- 2024-01-31 03:36:24
- ព័ត៌មាន
Toyota ប្រកាសផ្អាកបញ្ជូនរថយន្ត Hiace, Fortuner និង Land Cruiser ឱ្យអតិថិន ក្រោយរកឃើញភាពមិនប្រក្រតីលើការធ្វើតេស្តម៉ាស៊ីនម៉ាស៊ូត
- 2024-01-31 03:36:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Toyota ប្រកាសផ្អាកបញ្ជូនរថយន្ត Hiace, Fortuner និង Land Cruiser ឱ្យអតិថិន ក្រោយរកឃើញភាពមិនប្រក្រតីលើការធ្វើតេស្តម៉ាស៊ីនម៉ាស៊ូត
ចន្លោះមិនឃើញ
ក្រុមហ៊ុន Toyota កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានប្រកាសផ្អាកប្រគល់រថយន្តម៉ាស៊ីនម៉ាស៊ូតចំនួន១០ម៉ូឌែលឱ្យអតិថិជន បន្ទាប់ពីអង្គភាពស៊ើបអង្កេតផ្ទៃក្នុងរបស់ក្រុមហ៊ុន បានរកឃើញថា ពីករណីបំពានមួយចំនួនអំឡុងពេលដំណើរការផលិតម៉ាស៊ីនម៉ាស៊ូតជាមួយនឹងកូដ 1GD និង 2GD។
លទ្ធផលបង្ហាញថា ប៊តបញ្ជា ឬប្រព័ន្ធ ECU ដែលត្រូវបានប្រើប្រាស់ក្នុងអំឡុងពេលការធ្វើតេស្តកម្លាំងសេះ គឺខុសគ្នាពីអ្វីដែលត្រូវបានប្រើប្រាស់ ក្នុងពេលផលិតម៉ាស៊ីននោះ។ យ៉ាងណាមិញ ទោះជាវាមានភាពខុសគ្នាបែបនេះក៏ពិតមែន វាមិនប៉ះពាល់ដល់ដំណើរការរថយន្តនោះទេ ប៉ុន្តែវាជាការបំពាននូវនីតិវិធីត្រួតពិនិត្យយ៉ាងតឹងរឹង និងខ្វះភាពត្រឹមត្រូវ។
រថយន្តម៉ាស៊ូតដែលរងផលប៉ះពាល់រួមមាន Toyota Hiace, Innova, Granace, Fortuner, Land Cruiser 300 និង Land Cruiser Prado។ ចំណែក៤ម៉ូឌែលទៀត គឺជាប្រេនផ្សេងៗដែលបំពាក់ម៉ាស៊ីនម៉ាស៊ូត Toyota រួមមាន Mazda Bongo, Hino Dyna, Hino Dutro និង Lexus LX 500d។
ជាមួយគ្នានោះ Toyota ក៏បានផ្អាកសកម្មភាពផលិតកម្មនៅរោងចក្ររបស់ខ្លួនមួយចំនួន និងផ្អាកបញ្ជូនជាបណ្តោះអាសន្នដល់តំណាងចែកចាយផងដែរ។
លោក Koichi Ito នាយកប្រតិបត្តិ Toyota Industries បានប្រកាសទទួលខុសត្រូវចំពោះបញ្ហានេះ និងបង្ហាញការសោកស្តាយ ដោយវាកើតឡើងចេញពីរចនាសម្ព័ន្ធក្រុមហ៊ុនតែម្តង។
អាជ្ញាធរក្នុងប្រទេសជប៉ុន ក៏បានចាប់ផ្តើមស៊ើបអង្កេតចំពោះបញ្ហានេះផងដែរ។ ក្រសួងដឹកជញ្ជូនជប៉ុន បានស្នើឱ្យ Toyota ពន្យល់ឱ្យបានច្បាស់លាស់ពីការបំពាននេះ៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB