• 2021-07-05 06:07:31
  • ព័ត៌មាន

App ហៅតាក់ស៊ីដ៏ពេញនិយមមួយនៅចិន ត្រូវបានបិទមិនឲ្យដោនឡូតបណ្ដោះអាសន្ន

  • 2021-07-05 06:07:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Didi ដែលជាកម្មវិធីដ៏ពេញនិយមមួយសម្រាប់ហៅតាក់ស៊ីនៅក្នុងប្រទេសចិនដែលមានអ្នកប្រើប្រាស់ជាង ៥០០លាននាក់ ត្រូវបានរដ្ឋាភិបាលចិនបញ្ជាឱ្យលុបចេញពី App Store របស់ក្រុមហ៊ុន Apple និង AppGallery របស់ក្រុមហ៊ុន Huawei។

ការហាមឃាត់នេះត្រូវបានដាក់ចេញបន្ទាប់ពីរដ្ឋាភិបាលបានរកឃើញថាក្រុមហ៊ុន Didi បានប្រព្រឹត្តល្មើសយ៉ាងធ្ងន់ធ្ងរទៅលើការប្រមូល និងប្រើទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់។ ឆ្លើយតបនឹងការចោទប្រកាន់នេះក្រុមហ៊ុនបានប្រកាសថា ពួកគេនឹងធ្វើការកែសម្រួលទៅតាមអ្វីដែលរដ្ឋាភិបាលបានស្នើសុំ ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់នៅពេលវេលាដែលពួកគេអាចនឹងដាក់ឱ្យកម្មវិធីនេះអាចទាញយកបានវិញនោះទេ។

គួរបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្នអ្នកប្រើប្រាស់អាចបន្តប្រើកម្មវិធី Didi ប្រសិនបើពួកគេបានទាញយកកម្មវិធីនេះហើយ ប៉ុន្តែអ្នកប្រើប្រាស់ថ្មីនឹងមិនអាចចុះឈ្មោះប្រើប្រាស់បានទេ៕

ប្រភព៖ Anti Cyber Crime Department

មតិយោបល់