- 2018-06-29 03:55:00
- ព័ត៌មាន
កុំព្យូទ័រ Koompi ដាក់លក់តែ ៥០០ គ្រឿង ឯអ្នកទិញបានជួយសង្គមយ៉ាងច្រើន
- 2018-06-29 03:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំព្យូទ័រ Koompi ដាក់លក់តែ ៥០០ គ្រឿង ឯអ្នកទិញបានជួយសង្គមយ៉ាងច្រើន
ចន្លោះមិនឃើញ
ផលិតផលកុំព្យូទ័រម៉ាក Koompi ត្រៀមនឹងដាក់លក់ផ្លូវការនៅខែសីហាខាងមុខនេះ ដោយនឹងប្រើប្រាស់ Software កូនកាត់ Windows លាយនឹង Software របស់ Apple ដែលងាយស្រួលប្រើសម្រាប់អ្នកប្រើថ្មីៗ។
តាមប្រភពព័ត៌មានពី SmallWorld បានឲ្យដឹងថា កុំព្យូទ័រគម្ពីរ ដែលតម្លើងមកពីតៃវ៉ាន់នេះមានលក្ខណៈសម្បត្តិដូចជា បំពាក់ដោយ RAM ទំហំ 8GB (Minimum 4GB) ប្រើ CPU ល្បឿន 1.1Ghz ទំហំផ្ទុកក្នុងម៉ាស៊ីន 256GB SSD (Minimum 128GB) ប្រើ Core i3 ថាមពលថ្មអាចប្រើបានដល់ ៧ ម៉ោង។
កុំព្យូទ័រ ៥០០ គ្រឿងដំបូងនឹងត្រូវដាក់លក់ក្នុងតម្លៃ ៣៦៩ ដុល្លារក្នុងមួយគ្រឿង។ SmallWorld ក៏បានរួមដៃគ្នាជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បីផ្ដល់ជូនការប្រាក់ទាបដល់និស្សិតដែលចង់កុំព្យូទ័រនេះតាមរយៈការបង់រំលស់ផងដែរ មានការធានាលើការប្រើប្រាស់រយៈពេលមួយឆ្នាំ និងបើកទទួលការកម្ម៉ង់ទិញចាប់ពីថ្ងៃទី០១ ខែកក្កដាខាងមុខនេះ។
ចំពោះការកម្ម៉ង់ទិញ SmallWorld នឹងមានការបញ្ចុះតម្លៃចំនួន ៣០ដុល្លារ ដែលអាចដកយកជាទឹកប្រាក់វិញ ឬផ្ដល់ដល់កម្មវិធីសប្បុរសធម៌ នៅតាមអង្គការដែល SmallWorld បានសហការ។ ចំណូលដែលបានពីការលក់កុំព្យូទ័រ SmallWorld នឹងដកចំនួន ៣ដុល្លារសម្រាប់ផ្ដល់ដល់អង្គការណាមួយដែលសាកសមនឹងទទួលយក។
ក្នុងរយៈពេល ៣ ឆ្នាំ អ្នកបង្កើត SmallWorld សង្ឃឹមថានឹងអាចលក់កុំព្យូទ័រនេះបានកន្លះលានគ្រឿងលើទីផ្សារប្រទេសកម្ពុជា។ ត្រឹមឆ្នាំ ២០២០ លោក រិទ្ធី ក៏មានបំណងចង់ឲ្យកុំព្យូទ័ររបស់ខ្លួនអាចដំឡើងបានដោយរោងចក្រផលិតក្នុងស្រុក ដែលបច្ចុប្បន្នមិនទាន់មានសោះ៕
អានអត្ថបទបន្ត៖