• 2020-12-11 02:57:57
  • ព័ត៌មាន

គិតខុសបើថា AirPods Max ដំឡើងនៅប្រទេសចិន

  • 2020-12-11 02:57:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចុះ​ផ្សាយ​របស់​ DigiTimes បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​ចិន Luxshare Precision Industry និង​ក្រុមហ៊ុន Goertek ទទួល​បាន​ការ​កុម្ម៉ង់​មួយ​ចំណែក​ធំ​ពី Apple លើ​ការ​ដំឡើង​ AirPods Max។

គួរ​ដឹង​ថា​ក្រុមហ៊ុន​តៃវ៉ាន់ Inventec គឺ​ជា​ដៃ​គូ​ផ្គត់ផ្គង់​ធំ​មួយ​របស់ Apple ក្នុង​ការ​ផ្គត់ផ្គង់ AirPods Pro ហើយ​គេ​មិន​ច្បាស់​ថា​ហេតុ​អ្វី​ក្រុមហ៊ុន​មិន​ទទួល​បាន​ការ​កុម្ម៉ង់​​​នៃ AirPods Max ពី Apple នោះ​ទេ។ វា​ទំនង​មក​ពី​សង្វាក់​ផលិតកម្ម​របស់​ក្រុមហ៊ុន​នេះ​មិន​​មាន​លក្ខខណ្ឌ​គ្រប់​គ្រាន់​សម្រាប់​ដំឡើង AirPods Max។

ប្រភព​របស់ DigiTimes បាន​ឲ្យ​ដឹង​ក្រុមហ៊ុន​​ Luxshare ​និង​ក្រុមហ៊ុន Goertek គឺ​កំពុង​តែ​ដំឡើង​ AirPods Max នៅ​រោងចក្រ​របស់​ខ្លួន​ដែល​ស្ថិត​នៅ​​ប្រទេស​វៀតណាម​ ដែល​គូស​បញ្ជាក់​ពី​ផែនការ របស់ Apple ក្នុង​ការ​​រើ​ការ​​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ចេញ​ពី​​ប្រទេស​ចិន៕​​​

ប្រភព៖ macrumors ប្រែ​សម្រួល៖ សុខហេង

មតិយោបល់