• 2024-05-16 03:23:29
  • ព័ត៌មាន

កាត់បន្ថយហានិភ័យច្រើនណាស់! បច្ចេកវិទ្យាជប៉ុនថ្មីមួយ ជួយការពារ​មិនឱ្យរបូតកង់ឡាន ពេលកំពុងបើកបរ

  • 2024-05-16 03:23:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនជប៉ុន Sumitomo Rubber Industries (SRI) បាន​បង្ហាញចេញ​បច្ចេកវិទ្យា​ថ្មី​មួយ​ដែល​ជួយការពារមិនឱ្យរថយន្តរបូតកង់​ដោយប្រការ​ណាមួយ។ បច្ចេកវិទ្យា​នេះ នឹង​ត្រូវដាក់​បញ្ចូល​ក្នុងការផលិតរថយន្ត​នៅឆ្នាំ​២០២៤នេះតែម្តង។

គួរដឹងថា ករណីរបូតកង់ចេញពីរថយន្ត គឺបានកើតឡើង​ជារឿយៗ ដែលអាចបង្កគ្រោះថ្នាក់​ដល់មនុស្ស​ក្នុងរថយន្តនោះផ្ទាល់ និងរថយន្តអ្នកដទៃផងដែរ។ ពេលខ្លះ អ្នកបើកបរស្ទើរតែមិនដឹងខ្លួន​ទៅទៀត នៅពេល​កង់របូតចេញ។

ហេតុដូច្នេះ ទើបក្រុមហ៊ុន​ជប៉ុន​មួយនេះ បាន​អភិវឌ្ឍប្រព័ន្ធ software មួយ​ដាក់​បញ្ចូល​ទៅក្នុង​ប្រព័ន្ធបណ្តាញតំបន់​គ្រប់គ្រងរបស់រថយន្ត (CAN) ដែល​វានឹង​អង្កេតសញ្ញាល្បឿនកង់ និង​ព័ត៌មាន​ផ្សេងទៀត។ ក្នុងករណី​ដែល​ប៊ូឡុងកង់កំពុងតែរលុង នោះ​កង់រថយន្ត​នឹងញ័រ ហើយផ្តល់សញ្ញាព្រមាន​ឱ្យអ្នកបើកបរបានដឹង។

គួរដឹងថា បច្ចេកវិទ្យាថ្មីនេះ គឺ​ជាផ្នែកមួយ​នៃបច្ចេកវិទ្យា Sensing Core Intelligent tire របស់​ក្រុមហ៊ុន។ ថ្មីៗនេះ ក្រុមហ៊ុន SRI ក៏បាន​អភិវឌ្ឍប្រព័ន្ធព្រមាន​ពីសម្ពាធខ្យល់កង់ផងដែរ ដែល​បាន​អនុវត្ត​នៅ​លើប្រេនរថយន្តចំនួន១៥៕

អត្ថបទ៖ សំភី

មតិយោបល់
អត្ថបទពេញនិយម