- 2024-07-19 03:59:29
- ផលិតផលថ្មី
Nissan ចេញ MPV ថ្មីម៉ាក Serana 2025 បំពាក់បច្ចេកវិទ្យា e-Power តម្លៃជិត ៤ម៉ឺនដុល្លារ
- 2024-07-19 03:59:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nissan ចេញ MPV ថ្មីម៉ាក Serana 2025 បំពាក់បច្ចេកវិទ្យា e-Power តម្លៃជិត ៤ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
រថយន្ត All new Nissan Serena 2025 ត្រូវបានដាក់លក់ជាផ្លូវការនៅក្នុងប្រទេសឥណ្ឌូណេស៊ី តម្លៃជិត ៤ម៉ឺនដុល្លារ ដែលរថយន្តប្រភេទ MPV នេះត្រូវបានកែរូបរាងថ្មី និងជាពិសេសបំពាក់បច្ចេកវិទ្យា unique របស់ Nissan តែម្តង គឺ e-Power។
ផ្នែកខាងមុខរបស់រថយន្ត Serena MPV ជំនាន់ទី៦នេះ បំពាក់ជាមួយចង្កៀង 3-eye LED ដែលស៊ីគ្នាជាមួយប៉ាណារាង V-motion។ ទ្វារសងខាងជាប្រភេទស្លាយ ដោយគ្រាន់តែដាក់ជើងក្រោមរថយន្ត នោះទ្វារនឹងបើកបិទអូតូតែម្តង។
រថយន្តនេះ បំពាក់កៅអី៣ជួរ ឬ ៧កៅអី ក្នុងនោះជួរទី១ និងទី២ មានកៅអី២ និងជួរទី៣ មានកៅអី៣ ដែលអាចបត់បានដើម្បីដាក់ឥវ៉ាន់បានច្រើន។ វាមកជាមួយកុងទ័រឌីជីថល ១២,៣អ៊ីញ និងអេក្រង់ថាច់ស្រ្គីន ១២,៣អ៊ីញ ប្រើប្រព័ន្ធ NessanConnect, Speaker ៦គ្រាប់, ប្រព័ន្ធម៉ាស៊ីនត្រជាក់ មានទាំង៣ជួរ, កញ្ចក់មើលក្រោយឆ្លាតវៃ និងបំពាក់ប្រព័ន្ធជំនួយបើកបរ ProPILOT ទៀតផង។
រថយន្តបំពាក់បច្ចេវិទ្យា e-Power នេះ ប្រើម៉ាស៊ីនសាំងចំណុះ ១,៤លីត្រ ផលិតបានកម្លាំង ១៦៣សេះ និងកម្លាំងរមួល ៣១៥ញូតុនម៉ែត្រ និងអាគុយលីចូមទំហំ ១,៧៦៩គីឡូវ៉ាត់ម៉ោង។
គួរដឹងថា ប្រព័ន្ធ e-Power នេះត្រូវបានបំពាក់លើរថយន្ត Nissan មួយចំនួនដូចជាម៉ូឌែល Serena, Kicks, Qashqai និង X-Trail ហើយគ្រោងពង្រីកបន្ថែមលើម៉ូឌែល Juke និង Pathfinder នាពេលខាងមុខទៀត។ e-Power ជាបច្ចេកវិទ្យាផ្តាច់មុខរបស់ Nissan ដែលប្រើប្រាស់ថាមពលអគ្គិសនីដូចជារថយន្ត EV ទូទៅដែរ ប៉ុន្តែមិនចាំបាច់ឈប់ដើម្បីសាកអាគុយដូច EV នោះទេ។ អាគុយត្រូវបានសាកដោយម៉ាស៊ីនសាំង មានន័យថាកម្លាំងអគ្គិសនីទៅកង់ បានមកពីម៉ូទ័រអគ្គិសនី ដែលបង្កើតឱ្យមានកម្លាំងឆ្លើយតបភ្លាមៗជាមួយឈ្នាន់ហ្គែរ៕