- 2022-06-17 02:24:31
- ហាងឆេងផលិតផល
ត្រៀមលុយបងប្អូន! ចេញតម្លៃផ្លូវការឡាន Hyundai Palisade 2023 ហើយ
- 2022-06-17 02:24:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រៀមលុយបងប្អូន! ចេញតម្លៃផ្លូវការឡាន Hyundai Palisade 2023 ហើយ
ចន្លោះមិនឃើញ
បន្ទាប់ពីរថយន្ត Hyundai Palisade 2023 ត្រូវបានប្រកាសចេញកាលពីខែមេសាមក ឥឡូវនេះក្រុមហ៊ុនបានទម្លាយតម្លៃផ្លូវការរបស់វាហើយនៅទីផ្សារអាមេរិក ដោយមានតម្លៃចាប់ពីជាង ៣ម៉ឺនដុល្លារ ដល់ ៥ម៉ឺនដុល្លារស្តើង ខុសៗគ្នាតាម option នីមួយៗដូចជា SE, SEL, XRT, Limited និង Calligraphy ជាមួយជម្រើសប៉ុង១ និងប៉ុង២។
សូមមើលតារាងតម្លៃខាងក្រោមនេះ៖
រថយន្ត Hyundai Palisade បានចាប់ផ្តើមលេចធ្លោខ្លាំងនៅទីផ្សារកូរ៉េ ចាប់តាំងពីឆ្នាំ២០២០មក។ សម្រាប់ស៊េរីថ្មីឆ្នាំ២០២៣នេះ រូបរាងរបស់វាឌីហ្សាញកាន់តែស្អាត និងកាចជាងមុន ព្រមទាំងបំពាក់បច្ចេកវិទ្យាកាន់តែទំនើប។
រូបរាងផ្នែកខាងមុខ មើលទៅកាន់តែកាចដោយវាមានប៉ាណាធំជារាងចតុកោណ ចង្កៀងបញ្ឈរ LED នៅសងខាង។ ឯផ្នែកខាងក្នុងវិញ ដៃចង្កូតត្រូវបានឌីហ្សាញបែបថ្មី កុងទ័រឌីជីថល និងប្រព័ន្ធកម្សាន្ត Touchscreen មានទំហំពី ១០,២៥ ទៅ ១២អ៊ីញ។ វាបំពាក់កៅអី៣ជួរ ដោយកៅអីនីមួយសុទ្ធតែបំពាក់មុខាងារពិសេស។
កាន់តែគួរឱ្យចាប់អារម្មណ៍នោះ វាបំពាក់សោឌីជីថល ដែលម្ចាស់រថយន្តអាចប្រើប្រាស់ iPhone, Apple Watch ឬ Samsung Galaxy ក្នុងការចាក់សោ ដោះសោ និងបញ្ឆេះម៉ាស៊ីន។ វាក៏ជារថយន្តដំបូងរបស់ Hyundai ដែលផ្តល់នូវ Wi-Fi hotspot ផងដែរ។
តែយ៉ាងណារថយន្តនេះនៅតែបន្តប្រើម៉ាស៊ីន V6 ចំណុះ ៣,៨លីត្រ ផលិតបានកម្លាំង២៩១សេះ និងកម្លាំងរមួល ៣៥៥ញ៉ូតុនម៉ែត្រ ជាមួយប្រអប់លេខអូតូ៨វគ្គ៕
ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕