• 2018-08-09 01:59:19
  • ប្រវត្តិបច្ចេកវិទ្យា

ក្រុមហ៊ុនទូរសព្ទធំៗពេល ៥ ឆ្នាំមុន និងបច្ចុប្បន្នប្រែប្រួលយ៉ាងណា?

  • 2018-08-09 01:59:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

គិត​ត្រឹម​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០១៨ នេះ​​តំណែង​​ក្រុមហ៊ុន​ស្មាតហ្វូន​ធំ​ៗ​កំពូល​ទាំង​ ៥ មាន​ការ​ប្រែ​ប្រួល​ជា​ខ្លាំង​ ដោយ​ Huawei បាន​​ដណ្ដើម​តំណែង​ពី​ Apple ខណៈ​ Samsung នៅ​ធ្វើ​ជា​ស្ដេចក្រាញ់​​លើ​ទីផ្សារ​ស្មាតហ្វូន​សកល​លោក​ដដែល។

ក្រឡេក​មើល​រយៈពេល​ ៥ ឆ្នាំ​មុន​ និង បច្ចុប្បន្ន​ តើ​តំណែង​នៃ​​ក្រុមហ៊ុន​ស្មាតហ្វូន​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ណា​ខ្លះ?

#ត្រីមាស​ទី​ ២ ឆ្នាំ ២០១៣

១. Samsung លក់​​ស្មាតហ្វូន​បាន​ ៧២,៤ លាន​គ្រឿង​ មាន​ទីផ្សារ​ ៣០,៤%

២. Apple លក់​បាន​ ៣១,២ លាន​គ្រឿង​ មាន​ទីផ្សារ​ ១៣,១%

៣. LG លក់​បាន​ ១២,១ លាន​គ្រឿង​ មាន​ទីផ្សារ​ ៥,១%

៤. Lenovo លក់​បាន​ ១១,៣ លាន​គ្រឿង​ មាន​ទីផ្សារ​ ៤,៧%

៥. ZTE លក់​បាន​ ១០,១ លាន​គ្រឿង​ មាន​ទីផ្សារ​ ៤,២%

#ត្រីមាស​ទី​ ២ ឆ្នាំ ២០១៨

១. Samsung លក់​​ស្មាតហ្វូន​បាន​ ៧១,៥ លាន​គ្រឿង​ មាន​ទីផ្សារ​ ២០,៤%

២. Huawei លក់​បាន​ ៥៤,២ លាន​គ្រឿង​ មាន​ទីផ្សារ​ ១៥,៥%

៣. Apple លក់​បាន​ ៤១,៣ លាន​គ្រឿង​ មាន​ទីផ្សារ​ ១១,៨%

៤. Xiaomi លក់​បាន​ ៣២ លាន​គ្រឿង​ មាន​ទីផ្សារ​ ៩,១%

៥. Oppo លក់​បាន​ ៣០,២ លាន​គ្រឿង​ មាន​ទីផ្សារ​ ៨,៦%​​​​​​​

ប្រភព៖ Bgr | strategyanalytics ប្រែ​សម្រួល៖ សុខហេង

មតិយោបល់