- 2018-10-19 05:05:01
- ព័ត៌មាន
៦ ចំណុចបើបានដឹងមុន ដឹងតែមិនខកចិត្ត ពេលទៅបារខែមអាស៊ានស្អែកនេះ
- 2018-10-19 05:05:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៦ ចំណុចបើបានដឹងមុន ដឹងតែមិនខកចិត្ត ពេលទៅបារខែមអាស៊ានស្អែកនេះ
ចន្លោះមិនឃើញ
បារខែមអាស៊ាន ២០១៨ នឹងចាប់ផ្តើមបើកជាផ្លូវការរយៈពេលពីរថ្ងៃនៅថ្ងៃទី ២០ – ២១ ខែតុលា ឆ្នាំ២០១៨ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ)។
អ្នកធ្លាប់ចូលរួមប្រហែលជាស្គាល់បារខែមរួចមកហើយ វាជាព្រឹត្តិការណ៍ចែករំលែកចំណេះដឹងផ្នែកបច្ចេកវិទ្យា និងការចាប់ផ្ដើមលើការបង្កើតអាជីវកម្ម និងជាព្រឹត្តិការណ៍បច្ចេកវិទ្យាក្នុងស្រុកធំជាងគេមួយ ដែលមានវាគ្មិនជំនាញមានប្រធានបទឡើងធ្វើបង្ហាញ រួមទាំងអ្នកចូលរួមមកពីគ្រប់ទិសទី ដែលគ្រប់ទាំងអស់គ្នាអាចបង្កើតទំនាក់ទំនង ចែករំលែកស្វែងយល់ពីគ្នាទៅវិញទៅមក។
ខាងក្រោមជាការណែនាំមួយចំនួនសម្រាប់ការចូលរួមក្នុងកម្មវិធីបាខែម៖
១) សូមចុះឈ្មោះជាមុននៅក្នុងវិបសាយ barcamp.asia ដោយចុចលើប៊ូតុង Register
គោលបំណងនៃការចុះឈ្មោះនេះ គឺដើម្បីអាចឲ្យអ្នករៀបចំកម្មវិធីបានដឹងពីចំនួនអ្នកចូលរួម ងាយស្រួលក្នុងការរៀបចំជាមុន។
២) - សូមអញ្ជើញមកចូលរួមកម្មវិធីឲ្យបានមុនម៉ោង ៧ ព្រឹក ដើម្បីទទួលបានអាវយឺត (អាវយឺតសម្រាប់អ្នកដែលបានចុះឈ្មោះនៅលើវិបសាយ ហើយធ្វើតាមការណែនាំរបស់អ្នករៀបចំ ឬអាចដើរទស្សនាការដាក់តាំងបង្ហាញសេវាកម្ម ផលិតផល របស់ក្រុមហ៊ុននានា។
៣) - គួរយក Laptop, Tablet ឬ Smart Phone មកជាមួយ រួមទាំងព្រីភ្លើងសម្រាប់ប្រើប្រាស់ក្នុងករណីចាំបាច់។
៤) - ការបើកកម្មវិធីនឹងចាប់ផ្ដើមនៅម៉ោង ៩ ព្រឹក ដោយមានការអញ្ជើញចូលរួមចំណាប់អារម្មណ៍កម្មវិធីពីសំណាក់វាគ្មិន តំណាងមកពីក្រុមហ៊ុននានា រួមទាំងការណែនាំរបស់ពិធីករ ពិធីការិនី អំពីកម្មវិធី។
៥) - វាគ្មិនដែលមានប្រធានបទចែករំលែក សូមដាក់ពាក្យទៅវែបសាយបារខែម ដើម្បីឲ្យក្រុមការងាររៀបចំជូន។ សម្រាប់អ្នកដែលមិនមានប្រធានបទ តែមានបំណងមកចូលរួមស្ដាប់ សូមមើលក្ដារខៀនប្រកាសពីប្រធានបទ មើលលេខបន្ទប់ មើលភាសា (ថាតើពេលធ្វើបទបង្ហាញគេនិយាយភាសាខ្មែរ ឬអង់គ្លេស) រួចរួសរាន់ចូលទៅកាន់បន្ទប់ ដើម្បីចូលរួមស្ដាប់ និងអាចបញ្ចេញមតិយោបល់ ឬធ្វើការសាកសួរសំណួរផ្សេងៗដែលទាក់ទងជាមួយប្រធានបទ។
៦) - ម៉ោងសម្រាកអាហារថ្ងៃត្រង់ ចាប់ពីម៉ោង ១២ ដល់ ម៉ោង ១ រសៀល។ ចាប់ពីម៉ោង ១ រសៀល ដល់ម៉ោង ២ មានកម្មវិធីលេងកម្សាន្តបានរង្វាន់ និងការសម្ដែងផ្សេងៗ៕