- 2020-02-03 09:30:14
- ចំណេះដឹង
ចង់ចេះឆែកលេខ IMEI លើទូរសព្ទមិនថា Android និង iOS តែប៉ុណ្ណេះស៊ីផុយ
- 2020-02-03 09:30:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ចេះឆែកលេខ IMEI លើទូរសព្ទមិនថា Android និង iOS តែប៉ុណ្ណេះស៊ីផុយ
ចន្លោះមិនឃើញ
IMEI (International Mobile Equipment Identity) ជាលេខសម្គាល់អត្តសញ្ញាណទូរសព្ទនីមួយៗ។ បើទូរសព្ទត្រូវបានលួច អ្នកអាច Call ទៅកាន់ Network Provider ដើម្បីដាក់ IMEI នោះក្នុងបញ្ជីខ្មៅ (Blacklist) ដូច្នេះទូរសព្ទនោះមិនអាចប្រើបានឡើយ ទោះប្ដូរ SIM Card ក៏ដោយ។
IMEI មានលេខ ១៥ខ្ទង់ អាចប្រើក្នុងការត្រួតពិនិត្យមើលតំបន់ ក្រុមហ៊ុនផលិត លេខម៉ូដែល និងត្រួតពិនិត្យប្រវត្តិទូរសព្ទក្រែងធ្លាប់មានគេ Report ថាត្រូវបានលួច តាមរយៈ CheckMend។
ចំណាំ៖ អ្នកមិនគួរបង្ហាញលេខ IMEI ទូរសព្ទអ្នកជាសាធារណៈនោះឡើយ។
អ្នកអាចប្រើវិធីនេះលើទូរសព្ទគ្រប់ប្រភេទ ដោយបើកកម្មវិធី Phone Dialer (កន្លែងអ្នកបញ្ចូលលេខហៅចេញ)
លើ Device ដូចជា iPhone 6S និងជំនាន់ក្រោយៗ IMEI បង្ហាញលើ SIM tray (ទ្រនាប់ជើងស៊ីម)។ Samsung Galaxy S7 Edge បង្ហាញលេខ IMEI នៅផ្នែកខាងក្រោយ ខណៈទូរសព្ទចាស់ៗមួយចំនួនបង្ហាញនៅក្រោមថ្ម ពេលដោះថ្មចេញ។
បើទូរសព្ទអ្នកត្រូវបានបាត់ ហើយអ្នកភ្លេចសរសេរលេខ IMEI ទុក អ្នកនៅមានឧកាសមួយដែរ អ្នកអាចមើលលើប្រអប់ទូរសព្ទបាន៕
ចុចអាន៖