• 2021-08-02 09:39:14
  • ចំណេះដឹង

ធ្លាប់​តែហៅកង់​បី​ឥណ្ឌា ឬ​ទុកទុក ពេញៗមាត់ តិចអត់​ដឹង​ថា​ប្រភពមកពីណាទៅ?

  • 2021-08-02 09:39:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ពេល​បច្ចុប្បន្ន កង់​បី​ឥណ្ឌា ឬ​ទុកទុក កំពុង​តែ​វាយ​លុក​យ៉ាង​ខ្លាំង​នៅ​លើ​ទី​ផ្សារ​អាស៊ី។ ហើយ​ក៏មានកម្មវិធី​ហៅកង់បីជាច្រើនបាន​ផ្តល់​ភាព​ងាយ​ស្រួល​ មិន​ត្រឹម​តែ​ចំពោះ​អ្នក​ប្រើប្រាស់​ ប៉ុន្តែ​វា​ក៏​ជួយ​ដល់​ភាព​ស្រួល​ដល់​អ្នក​បើក​បរ​ផង​ដែរ​។ ជាមួយ​នឹង​បច្ចេកវិទ្យា​ទំនើប​ អ្នក​អាច​ធ្វើ​ដំណើរ​ទៅ​តំបន់​ណា​ក៏​បាន​ ដោយ​គ្រាន់​តែ​ដៅ​នៅ​តំបន់​នោះ​លើ​ផែន​ទី​​ក្នុង​ទូរសព្ទ​របស់​អ្នក​ មិន​តែ​ប៉ុណ្ណោះ​វា​មាន​តម្លៃ​សមរម្យ​ទៀត​ផង​។

កង់​បី​ឥណ្ឌា ទទួល​បាន​ចំណាប់​អារម្មណ៍​ខ្លាំង​ណាស់​ ប៉ុន្តែ​ពុំ​សូវ​ជា​មាន​អ្នក​ដឹង​អំពី​ប្រវត្តិ​របស់​យាន​ជំនិះ​នេះ​ឡើយ​។ តើ​វា​មាន​ប្រភព​មក​ពី​ណា​ទៅ?

យាន​ជំនិះ​ប្រភេទ​នេះ​កើត​ចេញ​ដំបូង​ពី​ការ​អូស​រទេះ​ដឹក​មនុស្ស​ (ឆៃកែវ) នៅ​ពាក់​កណ្ដាល​សតវត្ស​ទី ១៩ នៅ​ប្រទេស​ជប៉ុន ហើយ​​​ទទួល​បាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង។ ចំពោះ​អ្នក​បង្កើត​រម៉ក​នេះ​ពុំ​ដឹង​ច្បាស់​នៅ​ឡើយ​ទេ។

មាន​ប្រភព​ខ្លះ​ថា លោក Jonathan Scobie ជនជាតិ​អាមេរិក​ជា​អ្នក​ផលិត​នៅ​ជប៉ុន ដើម្បី​ដឹក​ប្រពន្ធ​​លោក​​ នៅ​ឆ្នាំ ១៨៦៩។ ឯ​ប្រភព​ខ្លះ​ទៀត​ថា ជា​ការ​សហការ​គ្នា​រវាង​ជនជាតិ​ជប៉ុន​បី​នាក់ ឈ្មោះ Izumi Yosuke, Suzuki Tokujiro និង Takayama Kosuke នៅ​ឆ្នាំ ១៨៦៨។

បន្ទាប់​មក​មាន​​ការ​ប្រែ​ប្រួល​បន្តិច​ម្តងៗ​ ពី​ការ​ប្រើ​កម្លាំង​មនុស្ស​អូស​ មក​ការ​ជិះ​កង់​អូស ​រហូត​ដល់​អំឡុង​ទសវត្សរ៍​ទី ៦០ ទើប​មាន​ការ​ប្រែប្រួល​ខ្លាំង​ទៅ​លើ​រចនាបថ​របស់​កង់​បី​នេះ​។

ក្រោយ​មក​ទៀត អ្នក​រត់​កង់​បី​ជនជាតិ​ថៃ​ម្នាក់​ឈ្មោះ Jumrush Vhooonsri បាន​ធ្វើ​ការ​កែ​លម្អ ដោយ​បន្ថែម​ ម៉ូទ័រ ដំបូល និង​កៅអី​អង្គុយ​ត្រឹម​ត្រូវ។ ការ​កែ​សម្រួល​ទៅ​លើ​រម៉ក​នេះ​ ធ្វើ​ឲ្យ​មាន​ការ​គាំទ្រ​ច្រើន​ ហើយ​ទុក​ទុក​ បាន​ក្លាយ​ជា​យាន​ជំនិះ​ល្បី​មួយ​ប្រចាំ​ប្រទេស​ថៃ។ រម៉ក​នេះ​ត្រូវ​បាន​គេ​ហៅ​ថា "Tuk-Tuk" ពីព្រោះ​ពេល​បញ្ឆេះ​ម៉ាស៊ីន​ វា​លឺ​សម្លេង​ថា "Tuk-Tuk-Tuk-Tuk" អ្នក​ជិះ​នៅ​ប្រទេស​ថៃ​ក៏​នាំ​គ្នា​ប្រើ​ឈ្មោះ​នេះ ហើយ​ជាប់​ឈ្មោះ​នេះ​មក​ដល់​សព្វ​ថ្ងៃ​។

ចំណែក​ឥណ្ឌា​វិញ ​ជា​ប្រទេស​ដែល​នាំ​ចេញ​នូវ​ Tuk-Tuk ច្រើន​ជាង​គេ ហើយ​កង់​បី​ជា​ច្រើន​នៅ​កម្ពុជា​ ជា​ផលិត​ផល​របស់​ក្រុមហ៊ុន​ឥណ្ឌា​ឈ្មោះ Bajaj Auto

នៅ​ឆ្នាំ ២០១៦ ការហៅកង់បី​តាម​រយ:កម្មវិធី​ទូរសព្ទ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជាក៏ចាប់​ផ្ដើមពេញនិយម ដែល​អនុញ្ញាត​ឲ្យ​អ្នក​ហៅ​ កង់​បី​ឥណ្ឌា​ ហើយ​កម្មវិធី​នេះ​ ​ជា​មូលហេតុ​ចម្បង ដែល​ធ្វើ​ឲ្យ​កង់​បី​ឥណ្ឌា​និយម​នៅ​ប្រទេស​កម្ពុជា​៕

ប្រភព៖ The Economist | Tripsavvy ប្រែសម្រួល៖ អ៊ឹម ដេវីដ

មតិយោបល់