• 2022-01-05 06:54:07
  • ព័ត៌មាន

វិទ្យាស្ថានបច្ចេកវិទ្យាឌីជីថល ផ្តល់កញ្ចប់ឧបត្ថម្ភថ្លៃសិក្សាពិសេស នឹង​ទទួល​បាន​កុំព្យូទ័រ​មួយ​គ្រឿង

  • 2022-01-05 06:54:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ វិទ្យាស្ថានបច្ចេកវិទ្យាឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (អតីតវិទ្យាស្ថានជាតិ NIPTICT) ផ្ដល់ជូននូវកញ្ចប់ឧបត្ថម្ភសិក្សាបច្ចេកវិទ្យា រយៈពេល ៤ឆ្នាំចំនួន ៦០% (ស្មើនឹង ១.៥០០ ដុល្លារអាម៉េរិកក្នុងមួយឆ្នាំ) និង ៧០% (ស្មើនឹង ១.៧៥០ ដុល្លារអាម៉េរិកក្នុងមួយឆ្នាំ) នៃតម្លៃសិក្សា ២.៥០០ ដុល្លារអាម៉េរិកក្នុងមួយឆ្នាំសម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញ៖

១. វិទ្យាសាស្រ្តកុំព្យូទ័រ (Computer Science)

២. ពាណិជ្ជកម្មអេឡិចត្រូនិច (e-Commerce)

៣. ទូរគមនាគមន៍ និងបណ្ដាញ (Telecoms and Networking)

ចុះឈ្មោះស្នើសុំប្រឡងយកកញ្ចប់ឧបត្ថម្ភសិក្សាពិសេសនេះចាប់ពីថ្ងៃទី ២៣ ខែមករារហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ តាមរយៈតំណភ្ជាប់ ៖ www.cadt.edu.kh/apply

សូមអញ្ជើញមកទទួលយកសលាកបត្រសុំសិទ្ធប្រឡងពី បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នៅអគារនវានុវត្តន៍ចាប់ពីថ្ងៃទី ១០ ខែមករា រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ថ្ងៃធ្វើការ ៖ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ម៉ោងធ្វើការ ៖ ពេលព្រឹក ៖ ០៧:៣០នាទីព្រឹក- ១២:០០នាទី ចំពោះពេលរសៀល ៖ ០១:០០នាទីរសៀល - ០៤:៣០នាទីរសៀល។ សូមពិនិត្យព័ត៌មានលំអិតតាមរយៈតំណភ្ជាប់៖ CADT.Academy

ចុចអាន៖ សាលារដ្ឋមួយកន្លែងឯក​ទេសទូរគមនាគមន៍​ និង​ប​ច្ចេកវិទ្យា ​តែមួយគត់​នៅ​កម្ពុជា

-“អាហារូបករណ៍ Techo Digital Talent” ១៥០ កន្លែងកំពុងរង់ចាំសម្រាប់ឆ្នាំ ២០២២

អត្ថបទ៖ រក្សា

មតិយោបល់