• 2024-01-16 08:20:15
  • ព័ត៌មាន

ក្រុមហ៊ុនបារាំង Orange SA កំពុង​ពង្រឹងប្រព័ន្ធ 5G ហើយ​ចង់​តភ្ជាប់​បច្ចេកវិទ្យា​ពីកម្ពុជា ទៅ​ប្រទេស​ផ្សេងៗ​ តាមរយៈ​ខ្សែកាបអុបទិក​ក្រោមបាតសមុទ្រ

  • 2024-01-16 08:20:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Emmanuel Rochas នាយក​ប្រតិបត្តិ Wholesale International Group និងជាតំណាង Orange Group បាន​ជម្រាប​ជូនសម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងជំនួបកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ​២០២៤ នៅក្រុងប៉ារីស ប្រទេសបារាំងថា ក្រុមហ៊ុន Orange Group បានចងសម្ព័ន្ធភាពជាមួយក្រុមហ៊ុនក្នុងស្រុក​ ហើយបច្ចុប្បន្នក្រុមហ៊ុនបាន និងកំពុងព្យាយាមពង្រីកការវិនិយោគបន្ថែមទៀត ដើម្បីពង្រឹងប្រព័ន្ធ 5G ឱ្យមានប្រសិទ្ធភាពខ្ពស់ មានគុណភាពល្អ និងកាត់បន្ថយចំណាយលើការប្រើប្រាស់។

លោកនាយកប្រតិបត្តិ បានគូសបញ្ជាក់ថា ក្រុមហ៊ុនOrange Group ចាប់អារម្មណ៍លើការពង្រីកការវិនិយោគបន្ថែមទៀតលើការតភ្ជាប់ផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ពីកម្ពុជាទៅកាន់បណ្ដាប្រទេសផ្សេងៗទៀត​ តាមរយៈ​ខ្សែកាបអុបទិកក្រោមបាតសមុទ្រពីកម្ពុជាទៅ​បណ្តា​ប្រទេស​នានា​។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ ចំពោះលោក Emmanuel Rochas នាយកប្រតិបត្តិ និងសហការី និងបានបង្ហាញក្តីរីករាយចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការបណ្ដាក់ទុនវិនិយោគបន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្តេចធិបតី បានស្នើដល់ក្រុមហ៊ុនបន្តពិភាក្សាជាមួយដៃគូសហការ ដែលមានស្រាប់​ និងបន្តកិច្ចពិភាក្សាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងព័ត៌មាន៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី

មតិយោបល់