• 2022-06-27 03:33:48
  • ហាងឆេងផលិតផល

ម៉ូតូ Honda Monkey ស៊េរីថ្មី ចង់ទិញជិះ មកដឹងតម្លៃដាក់លក់ប៉ុន្មាន?

  • 2022-06-27 03:33:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ Honda Monkey ថ្មី ប្រើ​ពណ៌ថ្មី​ប្លែក ពណ៌ស្រស់លឿងខ្ចីនៅលើធុងសាំង រួម​ជា​មួយ​តែម​រូប​កូន​ស្វា​ដ៏​ទាក់​ទាញ និងកាំអាលុយមីញ៉ូមពណ៌ខ្មៅ។ ម៉ូតូនេះមាន​រូប​រាង​តូច​ច្រឡឹង មើល​ទៅ​ខ្ចូត​គួរ​ឲ្យ​ស្រលាញ់ និង​មាន​បំពាក់​ប្រព័ន្ធចង្កៀងមុខរាងមូល ប្រភេទ LED ។

ម៉ូតូ Honda Monkey ឆ្នាំ២០២២ បានបំពាក់ម៉ាស៊ីនថ្មី កម្លាំង ១២៥សេសេ ជាមួយប្រព័ន្ធប៊ិចសាំង PGM-Fi និងប្រព័ន្ធស្អំម៉ាស៊ីន Air-Cooled ហើយដំណើរការដោយចង្កឹះលេខអំប្រ៊ីយ៉ា ៥វគ្គ។

តាម​ប្រភព​ពី​ហាង​លក់​ម៉ូតូ​ 90s Custom បាន​បង្ហាញ​ពី​វត្តមាន​​ម៉ូតូ Monkey ជាច្រើនគ្រឿង​មាន​ពណ៌​យ៉ាង​ស្រស់​ស្អាតទទួលបានការអាប់ដេតលើរូបរាងបន្តិចបន្តួច បើប្រៀបធៀបទៅនឹងស៊េរីមុន និង​កំពុង​ទាញ​ការ​ចាប់​អារម្មណ៍​ជា​ច្រើន វាមានតម្លៃ​​ខ្ទង់ ៣ ៨០០ដុល្លារ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់