- 2017-09-08 03:32:38
- ចំណេះដឹង
ខ្សែ USB Cable មានច្រើនប្រភេទ ប្រើមួយណាទើបល្អបំផុត?
- 2017-09-08 03:32:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែ USB Cable មានច្រើនប្រភេទ ប្រើមួយណាទើបល្អបំផុត?
ចន្លោះមិនឃើញ
ប្រភេទកុំព្យូទ័រនិងឧបករណ៍អេឡិចត្រូនិកជាច្រើននាពេលបច្ចុប្បន្នរមែងមានរន្ធដោត USB ហើយវាក៏បែកចែកលើការប្រើប្រាស់ខ្សែ USB Cable ជាច្រើនបែប ដែលផ្អែកលើការវិវត្តនៃបច្ចេកវិទ្យា។ ថ្ងៃនេះ Sabay ណែនាំឲ្យស្គាល់ពី USB Cable កំពុងពេញនិយមសព្វថ្ងៃ និងការជ្រើសរើសប្រភេទខ្សែដ៏ល្អមួយ។
+ប្រភេទ USB ប្រើលើកុំព្យូទ័រនិងស្មាតហ្វូន
+ចុះអ្វីទៅ Micro-USB?
បើអ្នកកំពុងប្រើស្មាតហ្វូននិងថេបប្លែត Android ពិតណាស់អ្នកនឹងប្រើនូវខ្សែ Micro-USB។ ទៀតសោតសូម្បីតែឧបករណ៍សាកថ្មជំនួយ (Power Bank) និង Speakers សុទ្ធសឹងតែប្រើប្រាស់ខ្សែប្រភេទនេះ។ ទំហំវារាងតូចជា Mini USB បន្តិច។ ប្រសិនបើអ្នកទិញឧបករណ៍អេឡិចត្រូនិកមកប្រើប្រាស់ ដែលមានរន្ធដោតភ្ជាប់ ភាគច្រើនសុទ្ធតែតម្រូវការប្រើខ្សែ Micro-USB ទាំងអស់ រហូតពេលខ្លះអ្នកអាចមានខ្សែមួយ ប៉ុន្តែប្រើជាមួយឧបករណ៍ច្រើនបាន។
+ចុះអ្វីទៅជា USB-C?
បន្ទាប់ពី Micro-USB នោះគឺ USB-C ដែលទំហំរន្ធភ្ជាប់កាន់តែតូច ប៉ុន្តែល្បឿនសាកនិងផ្ទេរធ្វើបានរហ័សជាងមុនឆ្ងាយ។ កន្លងទៅ Apple ធ្លាប់បង្ហាញ MacBook ស៊េរីថ្មីរបស់ខ្លួន ដែលប្រើនូវរន្ធដោត USB-C មួយគ្រាប់។ តម្លៃរបស់វាថ្លៃជាងប្រភេទ Micro-USB។
+តើអ្នកគួរជ្រើសប្រើមួយណា?
ចម្លើយនៃសំណួរនេះ គឺផ្អែកលើចំណង់និងការចំណាយរបស់លោកអ្នក។ ប្រភេទពេញនិយមមាន ៣ គត់ រួមមាន Lightning សម្រាប់ Apple សុទ្ធ, Micro-USB ពពួកទូរសព្ទ Android ស៊េរីទាប និង USB-C សម្រាប់ទូរសព្ទ Android ស៊េរីខ្ពស់។
បើអ្នកចង់បានល្បឿនផ្ទេរទិន្នន័យល្បឿន និងការសាកបញ្ចូលថ្មរហ័ស ពិតណាស់ការជ្រើសរើសឧបករណ៍ដែលគាំទ្រ USB-C មកប្រើ ពិតជារឿងដែលត្រឹមត្រូវ ប៉ុន្តែតម្លៃនៃឧបករណ៍ក៏ថ្លៃទៅតាមនោះដែរ។ ផ្ទុយទៅវិញចំពោះការទិញខ្សែ មិនថាខ្សែប្រភេទណាក៏ដោយ បើមិនចាំបាច់អ្នកគួរទិញខ្សែដែលមានប្រវែងខ្លីមកប្រើប្រាស់ (ក្រោម ១ ម៉ែត្រ) ព្រោះវាងាយស្រួលក្នុងការប្រើ និងមិនពិបាកទុកដាក់ ជៀសវាងការទិញខ្សែប្រវែងវែងជ្រុល (ករណីប្រើចាំបាច់អាចទិញក៏បាន)។