• 2021-01-05 02:59:08
  • ផលិតផលថ្មី

កប់ណាស់! ដុំសាកថ្មរបស់ Huawei ឡើងដល់កម្លាំង 135W ហើយ

  • 2021-01-05 02:59:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដុំសាកល្បឿនលឿនជាអ្វីដែលក្រុមហ៊ុនស្មាតហ្វូនធំៗបច្ចុប្បន្នកំពុងដុតដៃដុតជើងខំប្រឹងកែច្នៃប្រជែងគ្នារៀងៗខ្លួន។ ងាកមក Huawei ពេលនេះដែលទើបតែមានដុំសាកកម្លាំង 66W សម្រាប់ស្មាតហ្វូនកំពូលៗខ្លួន បច្ចុប្បន្នពួកគេបានឡើងដល់ 135W ហើយ ដោយនេះជាល្បឿនសាកថ្មខ្លាំងបំផុតមួយនៅ ឆ្នាំ២០២១ ខណៈដុំសាករបស់ Xiaomi និង iQOO មានត្រឹម 120W តែប៉ុណ្ណោះ។

ដុំសាកកម្លាំងខ្លាំងនេះទើបទទួលវិញ្ញាបនបត្រថ្មីពីទីភ្នាក់ងារ 3C របស់ប្រទេសចិន ដែលមានលេខម៉ូដែលសម្គាល់ HW-200675CP0 អាចទ្រទ្រង់ការសាកថ្ម 5V/3A ឡើងដល់ 20V/6.75A ឬស្មើនឹងថាមពល 135W។

ផ្អែកលើការប៉ាន់ស្មានដំបូង យើងអាចនឹងឃើញឆ្នាំងសាកថ្មី 135W អាចភ្ជាប់មកមកជាមួយនឹងស្មាតហ្វូនត្រកូល P5 ដែលនឹងមកដល់ឆាប់ៗនេះ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់