• 2024-03-07 03:33:32
  • ព័ត៌មាន

រថយន្តឥឡូវស្អីក៏ថាច់ស្គ្រីនដែរ! តែអង្គការអឺរ៉ុបកំណត់ថា បើចង់បានផ្កាយ៥ ត្រូវដាក់កុងតាក់ ឬប៊ូតុងចុចសម្រាប់មុខងារសំខាន់ៗវិញ

  • 2024-03-07 03:33:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តបច្ចុប្បន្ននេះ បំពាក់បច្ចេកវិទ្យាកាន់តែទំនើប ជាពិសេសក្នុងកាប៊ីន ដាក់អេក្រង់ថាច់ស្គ្រីនធំៗជំនួសកុងតាក់ ឬប៊ូតុងវិញ។ យ៉ាងណាមិញ ការប្រើប្រាស់ថាច់ស្គ្រីនបែបនេះ គឺមិនសូវមានសុវត្ថិភាពឡើយ សម្រាប់អ្នកបើកបរ ព្រោះពេលខ្លះ ត្រូវ scroll ចុះឡើងដើម្បី​រកមុខងារនោះឃើញ ដែលធ្វើឱ្យបាត់ការផ្តោតអារម្មណ៍ទៅលើផ្លូវ។

ហេតុនេះហើយ ទើបអង្គការអឺរ៉ុបមួយឈ្មោះថា កម្មវិធីវាយតម្លៃរថយន្តថ្មីអឺរ៉ុប (Euro NCAP) បានណែនាំ​ឱ្យ​បញ្ឈប់ការប្រើប្រាស់​ថាច់ស្គ្រីន​សម្រាប់មុខងារ​គោលសំខាន់ៗក្នុងពេលបើកបរ ដើម្បី​លើកកម្ពស់​សុវត្ថិភាពបើកបរ។

អង្គការ​ដែល​ជាផ្នែកមួយ​នៃឧស្សាហកម្ម​យានយន្ត​អឺរ៉ុបមួយនេះ គ្រោង​នឹង​ដាក់ចេញវិធានការ ចាប់ពីខែមករា ឆ្នាំ​២០២៦ ដែល​តម្រូវ​ឱ្យ​រថយន្ត​អឺរ៉ុប​ទាំងអស់ ត្រូវមាន​កុងតាក់ ឬប៊ូតុងចុចឡើងវិញ នូវ​មុខងារសំខាន់ៗក្នុងការបើកបរ ដូចជាការបើកវ៉ៃស៊ីញ៉ូ បើកផ្លិតទឹក ភ្លើងអាសន្ន និងស៊ីផ្លេជាដើម ដើម្បីទទួលបានកម្រិត​សុវត្ថិភាពផ្កាយ​៥ ពេញលេញ៕

អត្ថបទ៖ សំភី

មតិយោបល់