• 2021-12-21 02:53:59
  • ចំណេះដឹង

២ចំណុច ត្រូវដឹងបើចង់បើកបរលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ពេលបើកដំណើរការ

  • 2021-12-21 02:53:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្នដំណើរការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជិតរួចរាល់ហើយ និងដាក់ដំណើរការនៅឆ្នាំក្រោយនេះ ដោយការបង់ប្រាក់ដើម្បីធ្វើដំណើរលើផ្លូវល្បឿនលឿនគឺមិនទាន់កំណត់ឡើយ ។ ខណ:មានចម្ងល់ជាច្រើនពីបងប្អូនប្រជាពលរដ្ឋពីការធ្វើដំណើរនៅលើផ្លូវល្បឿនលឿននេះ។

រូបតំណាង

កន្លងមកបើតាមរយ:ការបង្ហាញឲ្យដឹងនៅលើផេកហ្វេសបុក ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានបង្ហាញពី ២ចំណុចដែលអ្នកចង់ធ្វើដំណើរនៅលើផ្លូវល្បឿនលឿនត្រូវដឹងដូចខាងក្រោម៖

១. តើអ្នកគិតថាម៉ូតូអាចជិះនៅលើផ្លូវល្បឿនលឿនបានទេ? មិនអាចទេ! យោងទៅតាមច្បាប់ អ្នកដំណើរ យានជំនិះ ម៉ូតូ ឡានត្រាក់ទ័រ តុកតុកនិងយានយន្ត ផ្សេងៗដែលមានល្បឿនតិចជាង 70km/h គឺមិនអាចឡើងផ្លូវល្បឿនលឿនបានទេ។

២. បើខ្ញុំឈឺបត់ជើង តើអាចឈប់ឡានបត់ជើងបានទេ? ប្រាកដជាមិនអាចទេ ផ្លូវល្បឿនលឿនមានយានជំនិះធ្វើដំណើរជិត100km/h ប្រាកដជាមិនអាចឈប់ឡាន ថយឡាន និងជិះបញ្ច្រាស់ជាដាច់ខាត បើមិនចឹងងាយនឹងមានគ្រោះថ្នាក់ដល់អាយុជីវិតណាស់។

ផ្លូវនេះធ្វើឡើងមានទទឹងតួសរុប ២៤,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០សង់ទីម៉ែត្រ ចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ហើយគន្លងនីមួយៗមានទទឹង ៣,៧៥ម៉ែត្រ ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរក្នុងល្បឿនរហូតដល់ ១០០ ទៅ ១២០គីឡូម៉ែត្រក្នុងមួយម៉ោង។ បើកការដ្ឋានកាលពីខែមីនា ឆ្នាំ២០១៩។

សូមជម្រាបថា ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ តភ្ជាប់ពីភូមិទី១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិទី១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ពោលគឺឆ្លងកាត់រាជធានីភ្នំពេញ (ប្រវែង ៨,៣០គ.ម) ខេត្តកណ្តាល (ប្រវែង ៩,១០គ.ម) ខេត្តកំពង់ស្ពឺ (ប្រវែង ៨០,៨០គ.ម) ខេត្តកោះកុង (ប្រវែង ១,៩២គ.ម) និងខេត្តព្រះសីហនុ (ប្រវែង ៨៩,៨៩គ.ម)៕

អត្ថបទ៖ ម៉េងងី

មតិយោបល់