• 2018-10-24 01:52:47
  • ព័ត៌មាន

កុំ​ភ្ញាក់ផ្អើល​ បើ​ឃើញ​កម្មវិធី Messenger ប្ដូរ​មុខមាត់​ថ្មី​បែប​នេះ

  • 2018-10-24 01:52:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ Messenger ជំនាន់​ទី​ ៤ របស់​ Facebook បាន​បង្ហាញ​​មុខមាត់​ក្នុង​​ព្រឹត្តិការណ៍​ F8 ​កាល​ពី​ពេល​កន្លង​ទៅ។ ពេល​នេះ​​កម្មវិធី​ Messenger ដែល​បាន​កែ​ប្រែ​មុខមាត់​ថ្មី​នេះ ត្រូវ​បាន​ Facebook ចាប់​ផ្ដើម​បញ្ចេញ​ឲ្យ​អាប់ដេត​​ទូទាំង​សកល​លោក​ហើយ។

កម្មវិធី Messenger ថ្មី​​​បាន​កែ​សម្រួល​ឲ្យ​សាមញ្ញ​ជាង​មុន​ដោយ​មាន​​ Tab ត្រឹម​ចំនួន​​បី​ប៉ុណ្ណោះ រួម​មាន​ Chats, People និង Discover។ ទោះ​បី​ Tab ​បាន​កាត់​បន្ថយ​ពី ៩ មក​សល់​ត្រឹម​ ៣ មែន​ ប៉ុន្តែ​កម្មវិធី​ថ្មី​នេះ​នៅ​តែ​ខ្លាំង​ដូច​មុន។

Facebook ក៏​បាន​ផ្លាស់​ប្ដូរ​ចំណុច​មួយ​ចំនួន​លើ​ការ​ Chat ដោយ​បាន​បន្ថែម​ប្រភេទ​ពណ៌​ Gradient ដែល​អាច​ប្ដូរ​បាន​ក្នុង​ប្រអប់​ Chat នីមួយៗ។ Facebook ក៏​បាន​សន្យា​ថា​នឹង​នាំ​​​នូវ​មុខងារ​ថ្មីៗ​បន្ថែម​ទៀត​ដាក់​លើ Messenger រួម​មាន​​មុខងារ​ Dark Mode ជា​ដើម៕​​

ចុចអាន៖

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់