• 2018-09-14 03:43:42
  • ចំណេះដឹង

AR Glass ទាល់ ៥០ ឆ្នាំទៀត ទើប​ក្លាយ​ជា​បច្ចេកវិទ្យា​កំពូល​

  • 2018-09-14 03:43:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

AR Glass អាច​ជំរុញ​ភាព​ពិត​ និង​សិប្បនិម្មិត​ មក​កៀក​គ្នា​ផ្ដល់​បទពិសោធន៍​ថ្មី​ ធ្វើ​ឲ្យ​ជីវិត​មាន​ភាព​ទាន់​សម័យ​។ នេះ​បើ​តាម​លោក​ Michael Abrash ជា​អ្នក​វិទ្យាសាស្ត្រ​នៅ​ Oculus។​

លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា​ ត្បិត​ថា​ បែប​នេះ​ ឧស្សាហកម្ម​ AR នៅ​មាន​ឧបសគ្គ​ជា​ច្រើន​ ត្រូវ​ដើរ​ឆ្លង​ មុន​ពេល​ក្លាយ​ខ្លួន​ជា​បច្ចេកវិទ្យា​ដ៏​ល្អ​នា​ ៥០ ឆ្នាំ​បន្ទាប់​។

ទម្រង់​

Smart Glass ដូចជា​ Google Glass មាន​ទម្ងន់​ស្រាល​ អាច​ពាក់​ប្រើ​បាន​យូរ​ ប៉ុន្តែ​សមត្ថភាព​បំពេញ​ការងារ​តាម​តម្រូវការ​នៅ​មាន​កំណត់​នៅ​ឡើយ​។ Smart Glass ល្អ​បំផុត​សម្រាប់​ប្រើ​ក្នុង​ រោងចក្រ​ និង​មន្ទីរ​ពេទ្យ​ ដែល​ត្រូវការ​ឲ្យ​ដៃ​ទំនេរ​ ក្នុង​ការ​ប្រើ​ប្រាស់​ព័ត៌មាន​។ តែ​នៅ​ឆ្ងាយ​ណាស់​ ក្នុង​ការ​ជំនួស​ស្មាតហ្វូន​ និង​កម្មវិធី​ប្រើ​ប្រចាំថ្ងៃ​។

ឧបករណ៍​ដទៃ​ទៀត​ដូចជា​ Magic Leap One, HoloLens និង​ Meta មាន​មុខងារ​ល្អ​ៗ ប៉ុន្តែ​ពិបាក​ពាក់​ក្នុង​រយៈពេល​យូរ​ ដូច​ពាក្យ​កុំព្យូទ័រ​លើ​ក្បាល​អ៊ីចឹង​។

ទិដ្ឋភាព​

ឧបករណ៍​ AR ជាច្រើន​ នៅ​មាន​កម្រិត​ក្នុង​ការ​បង្ហាញ​ទិដ្ឋភាព​ ដូចជា​ Microsoft HoloLens បង្ហាញ​បាន​មុំ​ ៣៥ដឺក្រេ​ ខណៈ​ Magic Leap One និង ODG R9 បង្ហាញ​បាន​មុំ​ ៥០ ដឺក្រេ​។

កម្រិត​ទិដ្ឋភាព​បង្ហាញ​មាន​កំណត់​ ផ្ដល់​បទពិសោធន៍​មិន​ទាន់​គាប់​ប្រសើរ​ ដោយ​អ្នក​ប្រើប្រាស់​ត្រូវ​មើល​ Object ពី​ចម្ងាយ​។

ការ​ទំនាក់ទំនង​

ឧស្សាហកម្ម​ AR នៅ​មាន​ចំណុច​អវិជ្ជមាន​នៅ​ឡើយ​ ក្នុង​ការ​បង្កើត​ Tools ត្រឹមត្រូវ​ ជួយ​អ្នក​ប្រើប្រាស់​ប្រតិកម្ម​ទៅ​នឹង​ទិដ្ឋភាព​សិប្បនិម្មិត​។

Google Glass និង​ ODG Smart Glass ផ្ដល់​ Touchpad នៅ​គែម​ដង​ អាច​អូស​ ឬ​ចុច​ផ្លាស់​ប្ដូរ​ជម្រើស​នានា​លើ​ Menu បាន។ ODG ក៏​ផ្ដល់​វិធី​ប្រតិកម្ម​ជាមួយ​កម្មវិធី​ និង​ទិដ្ឋភាព​សិប្បនិម្មិត​តាម​រយៈ​កាយ​វិការ​ផង​ដែរ​។ ប៉ុន្តែ​ Touchpad ផ្ដល់​មុខងារ​នៅ​មាន​កម្រិត​ ខណៈ​ការ​ប្រើ​កាយ​វិការ​ អាច​ពិបាក​សម្គាល់​ពេល​ស្ថានភាព​ងងឹត​។

បច្ចេកវិទ្យា​បញ្ជា​ដោយ​សំឡេង​ និង​ការ​ចាប់​តាម​ភ្នែក​ អាច​ជួយ​សម្រួល​ការងារ​សាមញ្ញ​បាន​ខ្លះ​ ប៉ុន្តែ​នៅ​មាន​កម្រិត​នៅ​ឡើយ​។

តម្លៃ​ និង​កម្មវិធី​

Magic Leap One តម្លៃ​ប្រហែល​ ២៣០០​ដុល្លារ​, Microsoft HoloLens តម្លៃ​ប្រហែល​ ៣០០០ដុល្លារ​ រីឯ​ ODG R9 និង​ Google Glass Enterprise មាន​តម្លៃ​ប្រហែល​ ១៨០០ដុល្លារ។ ទាំង​នេះ​ជា​តម្លៃ​នៅ​ក្រៅ​ស្រុក​។ ឧបករណ៍​ AR ទាំងនេះ​ សាក​សម​ប្រើ​ត្រឹម​ក្នុង​អាជីវកម្ម​ប៉ុណ្ណោះ​។​

បច្ចុប្បន្ន​ ស្មាតហ្វូន​ iPhone X, Note 9 ឬ​ Pixel XL 2 មាន​តម្លៃ​ទាប​ជាង​ ហើយ​អាច​ប្រើ​កម្មវិធី​ AR ផង​ដែរ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ medium ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់