/Inter-39/618b6fde7abca_1636528080_medium.jpg)
- 2021-11-10 07:13:16
- ចំណេះដឹង
មកស្គាល់ប្រវត្តិអ្នកបង្កើត Cut, Copy និង Paste ដំបូងគេបង្អស់
- 2021-11-10 07:13:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ប្រវត្តិអ្នកបង្កើត Cut, Copy និង Paste ដំបូងគេបង្អស់
ចន្លោះមិនឃើញ
លោក Larry Tesler ត្រូវបានគេទទួលស្គាល់ថាជាអ្នកបង្កើត មុខងារ Cut, Copy និង Paste ដំបូងគេបង្អស់។
អ្នកវិទ្យាសាស្រ្តកុំព្យូទ័ររូបនេះ កើតនៅឆ្នាំ ១៩៤៥ ក្នុងទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក។ ក្នុងយុវភាព លោកបានចូលសិក្សាផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រនៅមហាវិទ្យាល័យ Stanford ។
នៅឆ្នាំ ១៩៧៣ លោកបានចូលបម្រើការនៅស្ថាប័ន PARC ហើយជាពេលដែលលោកបានអភិវឌ្ឍនូវមុខងារ Cut, Copy និង Paste រហូតដល់ Concept មួយនេះត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។ មុខងារនេះក៏ត្រូវអភិវឌ្ឃបន្តដាក់លើកម្មវិធីសរសេរ Text Editor ។
លោកក៏ធ្លាប់ជាអតីតបុគ្គលិកបម្រើការឲ្យ Apple ផងដែរកាលពីឆ្នាំ ១៩៩៧ ។ លោកបានទៅចូលរួមអភិវឌ្ឍលើផលិតផលមួយចំនួនមានដូចជា Macintosh, QuickTime, Lisa និង Newton Tablet ។ អំឡុងពេលនោះហើយដែលមុខងារ Copy&Paste ដាក់ដំំណើរការមកស្រាប់លើកុំព្យូទ័រ។ យ៉ាងណាមិញលោក បានទទួលមរណភាពនៅអាយុ ៧៤ ឆ្នាំកាលពីថ្ងៃទី ២០ ខែមករាឆ្នាំ ២០២០ កន្លងទៅ៕