
- 2018-07-01 02:26:52
- ចំណេះដឹង
ចំណុចគួរដឹងពី Google Translate ពេលទៅលេងស្រុកក្រៅ មិនសូវភ័យព្រួយ
- 2018-07-01 02:26:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណុចគួរដឹងពី Google Translate ពេលទៅលេងស្រុកក្រៅ មិនសូវភ័យព្រួយ
ចន្លោះមិនឃើញ
ពេលចេញក្រៅប្រទេស អាចថាមានវត្ថុសំខាន់ពីរ ចាំបាច់គួរមាន លិខិតឆ្លងដែន និងកម្មវិធី Google Translate។ នេះអាចជំនួយដល់ការប្រើភាសា ពេលជជែកជាមួយបរទេស។
បកប្រែមិនប្រើអ៊ីនធឺណិត មិនមែនគ្រប់កន្លែង អាចមានអ៊ីនធឺណិតប្រើប្រាស់នោះទេ។ Google Translate អាចនៅតែប្រើបាន បើបានទាញយកសំណុំភាសាទុក ដែលភ្ជាប់មកជាមួយ Neural Machine Translation (NMT) ក្នុងការពង្រឹងសមត្ថភាពបកប្រែ ប្រយោគវែងៗបានល្អប្រសើរ។
អាចទាញយកសំណុំភាសា ដោយចូលទៅកាន់បញ្ជីភាសា ហើយចុចប៊ូតុងទាញយកមានសញ្ញាព្រួញចុះក្រោម ក្បែរនឹងភាសាចង់បាន។ ភាសានីមួយៗ មានទំហំចន្លោះពី 35MB និង 45MB ដែលមិនធំណាស់ណានោះទេ។
Highlighពាក្យ ដើម្បីបកប្រែ ពេលប្រើកាមេរ៉ារបស់ទូរសព្ទ បកប្រែស្លាកសញ្ញាលើដងផ្លូវ បញ្ជីមុខម្ហូប ឬអក្សរបរទេសនានា កម្មវិធី Google Translate អាចបង្ហាញពាក្យបកប្រែភ្លាមៗលើអេក្រង់ទូរសព្ទ (បើបានទាញយកសំណុំភាសា)។ អ្នកអាចជ្រើសរើសផ្នែកណាមួយនៃឃ្លាលើអេក្រង់ទូរសព្ទ សម្រាប់ពិនិត្យមើលកាន់តែជិត។
ចុចប៊ូតុងកាមេរ៉ាចាប់យកអក្សរ ទូរសព្ទនឹងចាប់ផ្ដើមស្កេន ខណៈពេលនោះ អូសម្រាមដៃ Highlight លើពាក្យ រួចចុចប៊ូតុងសញ្ញាព្រួញពណ៌ខៀវ នៅខាងលើ។ នេះនឹងចាកចេញពី Camera mode ត្រលប់ទៅ Home screen ជាមួយពាក្យបានបកប្រែ។
Conversation mode អ្នកអាចប្រើកម្មវិធីជួយបកប្រែការសន្ទនារវាងអ្នក និងដៃគូបរទេសបាន។ ពេលស្ថិតនៅក្នុង Microphone mode ជាធម្មតាគឺស្ដាប់ភាសាមួយ និងបកប្រែ។ បើចុចលើប៊ូតុងមានរូប Microphone ពីរនឹងអាចដាក់កម្មវិធីចូលទៅទម្រង់ Conversation mode អាចផ្ដល់ការបកប្រែទាំងពីរភាសាដល់អ្នក និងដៃគូបរទេស យល់គ្នាទៅវិញទៅមក។ រួចចុចប៊ូតុង Microphone ដើម្បីឲ្យកម្មវិធីស្ដាប់ នឹងបកប្រែ។ ពេលឃើញភាសាទាំងពីរបង្ហាញពណ៌ក្រហម ដៃគូទាំងពីរ អាចជជែកភាសាខុសគ្នាទៅមកបាន ឬចុចលើភាសាមួយៗ និយាយឲ្យប្រព័ន្ធបកប្រែ។
រក្សាទុកលទ្ធផលបកប្រែពាក្យ និងឃ្លាល្អៗ បើដឹងខ្លួនថា បន្តស្វែងរកការបកប្រែពាក្យ ឬឃ្លាដដែលៗ អាចរក្សាទុក ងាយស្រួលចូលប្រើពេលក្រោយបាន។
ចុចលើប៊ូតុងរូបផ្កាយ ក្បែរនឹងលទ្ធផលបកប្រែ នឹងបន្ថែមទៅកាន់បញ្ជី Saved។ ហើយបើចង់មើល ចុចប៊ូតុង Saved នៅផ្នែកក្រោមអេក្រង់។
ប្រើកម្មវិធីជាវចនានុក្រម ពេលកំណត់ប្រើកម្មវិធីបកប្រែពីភាសាអង់គ្លេស ទៅអង់គ្លេស កម្មវិធីអាចបង្វែរទៅជានិយមន័យ ចៀសជាងការបកប្រែ។ នេះធ្វើឲ្យកម្មវិធី Google Translate កាន់តែលេចធ្លោ អាចថាមានតម្រូវការប្រើប្រាស់ខ្ពស់ ជាពិសេស ពេលដើរលេងក្រៅប្រទេស៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ