• 2019-12-20 03:05:41
  • ព័ត៌មាន

ម៉ូតូ Honda PCX ជំនាន់ថ្មីរូបរាងថ្មី នឹងប្រើប្រាស់ម៉ាស៊ីនថ្មី ស្ទុះខ្លាំងលើសមុន

  • 2019-12-20 03:05:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ចុង​ក្រោយ​ថ្មី​ទាក់ទង​នឹង​ម៉ូតូ​ដ៏​ពេញ​និយម​របស់ Honda គឺ PCX មាន​លើក​ឡើង​អំពី​ចំណុច​ពិសេស​មួយ​ចំនួន​របស់​ PCX ជំនាន់​ថ្មី ដែល​នឹង​​មក​ជា​មួយ​នូវ​​ផ្លាស់​ប្ដូរ​ការ​ឌីហ្សាញ​ថ្មី។

PCX ជំនាន់បច្ចុប្បន្ន

PCX ជំនាន់​ថ្មី អាច​នឹង​ប្រើ​ប្រាស់​ម៉ាស៊ីន eSP+ ដែល​ម៉ាស៊ីន​នេះ​នឹង​មាន​បន្ថែម​នូវ​ចំណុះ​​ដល់ ១៥៧ សេសេ និង​ទំហំ​ស៊ីឡាំង​ពី ៥៨ ម.ម ទៅ ៦០ ម.ម។ ម៉ាស៊ីន​ថ្មី​នឹង​ជួយ​ឲ្យ​ម៉ូតូ​មាន​សន្ទុះ​កាន់​តែ​ខ្លាំង​បើ​ប្រៀប​នឹង​ PCX 150 នា​ពេល​បច្ចុប្បន្ន។ ត្បិត​ថា​ម៉ាស៊ីន​ធំ​ជាង​មុន​មែន ប៉ុន្តែ​ម៉ាស៊ីន​នេះ​​អាច​បើ​បាន​ចម្ងាយ​ជា​មធ្យម ៤២ គ.ម សម្រាប់​ប្រេង ១លីត្រ ដោយ​មិន​គិត​នូវ​​មុខងារ Idling Stop System។

ចំពោះ​រូប​រាង​របស់​ PCX 150 ថ្មី មិន​ទាន់​បាន​បង្ហាញ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​វា​ទំនង​ជា​នឹង​មាន​មុខងារ​មួយ​ឈ្មោះ​ថា Honda Selectable Torque Control (HSTC) ដែល​អាច​ស្គាល់​ថា​ជា​ Traction Control ដែល​ប្រព័ន្ធ​នេះ​ជួយ​ទប់​លំនឹង​ម៉ូតូ និង​កាត់​បន្ថយ​ភាព​រអិល។

Honda PCX 150 នឹង​មិន​បង្ហាញ​មុខ​ក្នុង​ពេល​ឆាប់ៗ​នោះ​ទេ។ វា​អាច​នឹង​បង្ហាញ​មុខ​នៅ​ដំណាច់​ឆ្នាំ ២០២១ ហើយ​ចេញ​លក់​នៅ​ឆ្នាំ ២០២២ ដែល​វា​ទំនង​ជា​បង្ហាញ​មុខ​ក្នុង​កម្មវិធី Tokyo Motor Show ឆ្នាំ ២០២១៕​

ចុចអាន ៖ មើលតម្លៃម៉ូតូ Honda ADV 150 ទើបលក់នៅវៀតណាម ខុសពីនៅកម្ពុជាយ៉ាងណា?

ប្រភព៖ Great Biker ប្រែ​សម្រួល៖ សុខហេង

មតិយោបល់