• 2020-01-31 09:38:10
  • ចំណេះដឹង

មុនទិញ Prius ជិះ ដឹង​វា​ឧស្សាហ៍មាន​បញ្ហា​​អី​ច្រើន​បំផុត​ទេ?

  • 2020-01-31 09:38:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​កូន​កាត់​កម្លាំង​ម៉ាស៊ីន​សាំង​ ​លាយ​ថាមពល​អគ្គិសនី​ ​Prius​ ​​ចេញ​បាន ​៤​ ​ជំនាន់​ ​ខណៈ​ម៉ូដែល​ឆ្នាំ​ ​២០០៣​ ​ដល់​ ​២០០៩​ ​ត្រូវ​គេរក​​ឃើញ​ថា​ឧស្សាហ៍​​មាន​បញ្ហា​​ច្រើន ​រហូត​តម្រូវ​ជួសជុល​អស់​រាប់​ពាន់​ដុល្លារ​ក្នុង​​ករណី​ខ្លះ។

បញ្ហា​ដែល​ ​Prius​ ​ជំនាន់​ទី​ ​១​ ​ឆ្នាំ​ ​១៩៩៧​ ​ដល់​ ​២០០៣​ ​ច្រើន​ជួប​ ​គឺ​ប្រអប់​លេខ​ ​និង​ហ្វ្រាំង​អេឡិចត្រូនិក​ ​ដែល​លាន់​សំឡេង​ពេល​បញ្ចូល​លេខ​ដំបូង​បន្ទាប់​ពី​បញ្ឆេះ​ម៉ាស៊ីន​ ​និង​ញ័រ​កង់។ ប្រព័ន្ធ​ប្រកាស​ដំណឹង​ដំណើរការ​ច្រើន​ខុស​ប្រក្រតី​ ​ដោយ​ភ្លើង​តាប្លូ​តែង​បង្ហាញ​ព័ត៌មាន​ពី​ការ​ឡើង​កម្ដៅ​ម៉ាស៊ីន​ហួស​កម្រិត​ ​និង​ម៉ាស៊ីន​ដំណើរការ​មិន​ស្រប​តាម​បច្ចេកទេស​ដែល​គេ​និយម​ហៅ​ថា​ចេញ​ ​Check​ ​ខណៈ​ការ​ពិត​រថយន្ត​គ្មាន​បញ្ហា​អ្វី​ទាំង​អស់។

សម្រាប់​ ​Prius​ ​ជំនាន់​ទី​ ​២​ ​ឆ្នាំ​ ​២០០៤​ ​ដល់​ ​២០០៩​ គឺ​​រមែង​មាន​បញ្ហា​ម៉ាស៊ីន​លាន់​សំឡេង​ដូច​ឆ្លង​ភ្លើង​ពេល​បញ្ឆេះ​ដំបូង​ ​និង​ញ័រ​កង់​ពេល​បួង​ចង្កូត​។ ​ហើយ​ប្រព័ន្ធ​ភ្លើង​​ប្រកាស​អាសន្នក៏​ឧស្សាហ៍​​​ដំណើរ​ការ​ខុស​ប្រក្រតី​ ​ងាយ​​​ឆ្លង​ដូច​ជំនាន់​ទី​មួយ​ដូច្នេះ​ដែរ។ ចំពោះ​បញ្ហា​ដែល​កើត​មាន​នេះ ​ត្រូវ​គេ​ដឹង​ថា​មក​ពី​ខ្សែ​ទង់ដែង​រុំ​ម៉ូទ័រ​អគ្គិសនី​របស់​ពួក​វា​ឆាប់​ដាច់​។

កត់​សម្គាល់មួយ​ទៀត បញ្ហា​ជើង​ក្រោម​របស់​រថយន្ត Prius មិន​សូវ​រឹង​មាំ​​ងាយ​បោរ​ ​ប៉ុន្តែ​ចាប់​ពី​ម៉ូដែល​ឆ្នាំ​ ​២០១០​ ​ឡើង​គឺ​លែង​មាន​បញ្ហា​ទាំង​នោះ​ហើយ៕

ចុចអាន៖

ប្រភព៖ lusciousgarage ប្រែសម្រួល៖ រដ្ឋ

មតិយោបល់