
- 2018-11-20 00:10:00
- គន្លឹះ
ដោះស្រាយខ្លួនឯងបាន បើម៉ាស៊ីនបោកសំលៀកបំពាក់ បោកជាប់សាប៊ូ ក្លិនមិនល្អ សំឡេងលឺខ្លាំង
- 2018-11-20 00:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដោះស្រាយខ្លួនឯងបាន បើម៉ាស៊ីនបោកសំលៀកបំពាក់ បោកជាប់សាប៊ូ ក្លិនមិនល្អ សំឡេងលឺខ្លាំង
ចន្លោះមិនឃើញ
ក្លិនមិនល្អ សំឡេងលឺខ្លាំង និងសំលៀកបំពាក់នៅជាប់សាប៊ូ ជាបញ្ហាមានភាគច្រើនចំពោះម៉ាស៊ីនបោកសំលៀកបំពាក់។ប៉ុន្តែបញ្ហាទាំងនេះ អាចដោះស្រាយដោយខ្លួនឯងបាន ត្រឹមចំណាយពេលប៉ុន្មាននាទី។
បញ្ហាក្លិនមិនល្អ
បើសំលៀកបំពាក់នៅតែមានក្លិន មិនថាសម្អាតច្រើនដង នេះអាចប្រហែលមកពីម្សៅសាប៊ូ ឬសមាសធាតុមិនល្អនៅជាប់ក្នុងម៉ាស៊ីន។ ១) ប្រើក្រណាត់សើម ជូតសម្អាតផ្នែកខាងក្នុងកន្លែងក្រឡុកសំលៀកបំពាក់។
២) ធ្វើការសម្អាតតម្រង (Filter) នៅត្រង់ចំណុចនេះមានក្នុងសៀវភៅណែនាំ។
៣) បើកដំណើរការមុខងារសម្អាតខ្លួនឯង (Self-cleaning Mode) របស់ម៉ាស៊ីន ហើយអាចបន្ថែមសាប៊ូមុនពេលចុចឲ្យវិល។
រាល់ពេលប្រើប្រាស់រួច គួរបើកគម្របចំហ ដើម្បីឲ្យផ្នែកខាងក្នុងស្ងួត។
បញ្ហាសំឡេងលឺៗ
ម៉ាស៊ីនបោកសំលៀកបំពាក់ អាចបង្កើតជាសំឡេងលឺៗ ដោយសារការបាត់បង់តុល្យភាព។
១) ប្រាកដថាម៉ាស៊ីននៅនឹងល្អ មិនរង្គើ ផ្នែកក្រោមជើងកល់ស្មើល្អ។
២) បើម៉ាស៊ីនស្មើមិនរង្គើ ប៉ុន្តែនៅតែមានសំឡេង ផ្នែកក្នុងម៉ាស៊ីនកន្លែងក្រឡុកអាចមិនមានតុល្យភាព ដោយសារដាក់សំលៀកបំពាក់ច្រើនជ្រុលធ្ងន់ពេក។ ចុចបញ្ឈប់ម៉ាស៊ីន រួចអាចបន្ថយចំនួនសំលៀកបំពាក់ត្រូវសម្អាតបាន។
បញ្ហាសំលៀកបំពាក់នៅជាប់សាប៊ូ
បើសំលៀកបំពាក់ក្រោយសម្អាតនៅជាប់សាប៊ូអាចបណ្តាលមកពីម្សៅសាប៊ូដាក់ជ្រុលដៃ ឬលំហូរទឹកចូលម៉ាស៊ីនមានបញ្ហា។គួរពិនិត្យមើលការណែនាំពីចំណុះម្សៅសាប៊ូគួរប្រើ ក៏ដូចជាប្រាកដថាទឹកហូរចូលម៉ាស៊ីនមានគ្រប់គ្រាន់៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ