• 2014-12-30 21:48:33
  • ព័ត៌មាន

Nokia​​ 130 ​​ស៊ីមពីរ​សម្រាប់​មនុស្ស​រាប់​លាន​​នាក់​អម​នឹង​ ស្មាត​​ហ្វូន តម្លៃ​​ត្រឹម ​$ 26.5​ នៅ​កម្ពុជា

  • 2014-12-30 21:48:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nokia 130​ ដែល​ជា​សមាជិក​ថ្មី​មួយ​ទៀត​នៃ​ទូរសព្ទ​បែប​មូល​ដ្ឋាន​របស់​ Microsoft Devices Group​ បាន​ត្រូវ​ដាក់​លក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ។​ Nokia 130សក្ដិសម​បំផុត​សម្រាប់​អតិថិជន​ ដែល​ចាប់​ផ្តើម​ប្រើប្រាស់​ទូរសព្ទ​បែប​មូលដ្ឋាន​លើក​ដំបូង​ ឬ​អតិថិជន​ដែល​ត្រូវ​ការ​ទូរសព្ទ​បម្រុង ​ដើម្បី​ប្រើ​អម​​នឹង​ស្មាតហ្វូន​របស់​ខ្លួន។​ ទូរសព្ទ​ខាង​លើ​នេះ​អាច​បើក​មើល​វីដេអូ ចាក់​បទ​ចម្រៀង​បាន​ជាប់​រហូត​ដល់​ 46 ម៉ោង​ មាន​ភ្លើង​ពិល​ វិទ្យុអេហ្វអឹម​ ហើយ​ថែម​ទាំង​មាន​ប្រដាប់​សាកថ្ម USB​ ទៀត​ផង​ ដោយ​ផ្តល់​ជូន​ក្នុង​តម្លៃ​លក់​រាយ​ប្រមាណ​ $ 26.5​ ប៉ុណ្ណោះ។

 

 

Nokia 130 ​ មាន​អេក្រង់​ពណ៌​ធម្មជាតិ ​ទំហំ 1.8 អ៊ីង​ មាន​គុណ​ភាព​ល្អ ​ប្រើ​ជាប់​បាន​យូរ​ ថ្ម​កាន់​ភ្លើង​បាន​យូរ​រហូត​ដល់​ទៅ​ 26 ថ្ងៃ។ ​ ដោយ​មាន​លទ្ធភាព​ផ្ទុក​បទ​ចម្រៀង​បាន​រហូត​ដល់​ទៅ 6,000​ បទ​តាម​រយៈ ​32GB SD Card ធ្វើ​ឲ្យ​អតិថិជន​ទទួល​នូវ​ភាព​រីករាយ​បាន​កាន់​តែ​យូរ។ លើស​ពី​នេះ​ទៅ​ទៀត​ Nokia 130​ មាន​កម្មវិធី Slam​ និង​ អាច​តភ្ជាប់​ទៅ​នឹង​ឧបករណ៍​អេឡិច​ត្រូនិក​ដទៃ​បាន​តាម​រយៈ​ ខ្សែ ​USB​ដូច្នេះ​ការ​ផ្ទេរ​បទ​ចម្រៀង​ រូបថត​ វីដេអូ​ ជា​ដើម​ ពិត​ជា​មាន​ភាព​ងាយ​ស្រួល។  

លោក​ Rahul Karve​ អគ្គនាយក​នៃ​ប្រតិបត្តិការ​របស់​ក្រុម​ហ៊ុន​ Microsoft Devices នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​លើក​ឡើង​ថា “ ជាមួយ​នឹង​ការ​រចនា​ដ៏​ល្អ​វិចិត្រ ​ការ​បញ្ចូល​នូវ​កម្មវិធីកម្សាន្ត និង​តម្លៃ​ដ៏​ល្អ​ប្រសើរ​ផង​នោះ,​ Nokia 130​នឹង​ផ្តល់​ជូន​អតិថិជន​រាប់​លាន​នាក់​នូវ​បទពិ​សោធន៍​ថ្មី​នៃ​ការ​ប្រើប្រាស់​ទូរសព្ទដៃ។ ​ ក្នុង​នាម​ជា​ទូរសព្ទ​ដែល​អាច​ចាក់​វីដេអូ ​និង​បទ​ចម្រៀង​បាន​ ហើយ​មាន​តម្លៃ​ទាប​ផង​នោះ,​ Nokia 130គឺ​ជាទូរសព្ទ​បែប​មូល​ដ្ឋាន​ដំបូង​បង្អស់​ ឬ​ជាទូរសព្ទ​បម្រុង​ដែល​ល្អ​ជា​ទី​បំផុត“។ ដោយ​មាន​ដាក់​លក់​ពី​ថ្ងៃ​នេះ​តទៅ,​ Nokia 130 បី​ពណ៌​សម្រាប់​ជ្រើស​រើស​គឺ ​ក្រហម​ ខ្មៅ​ និង​ស។  

ចុច​អាន ថ្ងៃ​នេះ​ NOKIA នឹង​បង្ហាញ​អាវុធ​សម្ងាត់​​ដំបូង​របស់​ខ្លួន​ឲ្យ​ពិភព​លោក​ភ្ញាក់​ផ្អើល​​   អត្ថបទ៖ ​​ពាណិជ្ជកម្ម

មតិយោបល់