• 2018-10-01 12:02:26
  • ចំណេះដឹង

វិធី Bind គណនី​ហ្គេម Rules Of Survival អស់​ព្រួយ​ខ្លាច​បាត់​ទិន្នន័យ​ពេល​ប្តូរ​ទូរសព្ទ

  • 2018-10-01 12:02:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្គេម​បែប​បាញ់​ប្រហារ Rules Of Survival កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​លេង​ក្នុង​តំបន់​អាស៊ី។ មនុស្ស​មិន​តិច​ជាង​ ១០០ លាន​នាក់​បាន​នឹង​កំពុង​លេង​ហ្គេម Online ដ៏​ល្បីល្បាញ​មួយ​នេះ ចាប់​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៧ អំឡុង​ក្រុមហ៊ុន NetEase ដាក់​ឲ្យ​ទាញ​យក​ជា​លើក​ដំបូង​លើ iOS និង Android។

មាន​មតិ​ពី​អ្នក​គាំទ្រ​បាន​ចោទ​សួរ​តើ​ត្រូវ​ធ្វើ​បែប​ណា ជៀសវាង​ពេល​ផ្លាស់ប្តូរ​ទូរសព្ទ​មិន​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ទិន្នន័យ​តួ​អង្គ​ក្នុង​គណនី ស្រប​ពេល​អ្នក​លេង​មួយ​ភាគ​ធំ​ក៏​បាន​ចំណាយ​ថវិកា​មួយ​ចំនួន​លើ​ការ​ទិញ ​អាវុធ​និង​សំលៀកបំពាក់​មក​ប្រើប្រាស់។ Sabay ណែនាំ​វិធី​ងាយ​មួយ សម្រាប់​អ្នក​មិន​ទាន់​ចេះ​ច្បាស់ ជុំវិញ​ការ​ Bind គណនី​ភ្ជាប់​ទៅ​កាន់ Facebook។

+សម្រាប់​គណនី​ថ្មី​មិន​ទាន់ Bind ជាមួយ Facebook:

  • បើក​ចូល​ហ្គេម Rules Of Survival
  • ចុច​ត្រង់​ពាក្យ Account

  • រើស​យក​ Bind Account

  • ត្រង់​ទីតាំង Facebook សូម​ចុច​លើ​ពាក្យ Bind (ធ្វើ​តាម​ការ​ណែនាំ)
  • នៅ​ពេល​លោត​ចេញ​ពាក្យ Bound ត្រង់​ទីតាំង Facebook មាន​ន័យ​ថា​អ្នក​ធ្វើ​បាន​ជោគជ័យ។

+ការ​ភ្ជាប់​គណនី​ចាស់​នៅ​លើ​ទូរសព្ទ​ថ្មី:

  • បើក​ចូល​ហ្គេម Rules Of Survival

  • រើស​យក​ពាក្យ Switch Account (វាយ​ពាក្យ Confirm)

  • ចុច​ភ្ជាប់​ទៅ​លើ Facebook > រើស​យក Cotinue ជា​ការ​ស្រេច។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា

មតិយោបល់