• 2021-03-22 07:31:00
  • ចំណេះដឹង

វីដេអូ បង្ហាញពីរបៀប Block លេខទូរសព្ទដែលសង្ស័យតេមកបោកប្រាស់

  • 2021-03-22 07:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីប៉ុន្មានថ្ងៃមុនមានករណីខលទូរស័ព្ទពីក្រៅប្រទេសជាបន្តបន្ទាប់ ដែលជាលេខទូរសព្ទសង្ស័យ (Spam) មានបំណងឆបោកប្រាក់តាមរយៈ Callback Scam ទៅកាន់ជនសង្ស័យដែលលេខរបស់ពួកគេអាចប្រើប្រាស់ International Premium Rate Number (IPRN) កាត់ប្រាក់ពីទូរស័ព្ទជនរងគ្រោះ។

ដើម្បីការពារពីការខលចូលរំខាន ជនរងគ្រោះបានធ្វើការ Block លេខទូរសព្ទដែលបានព្យាយាមខលចូលទាំង មកដឹងអំពីរបៀបដំឡើងកម្មវិធីជំនួយ ដែលមានសមត្ថភាពកំណត់លេខទូរស័ព្ទសង្ស័យ (Spam) រួចធ្វើការ Block ដោយស្វ័យប្រវត្តិ។

ទស្សនាវីដេអូបង្ហាញខាងក្រោម៖

របៀបដំឡើងលើទូរសព្ទ ប្រព័ន្ធប្រតិបត្តិការ iOS និង Android តាមរបៀបដូចខាងក្រោម៖

១- ទាញយកកម្មវិធី Hiya: Spam Phone Call Blocker ពីកម្មវិធី AppStore ក្នុងទូរសព្ទ iOS ឬ Playstore ក្នុងទូរសព្ទ Android។ លោកអ្នកក៏អាចទាញយកតាមតំណភ្ជាប់៖

២- បន្ទាប់ពីដំឡើងកម្មវិធី Hiya ក្នុងទូរសព្ទរួច សូមលោកអ្នកធ្វើតាមការណែនាំ ខាងក្រោម៖

សម្រាប់ប្រភេទទូរសព្ទ iOS៖

  • ចូលកម្មវិធី Hiya -> នៅលើផ្ទាំងព័ត៌មាន ចុចលើ "Get Started"
  • ចូលទៅកាន់ Settings របស់ទូរសព្ទ -> Phone -> Call Blockinng & Identification -> បើកដំណើរការ (Enable) Hiya Blocking ដែលមាន
  • ចូលទៅកាន់កម្មវិធី Hiya -> Protect -> បើកដំណើរការ (Enable) "Spam Protection" និង "Block List"
  • ក្នុងកម្មវិធី Hiya លោកអ្នកក៏អាចធ្វើការស្វែងរកលេខទូរសព្ទសង្ស័យ (Spam) បានផងដែរ សម្រាប់ប្រភេទទូរស័ព្ទ Android៖
  • ចូលកម្មវិធី Hiya -> នៅលើផ្ទាំងព័ត៌មាន ចុចលើ "Get Started"
  • អនុញ្ញាតកម្មវិធី Hiya ប្រើប្រាស់ Phone Call (Allow Hiya to make and manage phone calls) -> ចុច Allow
  • អនុញ្ញាតកម្មវិធី Hiya ប្រើប្រាស់ Phone Call Logs (Allow Hiya to accesss your phone call logs) -> ចុច Allow
  • លើផ្ទាំង Enable Caller ID -> ជ្រើសរើសយក Enable បញ្ជាក់៖ លោកអ្នកអាចស្វែងយល់បន្ថែមអំពីរៀបប្រើប្រាស់កម្មវិធី Hiya តាមរយៈគេហទំព័រ ខាងក្រោម៖
  • ទូរសព្ទ iOS https://bit.ly/3tyNOZa
  • ទូរសព្ទ Android https://bit.ly/3trsmoW

(សូមពិចារណា និងស្វែងយល់អំពីព័ត៌មានឯកជនរបស់អ្នកមុនពេលផ្តល់សិទ្ធិដល់កម្មវិធីនានា)។

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា

មតិយោបល់