
- 2017-09-23 06:53:48
- គន្លឹះ
កម្មវិធី Messenger បើកអត់ចេញមែន? សាកដោះស្រាយតាមវិធី ២ នេះ
- 2017-09-23 06:53:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធី Messenger បើកអត់ចេញមែន? សាកដោះស្រាយតាមវិធី ២ នេះ
ចន្លោះមិនឃើញ
កាលពីព្រឹកមិញនេះមានអ្នកប្រើប្រាស់ iPhone និង iPad ជាច្រើន បានរាយការណ៍ថាមានបញ្ហាជាមួយនឹងកម្មវិធី Facebook Messenger មិនអាចទំនាក់ទំនងជាមួយមិត្តភ័ក្ដិបាន។
បញ្ហានេះភាគច្រើនកើតមានលើអ្នកប្រើ iPhone ឬ iPad ដែលប្រើប្រព័ន្ធប្រតិបត្តិការ iOS 10 ឬ iOS 11។ ចំណែកអ្នកដែលនៅស្ម័គ្រស្មោះនឹង iOS 9 ហាក់មិនមានបញ្ហាដូចនេះឡើយ។ យ៉ាងណាក្ដីមានពីរវិធីដើម្បីដោះស្រាយបញ្ហានេះ៖
ទីមួយលុបកម្មវិធី Messenger ចេញ បន្ទាប់មកចុចប៊ូតុង Power ឲ្យជាប់រហូតដល់ចេញផ្ទាំង "Slide to power off”។ បន្ទាប់មកចុចលើប៊ូតុង Home រហូតដល់បាត់ផ្ទាំងនេះ រួចហើយដំឡើងកម្មវិធី Messenger ឡើងវិញ។
ប្រសិនមិនបានការទេ សាកល្បងលុបទាំងកម្មវិធី Facebook និង កម្មវិធី Messenger បន្ទាប់មកដំឡើងម្ដងទៀត។ ចំណាំថាត្រូវ Login ចូលទៅក្នុងកម្មវិធី Messenger មុន សឹម Login ចូលកម្មវិធី Facebook តាមក្រោយ។ វិធីនេះស៊ីពេលបន្តិច ប៉ុន្តែមានអ្នកប្រើប្រាស់ភាគច្រើនថាមានប្រសិទ្ធភាព។
បញ្ជាក់ថា Facebook នៅមិនទាន់មានការឆ្លើយតបលើបញ្ហានេះនៅឡើយទេ៕