• 2021-07-14 08:12:43
  • ព័ត៌មាន

កុំចេះតែហ៊ាន! ឃើញមានអ្នកផ្ញើឥវ៉ាន់ របស់មានតម្លៃ ឬលុយមកមិនស្គាល់​ច្បាស់ ប្រយ័ត្នខាត់លុយឥតប្រយោជន៍

  • 2021-07-14 08:12:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លងមកមានបងប្អូនប្រជាពលរដ្ឋជាច្រើនបានជួបប្រទះជាមួយអ្នកបោកបញ្ឆោតដោយថាមានអ្នកផ្ញើឥវ៉ាន់ របស់មានតម្លៃ ឬលុយជាដើម។ ដោយការបោកបញ្ឆោតនេះធ្វើឡើងតាមរយ:រូបភាពផ្សេងគ្នាពីជនខិលខូចមួយចំនួនថានៅក្រៅប្រទេសជាដើម។

ក្រសួងប្រៃសណីយ៍កម្ពុជា បានបញ្ចាក់ដល់បងប្អូនដែលបានទទួលព័ត៌មានថាមានគេផ្ញើឥវ៉ាន់ជូន សូមកុំជឿគេពេក ប្រយ័ត្នខាតបង់ប្រាក់កាក់។ តាមរយ:ការបោកបញ្ឆោះនេះជនខិលខូចបានធ្វើតាមរូបភាពដូចខាងក្រោម៖

1- រូបភាពខាងលើនេះជា File Photo កែលើកុំព្យូទ័រ មិនមែនជាFile ថតផ្ទាល់លើឯកសារទេ

2- ការកាត់ត ឬលុបហើយបំពេញបន្ថែមថ្មីឡើងវិញ

3- ឯកសារនេះមិនដូចជាបញ្ញើឆ្លងកាត់ប្រៃសណីយ៍ឡើយ

4- បាកូដ មានតែគ្មានលេខសម្គាល់ច្បាស់លាស់

ដូចនេះប្រសិនបើបងប្អូនប្រជាពរដ្ឋដែលបានជួបបញ្ហាបែបនេះសូមធ្វើការពិចារណា និងសួរនាំឲ្យបានច្បាស់លាស់ជៀសវាងមានបញ្ហាខាត់បង់ប្រាក់កាស ទៅឲ្យជនខិលខូចទាំងនេះ៕

មតិយោបល់