• 2021-05-31 02:10:00
  • ព័ត៌មាន

MG Cambodia កំពុងឈោងចាប់យកលេខ២ លើវិស័យរថយន្តដឹកអ្នកដំណើរ ក្រោយទទួលជោគជ័យច្រើនខែបន្តបន្ទាប់

  • 2021-05-31 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិន្នន័យលក់រថយន្តដឹកអ្នកដំណើរបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង អំឡុងពេលរលកទី២នៃជំងឺរាតត្បាតកូវីដ១៩ដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា។ ទិន្នន័យនៃការលក់របស់ក្រុមហ៊ុនចែកចាយរថយន្តMGបានកើនឡើងជាបន្តបន្ទាប់ដោយលក់ដាច់ប្រមាណ ជាង៧០គ្រឿងនៅក្នុងខែឧសភានេះ ទោះក្នុងស្ថានភាពដ៏លំបាកក៏ដោយ។ ជាលទ្ធផល ទិន្នន័យលក់ក្នុងកំឡុងខែមីនា ដល់ ខែឧសភា ឆ្នាំ២០២១ ក៏ត្រូវបានរងផលប៉ះពាល់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយក៏ក្រុមហ៊ុន MG Cambodia បានរាយការណ៍ថាមានអត្រាលក់ខ្ពស់ជាងការលក់ធម្មតាទៅទៀត ហើយខែឧសភានេះគឺជាខែជោគជ័យមួយទៀតហើយសម្រាប់រថយន្តMG។

កាលពីឆ្នាំមុននិងត្រីមាសទី១នៃឆ្នាំ២០២១នេះ កំណើននៃការលក់រថយន្តប្រភេទ SUV របស់ក្រុមហ៊ុន MG នៅកម្ពុជាពិតជាទទួលបានភាពជោគជ័យគួឱ្យកត់សម្គាល់ ហើយឥលូវនេះMGកំពុងតែចាប់ផ្តើមបង្កើនផែនការថ្មីដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ២លើវិស័យរថយន្តដឹកអ្នកដំណើរនៅកម្ពុជា។ ជាមួយនឹងរថយន្តយ៉ាងល្អប្រណីតព្រមទាំងតម្លៃសមរម្យដូចជារថយន្ត MG ZS និង រថយន្ត MG RX5 ដែលស្ថិតក្នុងលំដាប់នៃប្រភេទរថយន្តផ្សេងៗគ្នា ហើយ MG ក៏ចង់គ្របដណ្ដប់លើប្រភេទរថយន្តផ្សេងទៀតផងដែរ។ ដូច្នេះរថយន្តប្រភេទ Crossover គឺរថយន្ត MG ZS ត្រូវបានគេរំពឹងថានឹងគ្របដណ្ដប់ផ្នែកមួយសម្រាប់មនុស្សជំនាន់ថ្មីដែលមានថវិកាសមល្មម។ រថយន្ត MG RX5 គឺជារថយន្តប្រភេទ SUV ដែលលក់ដាច់បំផុតនៅកម្ពុជាអមនឹងលក្ខណៈពិសេសទំនើប ដែលអាចនិយាយបានថាពិតជាល្អសម្រាប់ការប្រើប្រាស់លក្ខណៈគ្រួសារ និងការប្រើប្រាស់ផ្ទាល់ខ្លួន។

ជាមួយនឹងបច្ចេកវិទ្យាថ្មីទំនើបដែលបំពាក់ដោយម៉ាស៊ីនតួបូទៅលើគ្រប់ម៉ូឌែលរថយន្ត MG គឺពិតជាឆ្ពោះទៅរកភាពទាន់សម័យនិងសន្សំសំចៃ ដោយចំណុះម៉ាស៊ីនតូចជាងមុនដែលសម្រួលដល់ការសន្សំប្រេងឥន្ធនៈនិងបន្ថែជាមួយតួបូសម្រាប់បង្កើនល្បឿននិងសំទុះ បូករួមនឹងការបង់ពន្ធផ្លូវទាបផងដែរ។ នេះគឺជាលក្ខណៈពិសេសមួយដែលក្រុមហ៊ុនMGបានខិតខំអស់ពីសមត្ថភាព កាន់តែបើកបរផ្លូវឆ្ងាយ ការស៊ីប្រេងឥន្ធនៈកាន់តែទាប ហើយពិតជាមានផាសុកភាពក្នុងពេលបើកបរជាមួយនឹងគ្រឿងក្រោមយ៉ាងរឹងមាំធ្វើឱ្យអ្នកមានអារម្មណ៍ថាមានសុវត្ថិភាពនិងទំនុកចិត្តខ្ពស់ក្នុងការដំណើរគ្រប់ស្ថានភាពផ្លូវ។

រថយន្ត MG ក្លាយជារថយន្តដែលមានផាសុកភាព, មានអត្ថប្រយោជន៍ខ្ពស់ និងមានសុវត្ថិភាពក្នុងការបើកបរ ដោយការបំពាក់នូវមុខងារប្រើប្រាស់យ៉ាងពិសេសដែលជួយជាជំនួយការដ៏ល្អរបស់អ្នកបើកបរ។ ដូនេះ អតិថិជនមិនដែលមានភាពស្ទាក់ស្ទើរក្នុងការបើកបររថយន្ត MG លើផ្លូវជាតិទៅតាមខេត្តបណ្តាខេត្តនោះទេ ហើយរថយន្ត MG ក៏ជាជម្រើសដ៏ល្អសម្រាប់ការបើកបរក្នុងទីក្រុងផងដែរ។

មានយីហោរថយន្តម៉ាកផ្សេងទៀតជាច្រើនក៏បាននាំយករថយន្តដែលមានតំលៃសមរម្យមកលើទីផ្សារផងដែរ ដូចជាក្រុមហ៊ុនToyotaបាននាំចូលរថយន្តRush និងក្រុមហ៊ុនFordបាននាំចូលរថយន្តEcosport ប៉ុន្តែMGគឺជាក្រុមហ៊ុនតែមួយគត់ដែលបាននាំចូលរថយន្តគ្រប់ប្រភេទ ចាប់ពីរថយន្តប្រភេទ crossover គឺMG ZS, រថយន្តប្រភេទ Sedan គឺMG6, រថយន្ត SUV 5កៅអី គឺរថយន្ត MG RX5 និង MG HS រហូតដល់រថយន្តSUV ៧កៅអីគឺ MG RX8 ។ នៅពេលដែលនិយាយអំពីរថយន្តទំនើបដែលមានតំលៃសមរម្យជាងគេ បច្ចុប្បន្ននេះរថយន្តMGគឺស្ថិតនៅលំដាប់លេខ១នៅក្នុងបេះដូងរបស់អតិថិជន៕

មតិយោបល់