• 2021-12-31 02:47:22
  • ផលិតផលថ្មី

​ចេញ​ហើយរូបរាងទាំងក្នុងនិង​ក្រៅ ឡានពេជ្រឃាតចិន BYD តម្លៃជិត ២ម៉ឺនដុល្លារ

  • 2021-12-31 02:47:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​បង្ហាញ​រូបរាង​ខាងក្រៅ​ក្នុងពិព័រណ៌រថយន្ត​មួយកាលពីខែមុន ឥឡូវនេះ​ក្រុមហ៊ុនចិន BYD បាន​ទម្លាយ​នូវរូបរាង​ផ្នែក​ខាងក្នុង​នៃរថយន្តពេជ្រឃាតរបស់ខ្លួនម៉ូដែល Destroyer 05 ដែលប្រព័ន្ធកម្សាន្ត​ Touchscreen របស់វា ស្រដៀង​ទៅ​នឹង​រថយន្ត Tesla។

អេក្រង់ Touchscreen នេះ មាន​ទំហំ ១៥,៦អ៊ីញ និង​កុងទ័រឌីជីថល ៨,៨អ៊ីញ។ ដៃចង្កូត​មាន​ឡូហ្គូ BYD នៅចំកណ្តាល និង​មាន​ប៊ូតុង​សម្រាប់​ចុចបញ្ជា។ នៅម្តុំចង្កឹះលេខ មាន​រន្ធសម្រាប់​កែវទឹក និង​មាន Driving Mode ហើយ​ផ្ទៃតាប្លូគឺមាន​ភ្លើង​ឆ្នូតវែងទៀតផង។

រថយន្ត BDY Destroyer 05 មាន​ប្រវែង ៤៧៨០មម ទទឹង ១៨៣៧មម កម្ពស់ ១៤៩៥មម និង​មាន​គម្លាត​ពីកង់មុខទៅកង់ក្រោយ ២៧១៨មម។ នៅខាងក្រោមចង្កៀង LED គឺ​ជាប៉ាណាដ៏ធំ​ដែលស្ទើរតែ​គ្របដណ្តប់​ កាងខាងមុខ។

រថយន្ត​នេះ​ប្រើ​ម៉ាស៊ីនសាំង Plug-in Hybrid ចំណុះ ១,៥លីត្រ ផលិតបាន​កម្លាំង ១០៩សេះ ក្នុងនោះមាន​ជម្រើសម៉ូទ័រ១ ដែល​ផលិតកម្លាំងសរុបបាន ១៧៧សេះ និងជម្រើសម៉ូទ័រ២ ដែលផលិតកម្លាំងសរុបបាន ១៩៤សេះ។ ចំពោះ​អាគុយគឺមានតូច និងធំ ដោយអាគុយ​តូចពេលសាកពេញរត់បានចម្ងាយ ៥៥គីឡូម៉ែត្រ និង​អាគុយធំរត់បានចម្ងាយ ១២០គីឡូម៉ែត្រ។

ក្រុមហ៊ុន BYD មិនទាន់បញ្ជាក់តម្លៃផ្លូវការរបស់​រថយន្ត​នេះឡើយ ប៉ុន្តែបើតាម​ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បង្ហាញថា វា​អាចមាន​តម្លៃ​ចន្លោះពី ១៩ ០០០ ដល់ ២៤ ០០០ដុល្លារ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕​

ប្រភព៖ carscoops ប្រែ​សម្រួល៖ សំភី

មតិយោបល់