- 2022-06-09 03:15:56
- ហាងឆេងផលិតផល
Sequoia 2023 ឡាន SUV យក្សរបស់ Toyota ចេញតម្លៃហើយ
- 2022-06-09 03:15:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sequoia 2023 ឡាន SUV យក្សរបស់ Toyota ចេញតម្លៃហើយ
ចន្លោះមិនឃើញ
Toyota បានប្រកាសថា រថយន្ត Sequoia 2023 មានតម្លៃខុសៗគ្នាទៅតាម optionចាប់ពី ៥៨ ៣០០ដុល្លា ដល់ ៧៦ ៩០០ដុល្លារ សម្រាប់ទីផ្សារអាមេរិក ដោយគ្រោងនឹងដាក់លក់ក្នុងពេលឆាប់ៗនេះ។
រថយន្ត SUV ដ៏ធំបំផុតរបស់ Toyota នេះបំពាក់ចង្កៀង LED យ៉ាន់កង់ alloy ទំហំ ១៨អ៊ីញ ហើយអតិថិជនអាចកម្មង់បន្ថែមនូវការដាក់កញ្ចក់ Privacy glass និងប៉ាណាខ្មៅព័ទ្ធជុំវិញដោយក្រូមេ។ វាមានមុខងារកម្តៅពូកខាងមុខ, ដំបូលកញ្ចក់ Moonroof, កុងទ័រឌីជីថល ១២,៣អ៊ីញ, ប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ៨ អ៊ីញ អាចភ្ជាប់ Android Auto និង Apple CarPlay ជាមួយនឹង Speaker ៨គ្រាប់។
ក្រៅពីនេះ រថយន្តកៅអី៣ជួរ Sequoia ក៏បំពាក់មកជាមួយនូវចង្កូតស្រោបស្បែក ប្រព័ន្ធត្រជាក់អូតូ ហើយក៏អាចកម្មង់បន្ថែមផងដែរនូវកញ្ចក់មើលក្រោយការពារភ្លើងហ្វាអូតូ ម៉ូនីទ័រ Panoramic View និងកាមេរ៉ាមើលក្រោយ។
បន្ថែមលើសនេះ បើ option វាកាន់តែខ្ពស់ គឺកាន់តែប្រណិតដូចជា ចង្កៀង LED បែប Premium, អំពូល daytime running light ជាប្រភេទ LED, ផ្លិតទឹកបក់អូតូ, ប៉ាណាក្រូមេខ្មៅ, យ៉ាន់កង់ alloy ទំហំ ២០អ៊ីញ, Wireless Charge និង Speaker JBL Premium ១៤គ្រាប់។
រថយន្ត SUV នេះ ប្រើម៉ាស៊ីន i-Force Max Twin-turbo V6 ចំណុះ ៣,៥លីត្រ ផលិតបានកម្លាំង ៤៣៧សេះ និងកម្លាំងរមួល ៧៩០ញ៉ូតុនម៉ែត្រ ជាមួយប្រអប់លេខអូតូ ១០វគ្គ។
ចំណែកប្រព័ន្ធសុវត្ថិភាពវិញ Sequoia បំពាក់ Toyota Safety Sense 2.5 រួមមានដូចជា ប្រព័ន្ធគ្រប់គ្រងល្បឿនអូតូធៀបនឹងល្បឿនរថយន្តខាងមុខ, ប្រព័ន្ធរោទ៍សំឡេងពេលរថយន្តចេញពីគន្លងជាមួយនឹងប្រព័ន្ធជំនួយចង្កូត, ប្រព័ន្ធព្រមានពេលមានឧបសគ្គនៅខាងមុខដែលនឹងប៉ះទង្គិចគ្នា, ភ្លើងហ្វាអូតូ, ប្រព័ន្ធជំនួយចូលចតជាមួយហ្វ្រាំងអូតូ, មុខងារសម្គាល់ផ្លាកសញ្ញាចរាចរណ៍ និង Blind Spot ជាដើម៕
ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕