតួស្រដៀងគ្នា មានអេក្រង់, Keyboard, Ports, Hardware ផ្សេងៗ ហើយមុខងារក៏មានលក្ខណៈស្រដៀងគ្នាដែរ ដោយដូចនឹង Laptop ភាគច្រើន Ultrabook ប្រើ Windows និងកម្មវិធីនានារបស់ Microsoft ចាប់ពីកម្មវិធីធម្មតា ដល់កម្មវិធីធំៗ ឬហ្គេម។
Ultrabook មានវត្តមានមិនមែន ដើម្បីប្រកួតប្រជែងនឹង Laptop ធម្មតា អាចថាជាមិត្ត។ Ultrabook ស្តើង ល្បឿនលឿន និងប្រើបានយូរជាង ហើយការប្រើប្រាស់ដូចនឹង Laptop ធម្មតា។
Ultrabook មានកម្រាស់ស្តើង ស្រាល ឧទាហរណ៍ សម្រាប់អេក្រង់ ១៣.៣ អ៊ីង Ultrabook ភាគច្រើនមានទម្ងន់តិចជាង ១.៣ គីឡូក្រាម និងកម្រាស់ស្តើងអាចដល់ ១៨ មីលីម៉ែត្រ។
ខណៈ Laptop ធម្មតា ក្រាសជាង អាចមានទម្ងន់ ១.៨ គីឡូក្រាម ឡើងលើ លើកលែងតែ Notebook លក្ខណៈ Premium តែមានតិចតួចប៉ុណ្ណោះ។
វីដេអូ៖
Ultrabook មានអេក្រង់ ១៤ អ៊ីង មានកម្រាស់ ១៨ មីលីម៉ែត្រ ឬតិចជាងនេះ ខណៈទំហំអេក្រង់ ១៤ និង ១៥.៦ អ៊ីង អាចមានកម្រាស់ ២១ មីលីម៉ែត្រ។ ហើយបើមាន Touchscreen លើ Ultrabook អាចមានកម្រាស់ ២៣ មីលីម៉ែត្រ។
សមាសធាតុកម្រិតខ្ពស់ជាច្រើន ដូចជា ម៉ាញេស្យូម អាលុយមីញ៉ូម កាបូន Fiber កញ្ចក់ និងធាតុមួយចំនួនទៀត ធម្មតាឃើញមានលើ Ultrabook ខណៈកម្រប្រទះលើ Laptop ធម្មតា លើកលែងតែ Laptop កម្រិតចុងក្រោយ។
Ultrabook ភាគច្រើនមាន Keyboard រាក់ ដោយសារតែកម្រាស់វាស្តើង ខណៈ Laptop ធម្មតាមានចន្លោះច្រើនងាយស្រួលបំពាក់ Keyboard ហើយក៏ងាយស្រួលចុចប្រើផងដែរ។
តែមាន Ultrabook ជាច្រើននៅតែមាន Keyboard ល្អ ខណៈ Laptop ជាច្រើនប្រើមិនមានផាសុកភាពនោះទេ។
Ultrabook ត្រូវការបង្កើតនៅលើ Intel ULV Platform ហើយដោយសារវាស្តើង ធម្មតាមាន Graphic ជាប់។
Notebook ធម្មតា មានជម្រើស ច្រើនតាំងពីប្រើ Chip ធម្មតា ទៅល្បឿនលឿន ហើយក៏អាចប្រើ Graphic ដាច់បានផងដែរ។
ULV Platform អាចជំរុញល្បឿនបានល្អ ជាពិសេសពេលប្រើ RAM សមល្មម និង Storage ល្បឿនលឿន ដូចជា SSD ជាដើម។ វាក៏ជួយកំណត់តុល្យភាពរវាង ថាមពល និងភាពងាយស្រួលប្រើ ដោយអាចប្រើល្បឿនលឿន ខណៈមិនសូវចុះថាមពលថ្ម។
Ultrabook អាចប្រើបានយូរជាង ដោយគ្រាន់តែលើ Ultrabook ចាស់ៗមួយចំនួន ដំណើរការបានយ៉ាងតិច ៥ ម៉ោង ក្រោយសាកមួយដង។ Ultrabook បំពាក់ Chip Haswell ថ្មីៗ អាចប្រើធម្មតា ៩ ម៉ោង, មើលវីដេអូ ៦ ម៉ោងជាង និង ទុកចោល (Sleep) បានដល់ ៧ ថ្ងៃ។
ដើម្បីសន្សំកន្លែង Ultrabook ភាគច្រើនមិនអាចដោះថ្ម ឬគ្រឿងផ្សេងៗ បានងាយស្រួលដូច Laptop ធម្មតានោះទេ។ តែមិនមែនថា មិនអាចដែរ គ្រាន់តែត្រូវប្រើកំលាំងបន្តិច ដោយត្រូវការទុលវីស។
Ultrabook ស្តើង ហើយឆាប់ក្តៅពេលប្រើយូរ ពិសេសពេលប្រើ Graphic ដាច់។ Ultrabook ត្រូវការល្បឿន Boot លឿន តិចជាង ៧ វិនាទី ដូច្នេះទើបត្រូវប្រើ Storage ល្បឿនលឿនដូចជា SSD។ ហើយវាក៏ត្រូវការប្រើបច្ចេកវិទ្យាសុវត្ថិភាពកំណត់ដោយក្រុមហ៊ុន Intel ផងដែរ ដោយអាចជួយកំណត់ទីតាំង ពេល Ultrabook ត្រូវបានគេលួច។
រន្ធ Port ភ្ជាប់នឹង Device ផ្សេងមានដែនកំណត់ នេះដោយសាររាងស្តើង មិនមានចន្លោះច្រើនសម្រាប់រន្ធទាំងនេះ ដូចនឹង អ្នកធ្លាប់ប្រើលើ Laptop ធម្មតានោះទេ។
បច្ចុប្បន្ន Ultrabook មានអេក្រង់ចាប់ពី ១១.៦ អ៊ីង ទៅ ១៥.៦ អ៊ីង។ ជម្រើសកម្រិតខ្ពស់ភាគច្រើន មានមុខងារដូចជា អេក្រង់គុណភាពខ្ពស់ និង Touchscreen។
Laptop ធម្មតាអាចមានអេក្រង់ចាប់ពី ៧ ឬ ៨ អ៊ីង ទៅដល់ ២០ អ៊ីង ហើយមានជម្រើសអេក្រង់ច្រើន។
Laptop ធម្មតាអាចមានតម្លៃចាប់ពី ១០០ ដុល្លារ ដល់រាប់ពាន់ដុល្លារ ខណៈ Ultrabook ថោកបំផុតក៏ ៤០០ ដុល្លារដែរ ហើយអាចដល់រាប់ពាន់ដុល្លារទៅតាមកម្រិតសមត្ថភាព។
Ultrabook ហាក់មានតម្លៃថ្លៃជាង ដោយអ្នកទទួលបាន តួស្តើង ស្រាល ងាយស្រួលយកតាមខ្លួន ថ្មប្រើបានយូរ និងមានមុខងារសុវត្ថិភាពមួយចំនួនផងដែរ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ
ប្រភព៖ https://www.ultrabookreview.com/154-ultrabooks-versus-regular-laptops/