• 2018-08-13 23:39:00
  • ប្រវត្តិបច្ចេកវិទ្យា

​ស្មាតហ្វូន ៦ ស៊េរីលក់ដាច់បានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ

  • 2018-08-13 23:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​ពី​ទូរសព្ទ​ដែល​លក់​ដាច់​បាន​ច្រើន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ គឺ​មាន​តិច​តួច​ណាស់​ដែល​ជា​ពពួក​ស្មាតហ្វូន។ ខាង​ក្រោម​នឹង​បង្ហាញ​ពី​ស្មាតហ្វូន​ដែល​លក់​បាន​ច្រើន​ជាង​គេ​បំផុត ៖

៥. Galaxy S3 និង iPhone 5 លក់​បាន​ ៧០ លាន​គ្រឿង

ទាំង​ Galaxy S3 និង iPhone 5 អាច​លក់​បាន​ខ្ទង់​ ៧០ លាន​គ្រឿង​ដូច​គ្នា ហើយ​ស្មាតហ្វូន​ទាំង​ពីរ​ក៏​ប្រកាស​ចេញ​នៅ​ឆ្នាំ​ ២០១២ ដូច​គ្នា​ផង​ដែរ។ Galaxy S3 បាន​ជួយ​ឲ្យ​​ Samsung សាង​ជំហរ​បាន​កាន់​តែ​មាំ​ជាង​មុន​ ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ឈាន​មុខ។ ចំណែក​ iPhone 5 ជា​ផលិតផល​ជោគជ័យ​បំផុត​របស់​ Apple នេះ​ក៏​ដោយ​សារ​វា​មាន​ទំហំ​ធំ​ជាង​ជំនាន់​មុន។​​

៤. iPhone 7 និង 7 Plus លក់​បាន​សរុប​ ៧៨ លាន​គ្រឿង

រាប់​បញ្ចូល​គ្នា​ទាំង​ពីរ​ប្រភេទ​ ត្រកូល​ iPhone 7 អាច​លក់​បាន​រហូត​ដល់​​ខ្ទង់​ ៧៨ លាន​គ្រឿង​ និង​ឈរ​លើ​តំណែង​លេខ​ ៤។ ​

៣. Galaxy S4 លក់​បាន​ ៨០ លាន​គ្រឿង

មាន​បន្ថែម​មុខងារ​ថ្មីៗ និង រូបរាង​​កាន់​តែ​ទាន់​សម័យ​ជាង​ជំនាន់​មុន​ ជួយ​ឲ្យ​ Galaxy S4 លក់​ដាច់​បាន​ច្រើន​ជាង​ Galaxy S3 ទៅ​ទៀត។

២. Nokia 5230 លក់​បាន​ ១៥០ លាន​គ្រឿង

​វត្តមាន​នៃ Nokia 5230 ប្រហែល​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​បំផុត។ Nokia 5230 បាន​ចេញ​នៅ​ឆ្នាំ​ ២០០៩ ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Symbian មិន​មែន​ប្រើ​ Android ឬ Microsoft អី​នោះ​ទេ។ ​​

១. iPhone 6 និង 6 Plus លក់​បាន​ ២២០ លាន​គ្រឿង

​​ត្រកូល​ iPhone 6 ជា​ស្មាតហ្វូន​លក់​ដាច់​ខ្លាំង​បំផុត​របស់​ Apple ដោយ​អាច​លក់​បាន​ច្រើន​ជាង​ស្មាតហ្វូន​ជំនាន់​មុន​ជិត​ ៣ ដង​ឯណោះ៕

ប្រភព៖ Thegioididong​​​ ប្រែ​សម្រួល៖ សុខហេង

មតិយោបល់