• 2023-02-27 02:19:17
  • ផលិតផលថ្មី

iPad បែបមិនចេញឆ្នាំនេះ​ទេ តែ​ចាំដល់ឆ្នាំក្រោយប្រើ​អេក្រង់ OLED របស់ Samsung និង LG តែម្តង

  • 2023-02-27 02:19:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple ទំនង​ជាមិនប្រកាស​បញ្ចេញ​ iPad ឆ្នាំ​២០២៣នេះទេ ដោយរង់ចាំ​ដល់ឆ្នាំ​២០២៤តែម្តង ជាមួយការបំពាក់អេក្រង់​ថ្មីជាប្រភេទ OLED ដែលបញ្ជាទិញ​ពី​ក្រុមហ៊ុន Samsung និង LG។

ឧបករណ៍ iPad ថ្មី​ដែលនឹង​បំពាក់​អេក្រង់ថ្មីនេះ គឺជា iPad Pro ដែល​ជា​កំពូលថេបប្លេត​របស់​ក្រុមហ៊ុនបច្ចេកវិទ្យា​មួយនេះ ពោលគឺ​លក់បានជាង ៧០លានគ្រឿង​ឯណោះ ក្នុង១ឆ្នាំ។ បើគិតពី​ពីខែ​វិច្ឆិកា ឆ្នាំ​២០២២ ដល់ខែមករា ឆ្នាំ​២០២៣ ការលក់ iPad បាន​ឈានដល់ ៩,៤ពាន់លានដុល្លារ។

Apple ត្រូវបាន​គេដឹងថា បាន​កម្មង់បន្ទះអេក្រង់ ១០,៩អ៊ីញ និង ១២,៩អ៊ីញ សម្រាប់​ iPad របស់ខ្លួន​ពី Samsung Display និង LG Display។ បន្ថែមលើសនេះ Apple ក៏គ្រោង​នឹង​ផលិត​កុំព្យូទ័រ MacBook ដោយ​បំពាក់​អេក្រង់ OLED នេះ​ផងដែរ ចាប់ពីឆ្នាំ​២០២៦ ដោយមានអេក្រង់ទំហំ ១៤អ៊ីញ និង ១៦អ៊ីញ។ ចំពោះ​អេក្រង់ឡេបថត​នេះទៀតសោត គេក៏បានរំពឹងដែរថា វា​នឹង​អាចជាអេក្រង់​ថាច់ស្រ្គីនទៀតផង៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ សំភី

មតិយោបល់