
- 2014-12-11 23:23:01
- គន្លឹះ
របៀបដាក់ Password នៅលើ Folder ដោយមិនបាច់ប្រើកម្មវិធី
- 2014-12-11 23:23:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបដាក់ Password នៅលើ Folder ដោយមិនបាច់ប្រើកម្មវិធី
ចន្លោះមិនឃើញ
Folder គឺជាកន្លែងដែលសម្រាប់ទុក ឯកសារនិងកម្មវិធីផ្សេងៗ តែមានឯកសារមួយចំនួនដែលអ្នកពិតជាមិនចង់អោយអ្នកណាម្នាក់មើល និងប្រើក្រៅពីខ្លួនអ្នកឡើយ។ ដើម្បីការពារទិន្នន័យ អ្នករិះរកវិធីផ្សេងៗដូចជាការដាក់លេខសម្ងាត់ តែប្រហែលជាមិនចេះដាក់។ ខាងក្រោមនេះគឺជាវិធីងាយៗក្នុងការដាក់Password និង លាក់Folder របស់អ្នកពីអ្នកដទៃដោយមិនចាំបាច់ប្រើកម្មវិធីជំនួយនោះទេ៖
១. បើក Notepad បន្ទាប់មក Copy កូដខាងក្រោមដាក់ចូលក្នុង Notepad ៖
cls @ECHO OFF title coolhacking-tricks.blogspot.com if EXIST "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" goto UNLOCK if NOT EXIST MyFolder goto MDMyFolder :CONFIRM echo Are you sure to lock this folder? (Y/N) set/p "cho=>" if %cho%==Y goto LOCK if %cho%==y goto LOCK if %cho%==n goto END if %cho%==N goto END echo Invalid choice. goto CONFIRM :LOCK ren MyFolder "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" attrib +h +s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" echo Folder locked goto End :UNLOCK echo Enter password to Unlock Your Secure Folder set/p "pass=>" if NOT %pass%== sabay goto FAIL attrib -h -s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" ren "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" MyFolder echo Folder Unlocked successfully goto End :FAIL echo Invalid password goto end :MDMyFolder md MyFolder echo MyFolder created successfully goto End :End
២. បន្ទាប់មក Save File ដោយដាក់ឈ្មោះថា lock.bat (.bat គឺត្រូវតែដាក់)។
៣. ចុចពីរដងទៅលើ lock.bat នោះវានិងបង្កើត Folder ដែលមានឈ្មោះថា MyFolder ។
៤. Copy រាល់ឯកសារ ឬ ទិន្នន័យណាដែលអ្នកចង់លាក់ទៅក្នុង MyFolder ។
៥. រួចហើយចុចពីរដងនៅលើ lock.bat នោះវានិងបង្ហាញផ្ទាំង command promp រួចវាយអក្សរ Y ហើយចុច Enter ។ ក្រោយមក Folder ដែលមានឈ្មោះថា MyFolder ត្រូវបានលាក់ ។
៦. ដើម្បីបង្ហាញ MyFolder ឡើងវិញ គឺគ្រាន់តែ Double click នៅលើ lock.bat ហើយវាយ Password (Default Password គឺ sabay) រួចចុច Enter វានិងបង្ហាញ Folder ដែលលាក់នោះមកវិញ។
៧. ដើម្បីប្ដូរ Password គឺគ្រាន់តែចូលទៅកែកូដត្រង់កន្លែង if NOT %pass%== sabay ត្រង់ពាក្យ "sabay” អ្នកអាចកែដាក់ password តាមដែលអ្នកចង់ដាក់។
សាកល្បងមើល៍បានផលអត់? បើមានបញ្ហា ឬមានវិធីផ្សេងពីនេះ ចូលរួមចែករំលែកក្នុងប្រអប់ Comment ខាងក្រោម៕
អាន៖ តោះ! រៀនប្រើ Keyboard Shortcut នៅលើ Facebook
ដោយ៖ សំនៀង