• 2024-05-09 08:58:33
  • ព័ត៌មាន

ផ្អើលថា Apple នឹងត្រឡប់មកផលិត​រថយន្តអគ្គិសនីវិញ តាមរយៈ​ការចាប់ដៃជាមួយក្រុមហ៊ុនរថយន្តដទៃ

  • 2024-05-09 08:58:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីដើមឆ្នាំនេះ មានព័ត៌មានថា Apple បាន​បោះបង់ចោល​គម្រោង Titan ដែលនឹង​បញ្ឈប់​ការអភិវឌ្ឍរថយន្តអគ្គិសនី។ ប៉ុន្តែ​របាយការណ៍ថ្មីមួយ​ពី DigiTimes បាន​បង្ហាញ​ថា Apple ទំនង​មិនបញ្ចប់​គម្រោងមហិច្ឆតាត្រឹមនេះទេ ពោលគឺ​ Apple កំពុង​វាយតម្លៃជ្រើសរើសក្រុមមួយ​ដើម្បីអភិវឌ្ឍ​រថយន្តអគ្គិសនី ជាមួយក្រុមហ៊ុនរថយន្តអាមេរិក ក្នុងនោះ ក្រុមហ៊ុន Rivian អាច​ជា​បេក្ខជន​ឈានមុខគេ។

របាយការណ៍​នោះ បាន​លើកឡើងថា Apple អាច​នឹង​ចំណាយ​ពេល ១០ឆ្នាំសម្រាប់​ការស្រាវជ្រាវរថយន្តអគ្គិសនី និង​បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ ដោយមិនធ្វើខ្លួនឯនោះទេ គឺ​សហការជាមួយ​ក្រុមហ៊ុនដទៃ។

យ៉ាងណាមិញ សម្រាប់​ក្រុមហ៊ុន Rivian ដែល​គេជឿជាក់ថា ជាបេក្ខជនឈានមុខគេ​ជាមួយ Apple នោះ ថាតើ​ក្រុមហ៊ុន​ទាំងពីរនេះ នឹងស្ថិតក្នុង​កិច្ចសហប្រតិបត្តិការបែបណានោះទេ។ ប៉ុន្តែកិច្ចសហការនេះ ត្រូវបានគេ​លើកយកសេណារីយ៉ូតិចតួច ដើម្បីពិចារណា។

ទីមួយគឺ​ Apple អាច​សើរើ​ពីគម្រោង Titan ឡើងវិញខ្លះ ដោយការលក់​ ឬផ្តល់អាជ្ញាបណ្ណ​ឱ្យ Rivian ដោយ​រួមមានទាំងបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ។ ទីពីរ ក្រុមហ៊ុន Apple ទំនង​មិនផ្តោត​ទាំងមូលលើការផលិតរថយន្តដែលហៅថា iCar នោះទេ ផ្ទុយមកវិញ វាអាច​ជា​បច្ចេកវិទ្យា​ Apple CarPlay ថ្មី ដែល​បំពាក់​លើរថយន្ត Rivian៕

អត្ថបទ៖ សំភី

មតិយោបល់