
- 2025-04-21 02:59:37
- ព័ត៌មាន
Zeekr ប្រកាសបញ្ចេញរថយន្តប្រណិត ប្រភេទ MVP មានឈ្មោះថា Zeekr 009 Grand Collector Edition
- 2025-04-21 02:59:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zeekr ប្រកាសបញ្ចេញរថយន្តប្រណិត ប្រភេទ MVP មានឈ្មោះថា Zeekr 009 Grand Collector Edition
ចន្លោះមិនឃើញ
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីប្រណីតរបស់ចិន Zeekr បានប្រកាសបញ្ចេញរថយន្តថ្មី នៅក្នុងទីផ្សារប្រទេសចិននូវរថយន្ត MPV ប្រភេទ Zeekr 009 Grand Collector Edition ដែលត្រូវបានគេហៅថាជា “រថយន្ត MPV ប្រណីតបំផុតដែលផលិតនៅចិន” ដោយមានតម្លៃចាប់ពី ១២៣,២០០ ដុល្លារអាមេរិក (៨៩៩,០០០ យ័ន)។
រថយន្ត Zeekr 009 Grand Collector Edition ត្រូវបានតុបតែងដោយមាស ២៤ ការ៉ាត់ ទម្ងន់ ៣ ក្រាម ដែលស្រោបលើនិមិត្តសញ្ញាទាំងប្រាំពីរនៅលើតួរថយន្ត រួមទាំងនិមិត្តសញ្ញាខាងមុខ ខាងក្រោយ ស៊ុមបង្អួច ចំណុចដៃទ្វារ ផ្នែកចំហៀង និងកង់។ រថយន្តនេះនឹងត្រូវដាក់បង្ហាញជាផ្លូវការនៅក្នុងពិព័រណ៍រថយន្តសៀងហៃឆ្នាំ២០២៥ នៅថ្ងៃទី២៣ ខែមេសា ខាងមុខនេះ ហើយការដឹកជញ្ជូនទៅដល់អតិថិជន នឹងចាប់ផ្តើមនៅខែមិថុនា។
រថយន្ត MPV ប្រភេទនេះ ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីពីរគ្រឿង (ខាងមុខ និងខាងក្រោយ) ដែលផ្តល់ថាមពលរួម ៥៨០ គីឡូវ៉ាត់ (៧៧៨ សេះ) និងកម្លាំងបង្វិលជុំ ៨១០ ញូតុនម៉ែត្រ ដែលអនុញ្ញាតឱ្យរថយន្តបង្កើនល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រ ក្នុងរយៈពេល ៣.៩ វិនាទី។ ថ្មលីចូម ១០៨ គីឡូវ៉ាត់ម៉ោង បច្ចេកវិទ្យា ៥ស៊ី ពីក្រុមហ៊ុន CATL ផ្តល់ចម្ងាយបើកបរបាន ៧០២ គីឡូម៉ែត្រក្នុងស្តង់ដារ CLTC និងអាចសាកថ្មពី ១០% ទៅ ៨០% ក្នុងរយៈពេល ១១.៥ នាទី។
នៅខាងក្នុង រថយន្តនេះមានកៅអីបួនកន្លែងដ៏ប្រណីត បំពាក់ដោយអេក្រង់ ៤៣ អ៊ីញ ប្រព័ន្ធសំឡេង Yamaha ១៨ គ្រឿង និងទូរទឹកកក ចំណុះ១៨ លីត្រ។ បច្ចេកវិទ្យាកម្រិតខ្ពស់រួមមានបន្ទះឈីប Qualcomm Snapdragon និងប្រព័ន្ធ Zeekr OS ៦.០ ដែលគាំទ្រការទំនាក់ទំនងតាមផ្កាយរណប។ កៅអីខាងក្រោយ មានមុខងារម៉ាស្សា ៨ ប្រភេទ។ យោងតាម Zeekr រថយន្តនេះត្រូវបានរចនាឡើងសម្រាប់អ្នកជំនួញ និងនាយកប្រតិបត្តិ ដោយផ្តល់នូវភាពប្រណីត និងបច្ចេកវិទ្យាទំនើបដើម្បីបំពេញតម្រូវការទីផ្សារប្រណីត៕