• 2021-12-08 02:45:16
  • ចំណេះដឹង

ស្រាយចម្ងល់! បើកបរលើផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ពេលឈឺបត់ជើង តើអាចឈប់ឡានបានឬទេ?

  • 2021-12-08 02:45:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ក្រុងព្រះសីហនុ ធ្វើ​រួច​​បង​ប្អូន​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​បង្ហាញ​ពី​ចម្ថល់​របស់​ពួក​គេ​ថា នៅ​ពេល​បើក​បរ​នៅ​លើ​ផ្លូវ​នោះនៅពេលឈឺបត់ជើង តើអាចឈប់ឡានបត់ជើងបានទេ?

រូបតំណាង

​បើ​តាម​រយ:​ការ​បង្ហាញ​ឲ្យ​ដឹង​នៅ​លើ​ផេក​ហ្វេស​បុក ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បាន​សរសេរបញ្ជាក់​ថា «ចំណេះដឹងរហ័ស​ បើខ្ញុំឈឺបត់ជើង តើអាចឈប់ឡានបត់ជើងបានទេ? ប្រាកដជាមិនអាចទេ ផ្លូវល្បឿនលឿនមានយានជំនិះធ្វើដំណើរជិត100km/h ប្រាកដជាមិនអាចឈប់ឡាន ថយឡាន និងជិះបញ្ច្រាស់ជាដាច់ខាត បើមិនចឹងងាយនឹងមានគ្រោះថ្នាក់ដល់អាយុជីវិតណាស់»

ផ្លូវនេះ​មាន​ទទឹង​តួ​សរុប ២៤,៥​ម៉ែត្រ ក្រាល​បេតុង​កៅស៊ូ (AC) កម្រាស់ ១០​សង់ទីម៉ែត្រ ចែក​ជា ៤​គន្លង (២គន្លងទៅ ២គន្លង​មក) ហើយ​គន្លងនីមួយៗ​មានទទឹង ៣,៧៥​ម៉ែត្រ ដែល​អនុញ្ញាត​ឱ្យ​យានយន្ត​គ្រប់​ប្រភេទ​អាច​បើកបរ​ក្នុង​ល្បឿន​រហូត​ដល់ ១០០ ទៅ ១២០​គីឡូម៉ែត្រ​ក្នុង​មួយម៉ោង។ បើកការដ្ឋាន​កាលពីខែមីនា ឆ្នាំ​២០១៩។

រូបភាព ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

​សូមជម្រាប​ថា ផ្លូវ​ល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ តភ្ជាប់​ពី​ភូមិទី១ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ដល់ភូមិ​ទី១ សង្កាត់​លេខ៣ ក្រុងព្រះសីហនុ ពោលគឺ​ឆ្លងកាត់​រាជធានី​ភ្នំពេញ (ប្រវែង ៨,៣០គ.ម) ខេត្ត​កណ្តាល (ប្រវែង ៩,១០គ.ម) ខេត្ត​កំពង់ស្ពឺ (ប្រវែង ៨០,៨០គ.ម) ខេត្ត​កោះកុង (ប្រវែង ១,៩២គ.ម) និង​ខេត្ត​ព្រះសីហនុ (ប្រវែង ៨៩,៨៩គ.ម)៕

អត្ថបទ៖ ម៉េងងី

មតិយោបល់