- 2022-10-19 03:08:08
- ផលិតផលថ្មី
ទើបចេញក្ដៅៗ iPad ជំនាន់ទី១០ ដូររូបរាងថ្មីទាំងស្រុង លាបលនដោយពណ៌ឆើតឆាយ (សម្រាប់អ្នកប្រើកម្រិតស្រាល)
- 2022-10-19 03:08:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបចេញក្ដៅៗ iPad ជំនាន់ទី១០ ដូររូបរាងថ្មីទាំងស្រុង លាបលនដោយពណ៌ឆើតឆាយ (សម្រាប់អ្នកប្រើកម្រិតស្រាល)
ចន្លោះមិនឃើញ
Apple ទើបប្រកាសចេញ iPad ជំនាន់ទី១០ ដែលជា iPad កម្រិតបង្គួរសម្រាប់ប្រើលើការងារស្រាលៗ វាត្រូវបានបំពាក់ដោយបន្ទះឈីប A14 Bionic និងមានការរចនាតួខ្លួនអេក្រង់ថ្មីឡើងវិញទាំងស្រុង រួមទាំងមានជម្រើសពណ៌ស្អាតៗទៀតផង។
iPad 10th-generation ត្រូវបានឌីហ្សាញចេញមានគែមព័ទ្ធជុំវិញរាបស្មើ ប្រើអេក្រង់លាតពេញតួខ្លួន ដោយ Apple បានដកប៊ូតុង Home ចេញ ដោយប្ដូរមុខងារស្គេនម្រាមដៃទៅដាក់លើប៊ូតុង Power វិញម្ដង ដែលមានទីតាំងនៅផ្នែកខាងលើ។ អេក្រង់គ្មានប៊ូតុង Home នេះ មានទំហំ ១០,៩អ៊ិញ ជាប្រភេទ Liquid Retina ដូចទៅនឹង iPad Air ផងដែរ។
វាមានជម្រើសពណ៌ស្រស់ៗ ដូចជាពណ៌លឿង ផ្កាឈូក ខៀវ និងពណ៌ប្រាក់។
បន្ថែមពីនេះ វាមានបំពាក់លែនកាមេរ៉ាមុខថ្មី Ultra Wide ទំហំ 12MP អាចថតបានផ្ទៃទូលាយជាងជំនាន់មុន ពិសេសទៅលើការខលវីដេអូ ថែមទាំងអាចថតវីដេអូដល់កម្រិត 4K។ iPad កម្រិតបង្គួរនេះក៏មានបំពាក់រន្ធ USB-C ប្រើ Speaker ពីរគ្រាប់ ប្រើសេវាដល់ 5G និងប្រើបច្ចេកវិទ្យា Wi-Fi 6។
Apple ក៏បានឌីហ្សាញក្ដារចុច Magic Keyboard Folio និងជើងទម្រ Smart Folio សម្រាប់ iPad 10th Generation នេះផងដែរ ដោយក្ដារចុចអាចដំណើរការបានមិនប្រើថាមពលថ្មឬសាកបញ្ចូលនោះឡើយ។ ប៉ុន្ដែវាទាំងពីរត្រូវបានដាក់លក់ក្រៅ ក្នុងតម្លៃ ២៤៩ដុល្លារ និង ៧៩ដុល្លារ។ iPad នេះអាចដំណើរតែជាមួយ Apple Pencil ជំនាន់ទី១ តែប៉ុណ្ណោះ។
iPad ជំនាន់ទី១០ មានតម្លៃចាប់ពី ៤៤៩ដុល្លារ ឡើងទៅ និងបើកឱ្យកម្មង់ចាប់ពីថ្ងៃនេះទៅហើយ រីឯថ្ងៃដាក់លក់គឺ ទី២៦ ខែតុលា៕