• 2017-08-08 03:16:50
  • គន្លឹះ

យល់​ដឹង​អំពី​ ​Exposure Triangle

  • 2017-08-08 03:16:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Exposure Triangle​ ​សំដៅ​លើ​ធាតុ​សំខាន់​ទាំង​បី​របស់​ ​Exposure​ ​ដែល​រួមមាន​ ​Aperture, Shutter speed​ ​និង​ ​ISO។ ការ​បង្កើត​ ​Exposure​ ​ដ៏​ល្អ​ដោយ​ប្រើប្រាស់​ Aperture, Shutter speed និង​ ISO ជា​ចំណុច​ដែល​គួរ​ពិចារណា​ច្រើន​ ​ព្រោះ​ពេល​សម្រេច​ចិត្ត​លើ​ធាតុ​ណា​មួយ​ ​អ្នក​ត្រូវ​គិត​អំពី​តម្លៃ​នៃ​ធាតុ​ផ្សេង​ទៀត​​ ​ដើម្បី​ឲ្យ​មាន​តុល្យភាព​ពន្លឺ។

  • Shutter speed​ ​សំដៅ​លើ​រយៈពេល​ ​Sensor​ ​របស់​កាមេរ៉ា​បើក​ប៉ះ​នឹង​ពន្លឺ​ ​ហើយ​វា​ក៏​មាន​ឥទ្ធិពល​លើ​កម្រិត​រូបភាព​ផង​ដែរ​ ​ដែល​ពេល​កំណត់​ ​Shutter speed​ ​ទាប​អាច​ធ្វើ​ឲ្យ​រូបភាព​ព្រាល​បាន។
  • Aperture​ ​សំដៅ​លើ​ ​ពន្លឺ​ប៉ុន្មាន​ដែល​ ​Lens​ ​ឲ្យ​ចូល​ ​ឬ​ភាព​ច្បាស់​នៃ​រូបភាព។
  • ISO​ ​សំដៅ​លើ​កម្រិត​ពន្លឺ​អេឡិចត្រូនិក​នៃ​ ​Sensor​ ​ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​ជា​មួយ​ ​Aperture​ ​និង​ ​Shutter speed​ ​បាន​យ៉ាង​ល្អ​បំផុត​ពេល​ចំនួន​ពន្លឺ​នៅ​មិន​ទាន់​គ្រប់គ្រាន់​ ​ប៉ុន្តែ​ក៏​អាច​កាត់​បន្ថយ​គុណភាព​រូបភាព​ផង​ដែរ​ពេល​ ​ISO​ ​ខ្ពស់​ពេក​ដែល​ហៅ​ថា​ ​Noise។

ការ​ប្រើប្រាស់​ ​Exposure Triangle​ ​ជួយ​អ្នក​បាន​ច្រើន​ក្នុង​ការ​កំណត់​ ​Exposure​ ​ឲ្យ​មាន​តុល្យភាព​ល្អ​ ដោយ​ពេល​អ្នក​បង្កើន​ ​ធាតុ​ណា​មួយ​ ​អ្នក​ត្រូវការ​បន្ថយ​ធាតុ​មួយ​ ​ឬ​ពីរ​ផ្សេង​ទៀត​។ កាមេរ៉ា​អាច​ធ្វើ​ការ​លើ​រឿង​នេះ​បាន​តាម​មុខងារ​ ​Program, Aperture Priority​ ​ឬ​ ​Shutter Priority Mode​ ​ប៉ុន្តែ​អ្នក​ត្រូវការ​ពិចារណា​លើ​វា​ ​ពេល​អ្នក​ប្រើ​ ​Manual mode។

  • Exposure

Exposure​ ​អនុញ្ញាត​ឲ្យ​ពន្លឺ​ប៉ះ​នឹង​ ​sensor​ ​របស់​កាមេរ៉ា​ដើម្បី​ចាប់​យក​រូបភាព​ ​ដែល​កំណត់​ដោយ​ Stops​ ​ខណៈ​ ​Stop​ ​នីមួយៗ​អាច​ស្មើ​នឹង​ពាក់​កណ្ដាល​ ​ឬ​ទ្វេ​ដង​នៃ​កម្រិត​ ​Exposure។ ពេល​បង្កើន​ Exposure 1 stop sensor​ ​កាមេរ៉ា​នឹង​ទទួល​បាន​កម្រិត​ ​Exposure​ ​ទ្វេដង​ ​ហើយ​ពេល​បន្ថយ​ ​Exposure 1 stop sensor​ ​កាមេរ៉ា​នឹង​ទទួល​បាន​កម្រិត​ ​Exposure​ ​ពាក់​កណ្ដាល។ កាមេរ៉ា​ ​Settings​ ​ទាំង​បី​រួម​មាន​ ​Aperture, Shutter speed​ ​និង​ ​ISO​ ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​គ្រប់គ្រង​លើ​ ​Exposure ដែល​កំណត់​ដោយ​ចំនួន​ ​Stops។

ឧទាហរណ៍​​​៖​ ​Shutter speed​ ​មាន​ ​1/50 sec​ ​ជា​ ​1 stop​ ​យឺត​ជាង​ 1/100 sec​ ​ដែល​មាន​ន័យ​ថា​ ​sensor​ ​ត្រូវ​ ​Expose​ ​ពីរ​ដង​ ​ខណៈ​ ​Shutter speed 1/50​ ​ដដែល​ expose​ ​តែ​ពាក់កណ្ដាល​នៃ​ ​Shutter speed 1/25 sec។

  • អ្វី​ជា​ការ​កំណត់​ ​Exposure​ ​ឲ្យ​បាន​ត្រឹមត្រូវ​?

ពេល​អ្នក​ដំណើរការ​កាមេរ៉ា​ ​Meter​ ​ដោយ​ចុច​ពាក់កណ្ដាល​លើ​ប៊ូតុង​ ​Shutter​ ​កាមេរ៉ា​នឹង​ស្នើ​នូវ​បរិមាណ​ ​Exposure​ ​ដោយ​អាស្រ័យ​លើ​ពន្លឺ​នៅ​តំបន់​ដែល​អ្នក​កំពុង​ថត។ Automatic​ ​និង​ ​Scene modes​ ​លើ​កាមេរ៉ា​ធ្វើ​ឲ្យ​អ្នក​ងាយស្រួល​ក្នុង​ការ​ថត​ ​ដោយ​គ្រាន់​តែ​ចុច​យក​តែ​ម្ដង។ Semi-automatic Exposure modes​ ​មាន​ ​Aperture Priority, Shutter Priority​ ​និង​ ​Program​ ​ដែល​អ្នក​អាច​គ្រប់គ្រង​បាន​ច្រើន​លើ​រូបភាព​ដែល​អ្នក​ថត។ ចំណែក​ឯ​ ​Manual mode​ ​អ្នក​ត្រូវ​ទទួល​ខុស​ត្រូវ​ទាំងស្រុង​លើ​ Aperture, Shutter speed និង​ ISO។

សម្រាប់​ការ​កំណត់​ឲ្យ​បាន​ល្អ​ ​ប្រសិនបើ​អ្នក​បង្កើន​ ​setting ណា​មួយ​ដែល​គ្រប់គ្រង​លើ​ ​Exposure (Aperture, Shutter speed ឬ​ ISO)​ ​អ្នក​ត្រូវ​បន្ថយ​ ​setting មួយ​ ​ឬ​ពីរ​ផ្សេង​ទៀត​ ​ដើម្បី​រក្សា​តុល្យភាព​នៃ​កម្រិត​ ​Exposure។

ឧទាហរណ៍​ ​៖​ ​Exposure 1/25​ ​នៅ​កម្រិត​ ​f/16​ ​នោះ​ ​ISO 100​ ​ស្មើ​នឹង​ ​Exposure 1/400 sec​ ​នៅ​កម្រិត​ ​f/2.8​ ​ព្រោះ​ ​Shutter speed​ ​បាន​កាត់​បន្ថយ​ ​4 stops​ ​(1/25 - 1/50 - 1/100 - 1/400)​ ​ដែល​មាន​ពន្លឺ​តិច​ ​ដូច្នេះ​ ​Aperture​ ​ត្រូវ​ការ​បង្កើន​ទំហំ​ ​4 stops​ ​(f/16 - f/11 - f/8 - f/5.6 - f/2.8)​ ​ដែល​អាច​បន្ថែម​ពន្លឺ​ចូល។

  • Exposure Compensation

Exposure compensation​ ​អាច​អនុវត្ត​លើ​ ​Aperture Priority, Shutter Priority​ ​ឬ​ ​Program mode ដែល​កំណត់​ដោយ​ ​stops​ ​ផង​ដែរ​។ Exposure​ ​បង្ហាញ​ឲ្យ​អ្នក​ឃើញ​តាម​រយៈ​ ​Viewfinder​ ​ឬ​អេក្រង់​កាមេរ៉ា​ដែល​បង្ហាញ​នូវ​ចំនួន​ ​stops​ ​យ៉ាង​ច្បាស់។ អ្នក​អាច​បន្ថែម​ ​ឬ​បន្ថយ​ ​Exposure​ ​ដល់​ទៅ​ ​5 stops​ ​បាន។ អ្នក​នឹង​ឃើញ​មាន​សញ្ញា​តូច​លើ​នោះ​ ​ដែល​តំណាង​ឲ្យ​ ​Half-stops​ ​ឬ​ ​3 stops​ ​អាស្រ័យ​លើ​កាមេរ៉ា​អ្នក។ ទោះ​ជា​ ​Exposure​ ​អាច​ផ្លាស់ប្ដូរ​ជា​ ​Full stops​ ​បាន​អ្នក​អាច​គ្រប់គ្រង​បាន​ល្អ​ ​ដោយ​កែប្រែ​ ​Exposure​ ​ដោយ​ការ​បន្ថយ​នូវ​ចំនួន​តិចតួច៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Techradar ប្រែសម្រួល ​៖ ប៊ុន ធឿន

មតិយោបល់