• 2022-03-24 00:26:00
  • ចំណេះដឹង

ហេតុផល ៥ ចំណុច​ធ្វើ​ឲ្យ​ iPhone មួយ​ទឹក​ នៅ​តែ​ពេញ​និយម​ពី​អ្នក​ប្រើ​ប្រាស់

  • 2022-03-24 00:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​ជា​ដល់​ឆ្នាំ២០២២ ក៏​ដោយ​តែ​ក៏​នៅ​មាន​ហេតុ​ផល​ច្រើន ដែល​​អ្នក​គាំទ្រ​នៅតែនិយម​ប្រើ​ iPhone មួយទឹក ទោះ​បី​មាន​ទូរសព្ទ​ម៉ាក​ថ្មីៗ​ចេញលក់​ច្រើន​ ហើយ​តម្លៃ​ប្រកួតប្រជែង​ក៏ដោយ។

១. ម៉ាក​ទូរសព្ទ​កំពុង​ពេញ​និយម

ប្រើ iPhone ទើប​ហៅ​ថា​ស្ទាវ​ឬ​មនុស្សកាលីប​ខ្ពស់។ ទូរសព្ទ​មាន​ដើម​កំណើត​ពី​អាមេរិក​នេះ ទាំង​ថ្មី​និង​មួយ​ទឹក​​ត្រូវ​ប៉ាន់​សម្រាប់​អ្នក​ប្រើ ដោយសារ​តែ​រូបរាង​និង​បច្ចេកវិទ្យា​មួយ​ចំនួនរបស់​ ​ Apple តែ​ធ្វើ​ការ Update អ្វីៗ​ដែល​ថ្មី​​ ដើរ​ទាន់​សម័យ​​ការ​ពី​អ្នក​ប្រើ ទើប​ទូរសព្ទ​នេះ​មាន​ហាងឆេង​​ជាង​គេ​ ។

២. មាន​ជម្រើស​ច្រើន

ធៀបម៉ាកផ្សេង​ទៀត iPhone ជា​​ជម្រើស​ដំបូង​ ដែល​អ្នកប្រើប្រាស់​​គិត​​ក្នុង​ចិត្ត​​មុនគេ។ ចង់បាន​មួយទឹក​ស៊េរីទាបតម្លៃ​ធូរៗក៏​មាន ឬ​ស៊េរីខ្ពស់​លោត​ដល់​ iPhone 13 ដែល​ទើប​ប្រកាស​ចេញ និង​មាន​ជម្រើស​ទំហំ GB រហូត​ដល់ 1TB អាច​រើស​បាន​តាមចិត្ត​។

៣. គ្រឿង​បន្លាស់

មាន​បញ្ហា​​ត្រូវ​ជួស​ជុល ឬ​ចង់​​ប្ដូរ​គ្រឿង​ថ្មី​ iPhone ហាក់​មាន​​ភាពទូលាយ​ជាង​ទូរសព្ទ​ដទៃ ដោយ​សារ​មាន​ហាង​បើក​សេវា​ជួស​ជុល​ iPhone ច្រើន​ រួមទាំង​មាន​គ្រឿង​បន្លាស់​មិន​ចេះខ្វះ យក​ទៅ​ដល់​ជាង​ភ្លែត​ធ្វើ​ឲ្យ​ភ្លាម ពិសេស​តម្លៃ​សេវា​ក៏​អាច​ធូរ​ថ្លៃជាង​ស៊េរី​ផ្សេង​ផង​ដែរ។

៤. ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការផ្តាច់មុខ

Apple បាន​បង្កើត​ iOS តាំង​ពី​ឆ្នាំ ២០០៧ ប្រើប្រាស់​ផ្តាច់មុខ​តែ​លើផលិតផល​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​ដោយ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​លើ​ផលិតផល​របស់​ខ្លួន និង​បាន​បញ្ចេញ​កំណែ Update ជា​ប្រចាំ។

iOS តែង​តែ​ធ្វើ​ការ​អាប់ដេត​ ជួយ​បង្កើន​ល្បឿន​ឧបករណ៍​​ឲ្យ​លឿន​ជាង​មុន​។ ក្រុម​ហ៊ុន Apple ទើប​តែបញ្ចេញ​ឲ្យ​អាប់ដេត​ប្រព័ន្ធ​ប្រតិបត្តិការថ្មីៗ​ពីជំនាន់ iOS 15.4 កាលពីពេលថ្មីៗនេះ។

៥. តម្លៃ

iPhone មួយទឹក​តម្លៃ​មាន​ចាប់​ពី​​រាប់​រយ​ដុល្លារ​ និង​ដល់​ពាន់​ក៏​មាន​។​ អ្នក​មាន​ជម្រើស​លើ​ស៊េរី​ទូរសព្ទទាបៗ តម្លៃ​ធូរ​ថ្លៃ តែ​​គុណភាព​នៅតែ​អាច​ទទួល​យក​បាន​។ រាប់​ត្រឹម iPhone X ,iPhone XS ,iPhone XS Max ឬ iPhone 11 តម្លៃ​ខ្ទង់ ២០០ ទៅ ៣០០ដុល្លារ​ប៉ុណ្ណោះ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់