• 2022-06-01 03:18:36
  • ព័ត៌មាន

របៀបការពារម៉ាកយីហោរក្រុមហ៊ុននៅកម្ពុជាកុំឲ្យខូច ដែលបណ្តាលមកពីការបង្កើតគណនីក្លែងក្លាយ និងព័ត៌មានមិនពិត

  • 2022-06-01 03:18:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេលដែលក្រុមហ៊ុននៅកម្ពុជាជាច្រើនបានចាប់ផ្តើមធ្វើអាជីវកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេលើអ៊ីនធឺណិត ក្រុមហ៊ុន Httpool ដែលជាអ្នកតំណាងផ្លូវការតែមួយគត់នៅកម្ពុជាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការនៅកម្ពុជាដូចជា Facebook, TikTok និង Spotify កំពុងណែនាំម៉ាកយីហោទាំងនោះឱ្យការពារខ្លួនពីចេតនាព្យាបាទដែលបង្កឡើងដោយអ្នកបង្កើតគណនីក្លែងក្លាយ និងព័ត៌មានមិនពិត។ នៅក្នុងការបង្ហោះនាពេលថ្មីៗនេះ Httpoolបានរៀបរាប់ពីអ្វីដែលត្រូវប្រុងប្រយ័ត្ន និងវិធីតបតនៅពេលប្រឈមមុខនឹងបញ្ហាបែបនេះ។

ប្រព័ន្ធផ្សព្វផ្សាយសង្គមសព្វថ្ងៃ តំណាងឱ្យសក្តានុពលដ៏ធំទូលាយ​ដែលជាប្រយោជន៍សម្រាប់ការធ្វើទីផ្សារ និងការផ្សព្វផ្សាយម៉ាកយីហោ។ ភ្លែតហ្វមអនឡាញមិនត្រឹមតែមានសមត្ថភាពជួយដល់ការពង្រីកទំនាក់ទំនងទៅកាន់អតិថិជនថ្មី និងបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមធ្យោបាយបង្កើតទំនាក់ទំនងផ្ទាល់ខ្លួនទៀតផង។ ជាអកុសល បញ្ហានៅតែអាចកើតមានក្នុងករណីខ្លះ ឧទាហរណ៍ដូចជា សកម្មភាពបង្ខូចកេរ្តិ៍ឈ្មោះដែលធ្វើឡើងដោយគណនីក្លែងក្លាយដែលបណ្តាលឱ្យមានការខូចខាតដល់ម៉ាកយីហោ។

ដោយសារតែមានការកើនឡើងនៃគណនីក្លែងក្លាយដែលមានចេតនាមិនល្អចំពោះម៉ាកយីហោមួយចំនួន គេចាំបាច់ត្រូវការពារឈ្មោះម៉ាកយីហោ ដើម្បីចាប់ផ្តើមមានវត្តមាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ជាក់ស្តែង វាជារឿងចាំបាច់ក្នុងការស្វែងយល់ពីអត្ថប្រយោជន៍ និងគ្រោះថ្នាក់នៃការដែលមានវត្តមាននៅលើប្រព័ន្ធអ៊ីនធឺណិតរបស់ម៉ាកយីហោនីមួយៗ។ នៅពេលមានបញ្ហានៅលើភ្លែតហ្វមប្រព័ន្ធផ្សព្វផ្សាយសង្គម ក្រុមហ៊ុននីមួយៗ គួរតែផ្តល់អាទិភាពខ្ពស់ទៅលើការធានាសុវត្ថិភាពលើម៉ាកយីហោរបស់ខ្លួន ។ ជាក់ស្តែង គណនីក្លែងក្លាយ ការភូតកុហក និងការបរិហារកេរ្តិ៍គឺគ្រាន់តែជាឧទាហរណ៍មួយចំនួនប៉ុណ្ណោះនៃបញ្ហាដែលអាចកើតមាននៅលើអ៊ីនធឺណិត។ បុគ្គលមួយចំនួនបានប្រើប្រាស់ជំនាញដែលខ្លួនមានក្នុងការធ្វើឱ្យខូចរូបភាពក្រុមហ៊ុននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ឬភ្លែតហ្វមអ៊ីនធឺណិត ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន។ ដូច្នេះហើយការអភិវឌ្ឍសមត្ថភាព​ដើម្បីសិក្សាស្វែងយល់ពីការគំរាមកំហែងលើបណ្តាញសង្គម​ និងគោលគំនិតទាំងនេះគឺជារឿងដ៏ចាំបាច់ក្នុងការការពារឈ្មោះម៉ាកយីហោ។ ពីព្រោះថា ដើម្បីអាចដោះស្រាយបញ្ហាបាន យើងត្រូវស្គាល់បញ្ហានោះឲ្យច្បាស់សិន ត្រូវទេ?

មានវិធីជាច្រើនដើម្បីដោះស្រាយការខូចខាតដែលបណ្តាលមកពីព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត។ ភ្លែមហ្វមប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា LinkedIn កំពុងដំណើរការយ៉ាងសកម្មដើម្បីបញ្ឈប់ការរីករាលដាលនៃគណនីក្លែងក្លាយ និងប្រវត្តិរូបក្លែងក្លាយ ។ LinkedIn គឺជាគេហទំព័រទំនាក់ទំនងដ៏មានឥទ្ធិពលបំផុតមួយ ហើយក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បានក្លាយជាបណ្តាញទំនាក់​ទំនង​កំពូលសម្រាប់ទាំងក្រុមហ៊ុន និងការប្រើប្រាស់ផ្ទាល់ខ្លួន។ នៅក្នុងយុគសម័យនៃការកើនឡើងនៃការផ្សព្វផ្សាយតាមអ៊ីនធឺណិត យើងទាំងអស់គ្នាបានឃើញគណនីក្លែងក្លាយ និងព័ត៌មានជាច្រើនជុំវិញការឈ្លានពានអ៊ុយក្រែន។ LinkedIn បានឆ្លើយតបយ៉ាងឆាប់រហ័សចំពោះការគំរាមកំហែងដែលអាចកើតមាននៃព័ត៌មានមិនពិតដែលរីករាលដាលនៅលើភ្លែមហ្វមរបស់ពួកគេ និងបានបិទគណនីក្លែងក្លាយយ៉ាងសកម្ម។ តាមគំរូដ៏រឹងមាំពី LinkedIn ខាងក្រោម យើងបានរាយបញ្ជីគន្លឹះមួយចំនួនដើម្បីជួយការពារម៉ាកយីហោតាមអ៊ីនធឺណិត។

សេចក្តីជូនដំណឹង និងឆ្លើយតបចំពោះការក្លែងបន្លំតាមអ៊ីនធឺណិត

អ៊ីនធឺណិតត្រូវបានចាត់ទុកជាប្រភពព័ត៌មានគ្មានដែនកំណត់ ចាប់តាំងពីការណែនាំ និងការពិនិត្យឡើងវិញ ទៅលើម៉ាកយីហោ និងផលិតផលយ៉ាងច្រើន​។ វាចាំបាច់ណាស់ក្នុងការឈរនៅលើកំពូលនៃបណ្តាញទំនាក់ទំនងទាំងនេះដែលកើតឡើង តាមដានការអត្ថាធិប្បាយ និងមតិដែលទាក់ទងនឹងឈ្មោះរបស់ក្រុមហ៊ុន ក៏ដូចជាសកម្មភាពប្រព័ន្ធផ្សព្វផ្សាយសង្គម។ ការរកប្រាក់​បែបនេះនឹងមិនត្រឹមតែអនុញ្ញាតឱ្យអ្នកកំណត់សម្គាល់អំពីនិន្នាការ និងទាញយកអត្ថប្រយោជន៍ពីការសន្ទនាដែលពាក់ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចឱ្យអ្នកឆ្លើយតបកាន់តែប្រសើរឡើងចំពោះខ្លឹមសារមិនពិត និងព័ត៌មានមិនពិតផងដែរ។ នៅពេលដែលគណនីក្លែងក្លាយបានផ្សព្វផ្សាយខ្លឹមសារដែលមិនពិត កិត្យានុភាពនៃម៉ាកយីហោគឺស្ថិតនៅក្នុងហានិភ័យ ហើយក្រុមការងារផ្នែកទំនាក់ទំនងត្រូវតែធ្វើសកម្មភាពយ៉ាងឆាប់រហ័សដើម្បី​កាត់បន្ថយការខូចខាតដល់កេរ្តិ៍ឈ្មោះ តាមដែលអាចធ្វើទៅបាន។

គណនីក្លែងក្លាយអាចកំណត់គោលដៅវាយប្រហារកេរ្តិ៍ឈ្មោះរបស់ម៉ាកយីហោនៅលើអ៊ីនធឺណិត និងផ្សព្វផ្សាយព័ត៌មានមិនពិតអំពីពួកគេ។ ដោយសារហេតុនេះ ការកសាងក្រុមទំនាក់ទំនងសាធារណៈដ៏រឹងមាំ មានសមត្ថភាព និងមានការទទួលខុសត្រូវគឺចាំបាច់ណាស់ក្នុងការទប់ស្កាត់វិបត្តិដែលអាចកើតមាន។ ជាទូទៅគេឃើញអ្នកក្លែងបន្លំបង្កើតគណនីក្លែងក្លាយក្នុងនាមម៉ាកយីហោ ដោយសន្យាថាមានការផ្ដល់ជូនពិសេសដែលមានកំណត់ដើម្បីទាក់ទាញអតិថិជន ហើយបន្ទាប់មកលួចព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ។ គួរកត់សម្គាល់ថា Capital One ធ្លាប់ជាមុខសញ្ញាដ៏ពេញនិយមមួយ​របស់ក្រុមឆបោក។ ប្រវត្តិរូបក្លែងក្លាយរបស់ Capital One នៅលើ Twitter បានបង្ហោះតំណភ្ជាប់ក្លែងបន្លំ ដែលសន្យាថានឹងធ្វើបច្ចុប្បន្នភាពគណនីធនាគារថ្មី របាយការណ៍ត្រួតពិនិត្យ និងមុខងារផ្សេងៗទៀត។ ជាអកុសលសម្រាប់អ្នកប្រើប្រាស់ដែលមិនបានឃើញទង់ក្រហម ពួកគេប្រឈមមុខនឹងការខាតបង់ថវិកាដែលអាចកើតមាន។ សំណាងល្អ Capital One អាចប្រើប្រាស់ចំណេះដឹងរបស់ខ្លួន និងចំណេះដឹងពាក់ព័ន្ធនឹងការក្លែងបន្លំ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះប្រកបដោយភាពរហ័សរហួន និងវិជ្ជមាន។ ការថយចុះនៃការគម្រាមកំហែងក្លែងបន្លំ មិនត្រឹមតែមានអត្ថប្រយោជន៍សម្រាប់ក្រុមហ៊ុនរបស់អ្នកនៅខាងក្នុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងកេរ្តិ៍ឈ្មោះម៉ាកយីហោថែមទៀតផង។ ម៉ាកយីហោ និងអង្គភាពដែលចំណាយពេលវេលាការពារអតិថិជនពីការគំរាមកំហែង ទីបំផុតនឹងយកឈ្នះលើទំនុកចិត្តរបស់អតិថិជនបាន។

សកម្មភាពក្លែងបន្លំធ្វើឱ្យខូចខាតដល់យុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្ម

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយសង្គមបានក្លាយជាបណ្តាញទំនាក់ទំនងទីផ្សារដ៏សំខាន់សម្រាប់ម៉ាកយីហោទូទាំងពិភពលោក។ ចំនួនអ្នកប្រើប្រាស់ដ៏ច្រើនសន្ធឹកសន្ធាប់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ផ្តល់ឱកាសដល់ការផ្សាយពាណិជ្ជកម្មដែលមិនអាចរកអ្វីប្រៀបផ្ទឹមបាន។ ម្យ៉ាងវិញទៀត នេះជាឱកាសសម្រាប់អ្នកក្លែងបន្លំ ដើម្បីក្លែងបន្លំក្រោមឈ្មោះយីហោ និងបោកប្រាស់អតិថិជន។ ក្រុមហ៊ុននានាកំពុងចំណាយប្រហែល 20% នៃថវិកាប្រចាំឆ្នាំរបស់ពួកគេលើការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដូច្នេះហើយគណនីក្លែងក្លាយទាំងនោះ ជាការគំរាមកំហែងពិតប្រាកដចំពោះតម្លៃនៃយុទ្ធនាការទាំងនេះ។ គួរកត់សម្គាល់ថា អ្នកបោកប្រាស់ និងសិល្បករក្លែងក្លាយកំពុងផ្តោតជាពិសេសទៅលើខ្លឹមសារផ្សាយពាណិជ្ជកម្ម​​ ហើយប្រហែលជា 67% នៃសកម្មភាពក្លែងបន្លំត្រូវបានរកឃើញនៅក្នុងពាណិជ្ជកម្មផ្សព្វផ្សាយ។ ដើម្បីទប់ស្កាត់បញ្ហានេះ និងកាត់បន្ថយការគំរាមកំហែងឱ្យបានច្រើនតាមតែអាចធ្វើទៅបាន ម៉ាកយីហោត្រូវតែតាមដាន និងពិនិត្យមើលប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់អ្នកដែលក្លែងបន្លំក្រុមហ៊ុនរបស់ពួកគេ។ ការរាយការណ៍នឹងមានលទ្ធផលក្នុងការទប់ស្កាត់គណនីបែបនេះពីការបង្ហោះខ្លឹមសារដែលខូចខាត។ ពេលវេលាក្នុងការប្រតិកម្មតបតគឺសំខាន់ខ្លាំង វាចាំបាច់ណាស់ក្នុងការទប់ស្កាត់ការខូចខាតពីការបំផ្លាញកេរ្តិ៍ឈ្មោះ។

ឆ្លើយតបទៅនឹងសកម្មភាពក្លែងបន្លំ

ក្នុងករណីណាក៏ដោយ ការនៅស្ងៀមគឺប្រហែលជាប្រតិកម្មដ៏អាក្រក់បំផុតដែលម៉ាកយីហោអាចផ្តល់ឱ្យសាធារណៈជន។ ការវិភាគស្ថានភាព និងការចេញសេចក្តីថ្លែងការណ៍គឺជាគន្លឹះនៃការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃវិបត្តិ។ ម៉ាកយីហោដែលជួបប្រទះការវាយប្រហារតាមអ៊ីនធឺណិត ការផ្សាយព័ត៌មានមិនពិតដោយប្រវត្តិរូបក្លែងក្លាយ ឬការបង្កាច់បង្ខូចទាំងស្រុងគួរតែដឹងថាការសរសេរសេចក្តីថ្លែងការណ៍ជាសាធារណៈគឺមានសារៈសំខាន ក្នុងការរក្សាទុកកេរ្តិ៍ឈ្មោះរបស់ពួកគេ។

បើគ្មានការឆ្លើយតបត្រឹមត្រូវ និងសមរម្យទេ សាធារណជនអាចនឹងមិនដឹងពីព័ត៌មានមិនពិត ហើយបង្កើតជាមតិអវិជ្ជមានលើម៉ាកយីហោ។ ក្នុងករណីមានការបង្កាច់បង្ខូចនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយគណនីក្លែងក្លាយ ម៉ាកយីហោគួរតែមានតម្លាភាព និងជូនដំណឹងដល់អតិថិជនរបស់ពួកគេអំពីរឿងរ៉ាវទាំងមូល។ លើសពីនេះ សាជីវកម្មត្រូវជូនដំណឹងដល់សាធារណជនអំពីជំហានដែលក្រុមហ៊ុននឹងចាត់វិធានការដើម្បីគ្រប់គ្រងវិបត្តិ និងទប់ស្កាត់ឧប្បត្តិហេតុនាពេលអនាគត។ ការធ្វើបែបនេះនឹងបន្ត ទទួលបានមកវិញនូវទំនុកចិត្ត និងជំនឿរបស់អតិថិជនក្នុងដំណើរដ៏វែងឆ្ងាយខាងមុខទៀត។ តើអ្នកធ្លាប់ឮថា ភាពស្មោះត្រង់គឺជាគោលនយោបាយដ៏ល្អបំផុតទេ? ត្រូវហើយ វាគឺជាការពិត វាត្រូវបានចាត់ថ្នាក់ថាជាបុគ្គលិកលក្ខណៈមួយក្នុងចំណោមបុគ្គលិកលក្ខណៈដែលគួរឱ្យគោរពបំផុត ដូច្នេះហើយម៉ាកយីហោគួរប្រើវាឱ្យមានប្រយោជន៍។

ភាពស្មោះត្រង់ការពារកេរ្តិ៍ឈ្មោះ

ការកសាងកេរ្តិ៍ឈ្មោះរឹងមាំ និងគួរឱ្យជឿជាក់គួរតែជាអាទិភាពសម្រាប់ក្រុមហ៊ុនទាំងនោះ ខណៈពេលដែលចាប់ផ្តើមមានវត្តមាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ទាក់ទងនឹងការបរិហារកេរ្តិ៍ ករណីសិក្សាបង្ហាញថា អតិថិជនស្មោះត្រង់ តែងតែរកឃើញភាពខុសគ្នា និងបង្ហាញឈ្មោះគណនីក្លែងក្លាយ មុនពេលដែលពួកគេអាចទទួលរងការខូចខាតណាមួយ។ ជាងនេះទៅទៀត អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមអាចរាយការណ៍ពីសកម្មភាពក្លែងបន្លំនៃគណនីក្លែងក្លាយ និងផលប៉ះពាល់ដែលអាចឈានដល់ការបិទគណនីដែលបង្កគ្រោះថ្នាក់។ ដូច្នេះហើយ គ្មានការងឿងឆ្ងល់ទេថា ការកសាង និងរក្សាបាននូវអតិថិជនដែលស្មោះស្ម័គ្រ ពិតជាជួយដល់ម៉ាកយីហោដើម្បីការពារឈ្មោះរបស់ពួកគេតាមអ៊ីនធឺណិត។

អ៊ីនធឺណិតមានអ្នកប្រើប្រាស់ 4.5 ពាន់លាននាក់ តាមទស្ស​នៈអាជីវកម្ម នេះជាអតិថិជនសក្តានុពលដ៏ធំសម្បើម។ ទោះជាយ៉ាងណាក៏ដោយ ការបង្កើតហើយបន្ទាប់មករក្សាកេរ្តិ៍ឈ្មោះដ៏គួរឱ្យទាក់ទាញឲ្យនៅគង់វង្ស មិនមែនជាកិច្ចការងាយស្រួលនោះទេ។ យោងតាមការសិក្សានៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិក អតិថិជនជាង 60% ជៀសវាងក្រុមហ៊ុនដែលត្រូវបានវាយប្រហារដោយគណនីក្លែងក្លាយ។ ប្រសិនបើអ្នកណាម្នាក់ស្វែងរកគេហទំព័ររបស់ក្រុមហ៊ុនអនឡាញ ហើយឃើញកំណែក្លែងក្លាយរបស់វា នោះអាចបង្កឱ្យមានការសង្ស័យចំពោះម៉ាកយីហោនាពេលអនាគត។ វាគួរឱ្យភ្ញាក់ផ្អើលត្រង់ថា នេះមិនមែនជាព្រឹត្តិការណ៍ដ៏កម្រនោះទេ។ ជាងមួយភាគបួននៃអតិថិជនដែលស្មោះស្ម័គ្រ​នៅសហរដ្ឋអាមេរិកបានជួបប្រទះគេហទំព័រក្លែងក្លាយរបស់ក្រុមហ៊ុនស្របច្បាប់។ លើសពីនេះទៅទៀត 54% នៃអ្នកប្រើប្រាស់នឹងមិនទុកចិត្តម៉ាក​យីហោនេះទៀតទេ ប្រសិនបើពួកគេឃើញការបង្ហោះក្លែងក្លាយអំពីម៉ាកទាំងនោះ។ ទោះបីជាយ៉ាងនេះក្តី ម៉ាកយីហោដែលមានជំនាញ អាចស្វែងរកវិធីទាញយកផលប្រយោជន៍ពីបាតុភូតនេះបាន។

ការផ្តួចផ្តើមក្រុមអ្នកជំនាញដើម្បីបង្កើនការប្រុងប្រយ័ត្នចំពោះគណនី និងគេហទំព័រក្លែងក្លាយ អាចជួយម៉ាកយីហោវាយប្រហារចំគោលដៅ និងបិទគណនី ឬ គេហទំព័រក្លែងក្លាយប្រកបដោយប្រសិទ្ធភាពបាន។ លើសពីនេះ នាយកដ្ឋានទំនាក់ទំនង ឬទំនាក់ទំនងសាធារណៈអាចប្រើប្រាស់ស្ថានភាពនេះសម្រាប់ការផលិតអត្ថបទ បង្កើនការយល់ដឹងសម្រាប់ម៉ាកយីហោផ្សេងទៀត និងការចែករំលែករឿងរ៉ាវរបស់ក្រុមហ៊ុននៅក្នុងស្ថានភាពថ្មីមួយ។ ជាក់ស្តែង ប្រភេទនៃការឆ្លើយតបបែបនេះអាចលើកទឹកចិត្តសាធារណជនឱ្យតាមដានអត្ថបទ ដើម្បីឃើញថាក្រុមហ៊ុនកំពុងព្យាយាមសម្របសម្រួលការផ្លាស់ប្តូរ ដូច្នេះក្រុមហ៊ុននឹងទទួលបានមកវិញនូវជំនឿចិត្ត និងភាពស្មោះត្រង់។

មានការប្រុងប្រយ័ត្ន ពិនិត្យឡើងវិញ និងធ្វើការឆ្លើយតប

សរុបសេចក្តីមក វាជារឿងអកុសលដែលវត្តមាននៃការវាយប្រហារតាមអ៊ីនធឺណិត និងសកម្មភាពក្លែងបន្លំគឺជៀសមិនរួច ដូច្នេះម៉ាកយីហោត្រូវតែធានាថាពួកគេត្រូវបានបំពាក់ដោយចំណេះដឹងពាក់ព័ន្ធ និងមានផែនការឆ្លើយតបយ៉ាងត្រឹមត្រូវ។ ជាសំណាងល្អ យើងបានរកឃើញគន្លឹះ និងគំនិតមួយចំនួនដើម្បីជួយទប់ស្កាត់ការបោកបញ្ឆោតតាមអ៊ីនធឺណិត និងធ្វើឱ្យវិបត្តិនេះអាចគ្រប់គ្រងបានប្រសើរជាងមុន។

  • សង្កេតមើលសកម្មភាពរបស់ម៉ាកយីហោនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម៖ អ្នកក្លែងបន្លំត្រូវបានគេស្គាល់ថាជាទូទៅបានក្លែងបន្លំជាក្រុមហ៊ុនល្បីល្បាញដែលគេទទួលស្គាល់ ដើម្បីបោកប្រាស់អតិថិជនដែលមិនបានដឹងពីបញ្ហានេះ។ ការពិនិត្យមើលនិន្នាការ និង hashtags ជុំវិញឈ្មោះក្រុមហ៊ុនរបស់អ្នកនឹងក្លាយជាជំនួយយ៉ាងសំខាន់ក្នុងការរកឃើញការក្លែងបន្លំផ្សេងៗ និងការបោកប្រាស់តាមអ៊ីនធឺណិត។ ការរកឃើញការក្លែងបន្លំព័ត៌មានមិនពិតមុនពេលវាទៅដល់សាធារណជនអាចរក្សាទុក​កេរ្តិ៍ឈ្មោះដ៏មានតម្លៃរបស់ក្រុមហ៊ុនបាន ហើយមានន័យថាវិបត្តិដែលអាចកើតមានគឺអាចគ្រប់គ្រងបានល្អជាងមុន។​

  • ឆ្លើយតបទៅនឹងមាតិកាដែលមិនពិត និងក្លែងបន្លំ៖ គោលបំណងនៃការក្លែងបន្លំជាញឹកញាប់គឺដើម្បីទាញយកកេរ្តិ៍ឈ្មោះម៉ាកយីហោ ដើម្បីបញ្ឆោត និងលួចព័ត៌មានពីអតិថិជន។ ដូច្នេះ ការត្រួតពិនិត្យសកម្មភាពអនឡាញ និងភាពចាំបាច់នៃក្រុមទំនាក់ទំនងសាធារណៈគឺមានសារៈសំខាន់ណាស់។

  • យុទ្ធនាការទីផ្សារគោលដៅអ្នកក្លែងបន្លំ៖ យើងបានឃើញឱកាសជាច្រើននៅពេលដែលគណនីក្លែងបន្លំបានលួចយកយុទ្ធនាការទីផ្សារសម្រាប់ចេតនាឧក្រិដ្ឋរបស់ពួកគេ។ ដូច្នេះ ខណៈពេលដែលចាប់ផ្តើមយុទ្ធនាការផ្សាយពាណិជ្ជកម្ម ត្រូវធានាថាអ្នកមានការប្រុងប្រយ័ត្នបន្ថែម ដោយវិភាគរាល់ការគំរាមកំហែងតាមអ៊ីនធឺណិតដែលអាចកើតមាន។

  • រៀបចំសេចក្តីថ្លែងការណ៍ជាសាធារណៈ​ដើម្បីទទួលបានទំនុកចិត្តពីអតិថិជន៖ ភាពឆ្លាតវៃក្នុងការយល់ច្បាស់ពីស្ថានភាពដែលកើតឡើង គឺជាបុគ្គលិកលក្ខណៈដែលគេត្រូវការបំផុត។ ម៉ាកយីហោអាចអភិវឌ្ឍសមត្ថភាពដ៏ពិបាកនេះក្នុងការប្រែក្លាយស្ថានភាពលំបាកទៅជាព្រឹត្តិការណ៍ដែលមានប្រយោជន៍។ ដើម្បីបញ្ចុះបញ្ចូលអតិថិជនថាម៉ាកយីហោរបស់អ្នកមានការការពារ និងគាំទ្រក្នុងអំឡុងពេលការវាយប្រហារពីអ្នកបោកប្រាស់ សូមបញ្ចេញសេចក្តីថ្លែងការណ៍ប្រកបដោយតម្លាភាពដែលទទួលស្គាល់បញ្ហា និងគូសបញ្ជាក់ពីជំហាននាពេលអនាគតដើម្បីការពារការកើតឡើងបែបនេះម្តងទៀត។

  • ទោះជាយ៉ាងណាក៏ដោយ ដំបូន្មានដ៏ល្អបំផុតដែលយើងអាចផ្តល់ឱ្យអ្នកគឺរក្សាភាពស្ងប់ស្ងាត់ និងស្មោះត្រង់ជានិច្ច។ ជាចុងក្រោយ អតិថិជននឹងរកឃើញការពិត ហើយពួកគេនឹងដឹងថាម៉ាកយីហោរបស់អ្នកនៅតែគាំទ្រពួកគេជានិច្ច។ ជាថ្មីម្តងទៀត ចូរចងចាំថាត្រូវតែរក្សាការប្រុងប្រយ័ត្ន ពិនិត្យមើលឱ្យបានលម្អិត និងដោះស្រាយយ៉ាងត្រឹមត្រូវចំពោះការក្លែងបន្លំ៕

មតិយោបល់