• 2022-05-17 01:52:03
  • ហាងឆេងផលិតផល

ត្រកូល Hilux Revo បងប្អូន២ជម្រើសនេះ កំពុងលក់នៅខ្មែរតម្លៃត្រូវចិត្តមួយណា?

  • 2022-05-17 01:52:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota Hilux Revo ជា​រថយន្ត​ប្រភេទ Pick Up ដែល​កំពុង​មាន​អ្នក​​ប្រើ​ប្រាស់​ជា​ច្រើននៅ​កម្ពុជា និងបានឈរជើង​ទទួល​បាន​ការ​គាំ​ទ្រ​ពី​សំណាក់​អតិថិជន​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ជា​មួយ​គុណ​ភាព​ប្រើ​ប្រាស់ និង​ការ​អាប់ដេត​​រូប​រាង​ដ៏​ទាក់ទាញ​ជំនាន់​ថ្មី។

Toyota Hilux Revo Rally ឆ្នាំ២០២២

Toyota Hilux Revo មាន​លក្ខណ:ពិសេស​ដូច​ជាកាំមេរ៉ា 360 ដែលបង្ហាញរូបភាពមួយជុំរថយន្ត មុខងារ Electro Chromic Mirror ប្រព័ន្ធជំនួយការផ្តាច់ចំណាំងផ្លាតពីខាងក្រោយ មុខងារ (Dual Zone Air Con) ការកំណត់សីតុណ្ហភាពដាច់ដោយឡែករវាងអ្នកបើកបរ ឧបករណ៍បំពងសម្លេង បាស់ JBL 9 គ្រាប់ (Tire Angle Monitoring) ប្រាប់ដំណឹង និង ទិសដៅកង់។

Toyota Hilux Revo Rally ឆ្នាំ២០២២
Hilux Revo V-Edition ឆ្នាំ២០២២

Toyota Hilux Revo មានកម្លាំងម៉ាស៊ីនចំណុះ 2.8 លីត្រ ផលិតកម្លាំងបាន 201 សេះ កម្លាំងអូសទាញរហូតដល់ 500 ញ៉ូវតុនម៉ែត្រ ប្រអប់លេខស្វ័យប្រវត្តិ 6 វគ្គ អាចប្រើប្រាស់បានទាំង លេខ ដៃ និង លេខអូតូ និងមានសមត្ថភាពប្តូរលេខបែបស្ព័រថែមថយដោយការបញ្ជាពីចង្កឹះលេខ។ ។ កំពុង​ដាក់​នៅ​កម្ពុជា Toyota Hilux Revo Rally ឆ្នាំ២០២២ មានតម្លៃ ៥៣ ៤០០ដុល្លារ ចំពោះ Hilux Revo V-Edition ឆ្នាំ២០២២ ដែល​ជា​ប្អូន​បង្កើត​មាន​តំលៃ​ត្រឹមតែ ៤២ ៩០០ដុល្លារ

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕

អត្ថបទ៖ ម៉េងងី

មតិយោបល់