- 2015-04-30 14:30:31
- ព័ត៌មាន
តិចថាមិនដឹងគេហទំព័របង្កើតតាម HTML និង PHP មានប្រយោជន៍និងការប្រើប្រាស់ខុសគ្នា
- 2015-04-30 14:30:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចថាមិនដឹងគេហទំព័របង្កើតតាម HTML និង PHP មានប្រយោជន៍និងការប្រើប្រាស់ខុសគ្នា
ចន្លោះមិនឃើញ
ជាទូទៅការបង្កើតគេហទំព័រមានពីរវិធីគឺតាម HTML និង PHP ប៉ុន្តែលក្ខណៈប្រើប្រាស់និងការបង្កើតមានភាពខុសគ្នា។ តើរវាងការបង្កើតគេហទំព័រតាម HTML និង PHP មានអត្ថប្រយោជន៍និងការប្រើប្រាស់ខុសគ្នាយ៉ាងដូចម្ដេច?
ឆ្លើយតបសំនួរខាងលើ លោក ឡេង មុន្នីរ័ត្ន សាស្ត្រាចារ្យផ្នែកគេហទំព័រនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងមានប្រសាសន៍ប្រាប់ Sabay ថា ភាពខុសគ្នារវាងគេហទំព័រ HTML និង PHP នោះគឺមួយជា Static ចំណែកឯមួយទៀតជា Dynamic។
លោករៀបរាប់ថា Static ជាប្រភេទគេហទំព័រមួយប្រភេទ ដែលបង្ហាញតែអ្វីដែលអ្នកបង្កើតបានសរសេរតែប៉ុណ្ណោះ ហើយបើចង់កែសម្រួលអ្វីមួយត្រូវកែដោយផ្ទាល់នេះគឺ HTML។
ចំពោះ Dynamic វិញគឺគេហទំព័រអាចបត់បែនទៅតាមការចង់បានរបស់អ្នកប្រើប្រាស់ ដោយវាអាចឲ្យអ្នកប្រើប្រាស់ធ្វើការកែប្រែទិន្នន័យបានយ៉ាងងាយតាមរយៈ Back-end របស់គេហទំព័រ ដោយប្រើភាសា PHP។
ដូចនេះលោកបញ្ជាក់ថា ប្រសិនបើកអ្នកដែលចង់បង្កើតគេហទំព័រដែលគ្រាន់តែបង្ហាញព័ត៌មានអ្វីមួយដោយមិនមានការកែប្រែ គប្បីប្រើភាសា HTML ព្រោះមិនសូវមានភាពសាំញ៉ាំ។ ដោយឡែកបើអ្នកប្រើប្រាស់ចង់មានលទ្ធភាពកែសម្រួលទិន្នន័យបាននោះ គួរប្រើប្រាស់ភាសា PHP រួមជាមួយនឹងភាសា HTML។
អត្ថបទ៖ ហៃ សុខហេង